ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ១៩ ផង ឥឡូវមកកើតជំងឺដុំពកលើស្បែកសត្វ គោក្របី ទៀត

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សត្វ​គោ ក្របី របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តព្រៃវែង​សរុប​ជាង​៣៦​ម៉ឺន​ក្បាល​ហើយ ក្នុង​នោះ​សត្វ​គោក្របី​ចំនួន​៦​ម៉ឺន​ក្បាល​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ការពារ​នូវ​ជំងឺ​ផ្សេង​ៗ ស្រប​ពេល​ដែល​សត្វ​គោ​ប្រមាណ​ជាង​៣០០​ក្បាល កំពុង​កើត​ជំងឺ​ដុំ​ពក​លើ​ស្បែក ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក…

ខេត្តព្រៃវែង ៖ សត្វ​គោ ក្របី របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តព្រៃវែង​សរុប​ជាង​៣៦​ម៉ឺន​ក្បាល​ហើយ ក្នុង​នោះ​សត្វ​គោក្របី​ចំនួន​៦​ម៉ឺន​ក្បាល​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ការពារ​នូវ​ជំងឺ​ផ្សេង​ៗ ស្រប​ពេល​ដែល​សត្វ​គោ​ប្រមាណ​ជាង​៣០០​ក្បាល កំពុង​កើត​ជំងឺ​ដុំ​ពក​លើ​ស្បែក ។

នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង បាន​ដឹកនាំ​មន្ត្រី​បសុព្យាបាល​សត្វ​ខេត្ត​ចុះ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ដុំ​ពក​លើ​ស្បែក​គោ ក្របី ពលរដ្ឋ​នៅ​ក្នុងភូមិ​អ្នកតា​ជ័យ ឃុំ​គោក​គង់​លិច ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង កាលពី​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២១ ម្សិលមិញ​នេះ ។

លោក អ៊ុ​ក សំណាង បន្ត​ទៀត​ថា ចំពោះ​បញ្ហា​ដែល​សត្វ​គោក្របី​ពលរដ្ឋ​កើត​នូវ​ជំងឺ​ដុំ​ពក​លើ​ស្បែក​នេះ ក្រសួងសុខាភិបាល​ក៏​បាន​ផ្ដល់​នូវ​វ៉ាក់សាំង ដើម្បី​អោយមក​មន្ទីរ​ធ្វើការ​ចាក់​វ៉ាក់សាំង​ការពារ​ដល់​សត្វ​គោ ក្របី របស់​បងប្អូន​ប្រជាពលរដ្ឋ ។ ហើយ​ជំងឺ​ដុំ​ពក​លើ​ស្បែក​គោក្របី សម្រាប់​ខេត្តព្រៃវែង គឺ​ទើបនឹង​កើត​មាន​ឡើង​រយៈពេល​តែ​ជាង​មួយ​ខែ​នេះ​ប៉ុណ្ណោះ​។​ដែល​ជំងឺ​នេះ​មានការ​ឆ្លង​រហ័ស​ពី​សត្វ​គោមួយ ទៅ​សត្វ​គោមួយ​ទៀត តាម​រយៈ​សត្វ​រុយ និង​សត្វ​ប​បោង ។

ដូច្នេះ​សូម​អោយ​បងប្អូន​ម្ចាស់​គោ ត្រូវ​បំបែក​យក​សត្វ​គោ​ដែល​កើត​ជំងឺ​ដុំ​ពក​លើ​ស្បែ​កប​ញ្ជូ​ល​អោយ​ស៊ី​ស្មៅ​ក្នុង​ក្រោល រួច​ដាក់​មុង​អោយ​ជិត ។ រីឯ​សត្វ​គោក្របី​ណា មិន​ទាន់​កើត​ក៏​ត្រូវ​ការពារ​ដូច​គ្នា ដាក់​នៅ​ដោយឡែក​ពី​សត្វ​គោ​ដែល​កើត​ជំងឺ​នេះ ។

លោក អ៊ុ​ក សំណាង បញ្ជាក់​បន្ថែម​ថា ការ​ចុះ​ចាក់​ថ្នាំ​វ៉ាក់សាំង​បង្ការ​ជំងឺ​ដុំ​ពក​លើ​សត្វ​គោ ក្របី​នេះ គឺ​អនុវត្ត​តាម​វិធានការ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដល់​សត្វ​គោ ក្របី ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឲ្យ​បាន​ទាន់​ពេលវេលា​ដើម្បី​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ដុំ​ពក​លើ​ស្បែក​គោ​នេះ​កាន់តែ​ច្រើន​ឡើង​នៅ​ក្នុង​ខេត្តព្រៃវែង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ