ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយឡានក្រឡាប់ ត្រីស្តោររាប់តោនរដូករណែល​ពេញ​លើ​ថ្នល់​

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ រថយន្ត​ដឹក​ត្រី​មួយ​គ្រឿង​បាន​ជួប​ហេតុការណ៍​ក្រឡាប់​បះជើង​ច្រូង​ធ្វើ​ឱ្យ​ត្រី​២​ទៅ​៣​តោន​ បាន​ជ្រុះ​រាយ​ប៉ាយ​លើ​ផ្លូវ​ជាតិ​លេខ​៦​ ក្បែរ​ចំណុច​មុខ​សាលាស្រុក​ជើងព្រៃ​ ។ ហើយ​សំណាងល្អ​ដែរ ដែលត្រី​ទាំងនោះ​មិន​មាន​បាត់​​​បង់​ឡើយ ​ដោយ​សមត្ថ​កិច្ច​ចុះ​ទៅ​ជួយ​ការពារ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​មក​ចាប់​យក​នោះ​ទេ ​។…

ខេត្តកំពង់ចាម ៖ រថយន្ត​ដឹក​ត្រី​មួយ​គ្រឿង​បាន​ជួប​ហេតុការណ៍​ក្រឡាប់​បះជើង​ច្រូង​ធ្វើ​ឱ្យ​ត្រី​២​ទៅ​៣​តោន​ បាន​ជ្រុះ​រាយ​ប៉ាយ​លើ​ផ្លូវ​ជាតិ​លេខ​៦​ ក្បែរ​ចំណុច​មុខ​សាលាស្រុក​ជើងព្រៃ​ ។ ហើយ​សំណាងល្អ​ដែរ ដែលត្រី​ទាំងនោះ​មិន​មាន​បាត់​​​បង់​ឡើយ ​ដោយ​សមត្ថ​កិច្ច​ចុះ​ទៅ​ជួយ​ការពារ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​មក​ចាប់​យក​នោះ​ទេ ​។

លោក​អូត ឈាង​លី​ អភិបាលស្រុក​ជើងព្រៃ​ប្រាប់​ឲ្យ​ដឹង​ថា ត្រី​មួយ​រថយន្ត​នេះ​ត្រូវ​បាន​ឈ្មួញ​ចុះ​ទៅ​ទិញ​ពី​ស្រះ​មួយ​កន្លែង​ក្នុងស្រុក​បា​ធា​យ​ ដើម្បី​ដឹក​យក​មក​លក់​នៅ​តាម​ផ្សារ​មួយ​ចំនួន​ក្នុង​ខេត្តកំពង់ចាម​។ តែ​ចៃដន្យ​ស្រប​ពេល​បើក​មក​ដល់​ជិត​រង្វង់​មូល​ស្គន់​វាក់​នឹង​ម៉ូតូ​មួយ​គ្រឿង​ នៅ​ខាង​មុខ​តៃកុង​រថយន្ត​ក៏​បាន​ចាប់​ហ្វ្រាំង​ជា​ហេតុ​ធ្វើ​ឲ្យ​ធុង​ទឹក​ដាក់​ត្រី​គ្រលែង​ ហើយ​ក្រឡាប់​រថយន្ត​តែ​ម្ដង​សំណាង​មិន​មាន​អ្នក​រង​របួស​នោះ​ទេ​។ ​ហេតុការណ៍​បាន​កើតឡើង​នៅ​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី​២៤​ សីហា​ ឆ្នាំ​២០២១​ ។

អភិបាលស្រុក​ជើងព្រៃ​ប្រាប់​បន្ត​ថា ​ក្រោយ​ពី​មាន​ហេតុការណ៍​ក្រឡាប់​រថយន្ត​ដឹក​ត្រី​របស់​ឈ្មួញ​កម្លាំង​នគរបាល​រួម​ទាំង​អាជ្ញាធរ​បាន​ចុះ​ទៅ​ដល់​ភ្លាម​ៗ ដោយ​ប្រាប់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​មិន​ឲ្យ​នរណា​ម្នាក់​ទៅ​ចាប់​យក​ត្រី​របស់​គេ​នោះ​ទេ​។ នេះ​ជា​ហេតុ​ការណ៍​គ្រោះថ្នាក់​ចៃដន្យ​តែ​ប៉ុណ្ណោះ​។

លោក​វរសេនីយ៍ឯក​ប្រាក់​សុគន្ធ អធិការ​នគរបាល​ស្រុក​ជើងព្រៃ​វិញ​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​ពេល​រថយន្ត​ដឹក​ត្រី​ក្រឡាប់​នៅ​លើ​ផ្លូវថ្នល់​មិន​មាន​មន្ត្រី​ចរាចរណ៍​ណា​ម្នាក់​បាន​ថត​នោះ​ទេ​…៕

អត្ថបទសរសេរ ដោយ