ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​​ជាង​៧​ពាន់​​នាក់ ពាក់ព័ន្ធ​​ករណី​គ្រឿង​ញៀ.ន ត្រូវ​ឃាត់ខ្លួន​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៧២៦៣​នាក់ (​ស្រី​៤០៦​នាក់​) (​ជនបរទេស​១៤៤​នាក់ ស្រី​១៤​នាក់ មាន​៨​សញ្ជាតិ​) ត្រូវ​បាន​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៧២៦៣​នាក់ (​ស្រី​៤០៦​នាក់​) (​ជនបរទេស​១៤៤​នាក់ ស្រី​១៤​នាក់ មាន​៨​សញ្ជាតិ​) ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រ​បទ​បទល្មើស​គ្រឿងញៀ.នចំនួន​៣២៥៩​ករណី​ ទូ​ទាំង​ប្រទេស នៅ​ឆមាស​ទី​១ ឆ្នាំ​២០២១​នេះ​បើ​យោង​តាម​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ ។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​៧២៦៣​នាក់ រួម​មាន​ ជួញដូរ រក្សា​ទុក កែ​ច្នៃ ចាត់ចែង ២១៣១​ករណី ឃាត់ ៤១៥៨​នាក់ (​ស្រី ២៧៦​នាក់​) និង​ដាំ​ដុះ ២៨​ករណី ឃាត់​៦​នាក់ (​ស្រី ៣​នាក់​), ប្រើប្រាស់ ១១០០​ករណី ឃាត់​៣០៩៩​នាក់ (​ស្រី ១២៧​នាក់​), អនុវត្ត​ដីកា ២២៩​ដីកា ឃាត់ ២១១​នាក់ (​ស្រី ៩​នាក់​)​។ សារធាតុ​ញៀ.ន​គ្រប់​ប្រភេទ​ចាប់​យក​សរុប​រួម​មាន​៖ ៧៥៣​គីឡូក្រាម ៩៣៣,១៨​ក្រាម និង​កញ្ឆា​ស្ងួត ៦៣​គីឡូក្រាម ១១០,៩៥​ក្រាម​។

​សម្ភារ​​ដកហូត​​​បាន​​រួម​មាន​ រថយន្ត​​៦១​គ្រឿង ម៉ូតូ​១០១៥​គ្រឿង ទូរស័ព្ទ​៣២៥៤​គ្រឿង ជញ្ជីង​១៦២​គ្រឿង អាវុធ​ខ្លី ២៦​ដើម អាវុធ​វែង ១៩​ដើម (​កែ​ច្នៃ ១៨​ដើម​)​។ លុយ​ខ្មែរ ៨,៣៩៤,២០០​រៀល លុយ​ដុល្លារ ១,២៦៤​ដុល្លារ លុយ​ថៃ ២៤,៤២០​បាត និង​លុយ​វៀតណាម ២១,០០០​ដុ​ង​។

ឃាត់​ទុកទ្រព្យ​សម្បត្តិ​រួម​មាន​ ផ្ទះ និង​ដី ២​កន្លែង ក្នុង​នោះ មន្ទីរ​(​ក​៤) ផ្ទះ និង​ដី​១​កន្លែង ភូមិ​អំបិល ឃុំ​ចារ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តបណ្ទាយមានជ័យ ផ្ទះ និង​ដី​១​កន្លែង ភូមិ​អូរ​អំបិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ