ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀលមានកម្លាំងយ៉ាងណា !

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣០ ខែសីហា…

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៩ រៀល ខណៈ ១ អឺរ៉ូ ទិញចូល ៤៨១២ រៀល លក់ចេញ ៤៨៦០ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៨២ រៀល លក់ចេញ ៣០១២ រៀល ។

Picture

ថ្ងៃនេះដែរ ១ យន់ចិន ទិញចូល ៦៣០ រៀល លក់ចេញ ៦៣៧ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៧១៣ រៀល លក់ចេញ ៣៧៥០ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣៥១ រៀល លក់ចេញ ៣៥៤ រៀល ។

Picture

ទន្ទឹមនេះ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០៣១ រៀល លក់ចេញ ៣០៦១ រៀល ខណៈ ១បាតថៃ ទិញចូល ១២៥ រៀល លក់ចេញ ១២៧ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៩ រៀល លក់ចេញ ១៨១ រៀល ៕