ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញ​នារី២នាក់ស្លា.ប់ក្នុងបន្ទប់ជួល​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យដឹងថា កាលពីវេលាម៉ោង​​​២​និង​​​៥៣នាទីរសៀលថ្ងៃទី​២ កញ្ញា ឆ្នាំ​២០២១ ​

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យដឹងថា កាលពីវេលាម៉ោង​​​២​និង​​​៥៣នាទីរសៀលថ្ងៃទី​២ កញ្ញា ឆ្នាំ​២០២១ ​មានករណីប្រទះឃើញនារី​២នាក់​បាន​ដេកស្លា.ប់ក្នុងបន្ទប់​​ជួលមួយកន្លែង នៅជាន់ទី៣ ច្រកឌឿងហែម តាមបណ្តោយផ្លូវសុធារស​ ស្ថិត​ក្នុង​សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់កម្លាំងសមត្ថកិច្ច​ចុះមកពិនិត្យ​នៅកន្លែងកើតហេតុ ។

នារីរងគ្រោះទាំង​​​២នាក់​ខាងលើ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។

ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ ជា​ជំហានដំបូង គេដាក់ការសង្ស័យថា នារីរងគ្រោះ​ទាំង២នាក់​ដែលស្លា.ប់ក្នុង​បន្ទប់ជួល​ខាងលើ គឺ​បណ្តាមកពីពុលស្រា ។​

តាមសេចក្តីរាយការណ៍បានបន្តទៀត​ថា មុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី​១ កញ្ញា នារីរងគ្រោះ​ទាំង២នាក់​បាននាំគ្នាផឹកស្រាក្រឡុក​នៅ​ចំណុចបន្ទប់ជួល​ខាងលើ ​រហូត​ដល់​ថ្ងៃទី​២ កញ្ញា ក៏ប្រទះឃើញ​​នារីរងគ្រោះ​ទាំង២នាក់ដេកស្លា.ប់ក្នុងបន្ទប់ជួល បង្កការភ្ញាក់​ផ្អើល​កើតឡើងតែម្តង ។ ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ