ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីស្អាតភេទទី៣ម្នាក់ ឱនចុចទូរស័ព្ទមួយភ្លែត ​បង្ក​គ្រោះខ្ទេច​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នារី​ជា​ភេទ​ទី​បី​ស្រស់​ស្អាត​ម្នាក់​ សង្ស័យ​បើករថយន្ត​រវល់​តែ​ចុច​ទូរស័ព្ទ មិន​ប្រយ័ត្ន ក៏​រ៉េ​ចង្កូត​ឡើងខឿន​​សួនច្បារ​

រាជធានីភ្នំពេញ ៖ នារី​ជា​ភេទ​ទី​បី​ស្រស់​ស្អាត​ម្នាក់​ សង្ស័យ​បើករថយន្ត​រវល់​តែ​ចុច​ទូរស័ព្ទ មិន​ប្រយ័ត្ន ក៏​រ៉េ​ចង្កូត​ឡើងខឿន​​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ រួច​ទៅ​បុក​រះ​ផើងផ្កា​ដាំ​លំអរ​សួន និង​បង្គោល​ភ្លើង​ដែក​មួយ​ដើម​បាក់​ទ្រេត​រង​ការ​ខូចខាត ចំណែក​រថយន្ត​វិញ​វិល​ក្បាល​ត្រឡ​ប់​ក្រោយ​មួយ​ជុំ រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ តែមិន​​មាន​​​​បណ្តាល​ឱ្យ​មនុស្សណាម្នាក់​រង​របួស​​នោះទេ ។​

​ហេតុការណ៍​ខាងលើនេះបង្កការ​ភ្ញាក់​ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែសីហា​ ឆ្នាំ​២០២១ នៅចំណុច​ទល់មុខ​ហាង​លក់​ទូរស័ព្ទ​ដៃមួយកន្លែង តាម​បណ្ដោយ​ផ្លូវ​លេខ​៦A ស្ថិតក្នុង​​​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា​ ​រាជធានីភ្នំពេញ​។

រថយន្ត​​បង្កហេតុ​មួយ​គ្រឿង​ខាងលើ​​ម៉ាក​ព្រូស ពណ៌​ស ស៊េរី​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ ភ្នំពេញ​ 2BH-2412 បើកបរដោយនារីជា​ភេទ​ទី៣ម្នាក់ មិនស្គាល់អត្តសញ្ញាណ ។​

​តាម​ប្រភព​ព័​ត៌​មាន​ពី​ម្ចាស់​រថយន្ត​បង្ក​ជានា​រី​ភេទ​ទី​៣​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុនពេល​​កើតហេតុ​ រូប​​នាង​​បានបើក​រថយន្ត​មួយគ្រឿង​ខាងលើ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​6A ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ​ក្នុង​ល្បឿន​លឿន ​លុះ​​មក​ដល់​កន្លែង​កើត​​ហេតុ​ខាងលើ ​ស្រាប់តែ​ទូរស័ព្ទ​​របស់​នាង​រោទិ៍ ក៏​ឱន​​ចុច​ទូរស័ព្ទ​មួយ​ភ្លែត ​មិន​ប្រយ័ត្ន​ក៏​​រ៉េ​ចង្កូត​​រថយន្ត​ឡើង​​ខឿន​​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ បុក​រះ​ផើងផ្កាដាំ​លំអ​សួនច្បារ បណ្តាល​អោយរង​ការ​​ខូចខាត​អស់​ចំនួន​២​ដើម និង​បន្ត​ទៅ​បុក​ផ្ទប់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម​ទៀត​យ៉ាង​​ពេញទំហឹង បណ្តាល​ឲ្យ​បង្គោល​ភ្លើង​បាក់​ទ្រេត​រង​ការ​ខូចខាត​អស់​មួយ​ដើម ចំណែក​រថយន្ត​វិញ​វិល​ក្បាល​ត្រឡ​ប់​ក្រោយ​មួយ​ជុំ រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ និង​មួយ​ចំហៀង​ខាងឆ្វេង​បែក​កង់​ បាក់​យ៉ា​ន់ និង​ក្រ​ពិត​រថយន្ដ​រង​ការ​ខូចខាត​យ៉ាងដំណំ ​ប៉ុន្តែ​មិន​​បាន​បង្ក​​​​​ឱ្យ​មនុស្ស​ណា​ម្នាក់​​​រងរបួស​ឡើយ ។

ក្រោយ​កើតហេតុ ម្ចាស់​រថយន្ត​បាន​ត្រឹម​សោកស្តាយ​ចំពោះ​​កំហុស​​របស់​ខ្លួន ចំណែក​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ប្រគល់​អោយ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​រួច​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​រង់​ចាំ​ដោះស្រាយ​បន្ត​នៅ​ពេល​ក្រោយទៀត​ ។​

ជុំវិញ​ហេតុការណ៍​​ខាងលើ​នេះ​​ដែរ សមត្ថកិច្ច​បាន​ថ្លែង​ថា វា​គឺជា​សារ​ដាស់តឿនដល់​អ្នកបើកបរ​ទាំងឡាយ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍ មិន​ត្រូវ​ចុច ឬ​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​នោះ​ទេ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ