ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ដឹក​ស្រា​បៀរ​ពន្លះ​ជាមួយឡាន​ក្រឡុក​​ស៊ីម៉ង់​​ត៍ ក្រឡាប់​ផ្អើ.លមហា​វិថីឈ្នះ​ឈ្នះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​រថយន្ត​ដឹក​ស្រា​បៀរ​មួយ​គ្រឿង បាន​បើក​បុ.ក​រថយន្ត​សណ្តោងស៊ីទែនក្រឡុក​​ស៊ីម៉ង់​ត៍មួយ​គ្រឿង ដែលបត់​វាង​

រាជធានី​ភ្នំពេញ​ ៖ ​រថយន្ត​ដឹក​ស្រា​បៀរ​មួយ​គ្រឿង បាន​បើក​បុ.ក​រថយន្ត​សណ្តោងស៊ីទែនក្រឡុក​​ស៊ីម៉ង់​ត៍មួយ​គ្រឿង ដែលបត់​វាង​ក្បាល​សួនច្បារ​ខណ្ឌ​ចែក​ទ្រូងផ្លូវ​ បណ្តាល​អោយ​រថយន្ត​ដឹក​ស្រា​បៀរ​ក្រឡាប់​​ដេក​ស្តូក​នៅ​លើ​ដងផ្លូវ តែ​ពុំ​បង្ក​អោយ​អ្នកបើកបរ​រង​របួស​ធ្ងន់ធ្ងរនោះទេ​ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៥០​នាទី​​ព្រឹក​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២១ នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ស្ថិត​ក្នុងភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

រថយន្ត​សណ្តោង​ស៊ីទែន​ស៊ីម៉ង់​ត៍​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក​ស្លាក​លេខ ភ្នំពេញ​៣F.០៤៦៦ និង​សណ្តោង​កន្ទុយ​ស៊ីទែនក្រឡុកស៊ីម៉ង់ត៍​ ពាក់ស្លាក​លេខ ភ្នំពេញ​៤A.៧៦៤០ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ​ បាន​រត់គេច​ខ្លួន​បាត់​។

​ចំណែក​រថយន្តដឹកស្រាបៀរ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ​ពាក់​ស្លាក​លេខ ភ្នំពេញ​ ៣C-៨០៦៥​ បើកបរ​ដោយ​ឈ្មោះ ម៉ៅ សែត ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ រួម​ដំណើរ​ជាមួយ​ប្រពន្ធ​ និង​កូន​ប្រុស​ អាយុ​១៤​ឆ្នាំ ស្នាក់​នៅ​ខេត្តកោះកុង ។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​ដឹក​ស្រា​បៀរ​បាន​ធ្វើ​ដំណើរ​តាម​មហាវិថី​ឈ្នះ ឈ្នះ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ​លុះ​មក​ដល់​កន្លែង​កើតហេតុ​ ស្រាប់តែ​មាន​រថយន្ត​សណ្តោង​ស៊ី​ទែ​ន​ក្រឡុក​ស៊ីម៉ង់​ត៍​មួយគ្រឿង​បាន​បត់ វាង​ក្បាល​សួនច្បារ​ខណ្ឌ​ចែក​ទ្រូងផ្លូវ​ត្រឡប់​ក្រោយ​វិញ ឆ្លង​ចូល​ចំណែក​ផ្លូវ​ម្ខាង ក៍​ត្រូវ​រថយន្ត​ដឹក​ស្រា​បៀរ​បុ.ក​​យ៉ាង​ពេញទំហឹង​ចំ​កាប៊ី​នខា​ង​មុខ បណ្តាល​អោយ​រថយន្ត​ដឹក​ស្រា​បៀរ​ក្រឡាប់​ដេក​ស្តូក​នៅ​លើ​ទ្រូងផ្លូវ​តែ​ម្តង ។

តាម​សាក្សី​បានអោយ​ដឹង​​ទៀត​​ថា បន្ទាប់​ពី​​កើតហេតុ​​ គេ​ឃើញ​អ្នកបើកបរ​រថយន្ត​ដឹកស្រាបៀរ​ រួម​ទាំង​ប្រពន្ធ និង​កូន​ក៍បាន​លូន​ចេញ​តាម​កញ្ចក់​មុខ ដែល​បែក​ខ្ទាត​ចេញ​ទាំង​ព្រលឹង​ចុង​សក់​ ។​ នៅ​ក្នុង​គ្រោះថ្នាក់​​នោះដែរ ក៏បណ្តាល​អោយ​ប្តី​ប្រពន្ធ​និង​កូន​បាន​រង​របួសស្រាល​រលាត់​ដៃជើង ​ដោយសារ​​មុត​កញ្ចក់​ផង​ដែរ​។

តាម​​ប្រភពពី​អ្នក​បើកបររថយន្តដឹកស្រាបៀរ​​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ​គាត់​បាន​​រថយន្ត​ដឹក​ស្រា​បៀរ​ប្រមាណ​ជាង​២​ពាន់​កេស ចេញពី​ក្រុមហ៊ុន​ក្នុង​គោលបំណង​ទៅ​ខេត្តកោះកុង ​​នៅ​ពេល​បើក​​បរធ្វើដំណើរតាមផ្លូវសុខៗ ​ស្រាប់តែ​មាន​រថយន្ត​សណ្តោង​ស៊ីទែន​ក្រឡុក​ស៊ីម៉ង់​ត៍​បើក​បត់​កាត់ពី​មុខ បង្ក​អោយ​កើត​មាន​គ្រោះថ្នាក់​​កើតឡើងបែបនេះ​តែ​ម្តង ។

បន្ទាប់​ពី​កើតហេតុ​ អ្នកបើកបរ​រថយន្ត​​​​សណ្តោងស៊ីទែនក្រឡុកស៊ីម៉ង់ត៍​បាន​រត់គេច​ខ្លួន​បាត់ ក្រោយមក​គេឃើញ​មាន​តំណាង​ចេញ​មុខ​មក​ដោះស្រាយ​ ដោយ​ធានា​ជួយ​ជួសជុល និង​ចេញថ្លៃ​ការ​ខូចខាត​ទៅ​ខាង​រថយន្ត​ដឹក​ស្រា​បៀរ តែ​គេ​ពុំ​ដឹង​ថា សំណង​ដែលត្រូវសងនោះ​អស់​ប៉ុន្មាន​ឡើយ រង់​ចាំ​សេង​ស្រា​បៀរ​ចេញពី​ក្នុង​រថយន្តដែល​ក្រឡាប់​នោះ​សិន ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ