ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ឡានហាយឡែនឌ័រចាំងភ្នែកនឹងភ្លើងហ្វា១​គ្រឿង​​ទៀត​ ជួបគ្រោះ​ធ្លា.ក់ចូលប្រឡាយ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ម៉ាក​ហា​យឡែន​​ឌ័​រ​មួយ​គ្រឿង សង្ស័យចាំងភ្នែក​នឹងភ្លើងហ្វារបស់​រថយន្តមួយគ្រឿងផ្សេង​

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ម៉ាក​ហា​យឡែន​​ឌ័​រ​មួយ​គ្រឿង សង្ស័យចាំងភ្នែក​នឹងភ្លើងហ្វារបស់​រថយន្តមួយគ្រឿងផ្សេង​ទៀត​​ដែល​បើក​បញ្ច្រាសទិស​គ្នា ក៏​​កាច់ចង្កូត​គេច​ពី​រថយន្ដ​មួយគ្រឿងនោះ ​បណ្តាល​ឱ្យ​ជ្រុល​ធ្លា.ក់​ចូល​ប្រឡាយ​ទឹក​ស្អុយ តែមិនបណ្តាល​ឱ្យ​មនុស្ស​ណាម្នាក់រងគ្រោះថ្នាក់នោះទេ ។​

​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​២០២១​ ​នៅ​ចំណុច​​ប្រឡាយមួយកន្លែង ក្បែរ​បុរី​ពិភព​ថ្មី​ឈូក​វ៉ា​២ តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិត​ក្នុង​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានីភ្នំពេញ ។

​រថយន្ត​​ជួបគ្រោះថ្នាក់​មួយ​គ្រឿង​​ខាងលើ​​ម៉ាក​ហា​យ​ឡែន​​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​ 2AQ-8496 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។​

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាកហា​យឡែន​ឌ័​រ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុង​ទិស​ដៅពី​កើត​ទៅ​លិច​ លុះដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវបំបែក​ជា​បួន​ និង​ប្រសព្វ​ជាមួយ​ផ្លូវ​រថភ្លើង រថយន្ដ​នោះ​ក៏​បាន​បត់​ស្ដាំ​ឆ្លងកាត់​ផ្លូវ​រថភ្លើង ស្រប​ពេលនោះ​ដែរ​​ស្រាប់តែ​​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក ​បាន​​បើក​បញ្ច្រាសទិស​គ្នា​​ ខណៈ​ពេល​នោះ​អ្នកបើកបរ​រ​រថយន្ត​ម៉ាកហា​យឡែន​ឌ័​រ បាន​ចាំង​ភ្នែក​និង​ភ្លើង​ហ្វា​របស់​រថយន្ដ​ដែល​បើក​បញ្ច្រាសទិស​គ្នា​ ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត​ហា​យ​​ឡែន​​ឌ័​រ​មើលផ្លូវ​មិនឃើញ ក៏​ជ្រុល​ចង្កូត​ធ្លាក់​ដាំដូង​ធ្លា.ក់​ចូល​ប្រឡាយ​ទឹក​ស្អុយ​​តែ​ម្តង ប៉ុន្តែ​មិន​​បណ្តាល​ឱ្យ​​មនុស្ស​ណា​ម្នាក់​រង​​គ្រោះថ្នាក់​​នោះ​ទេ​ ។

ក្រោយ​ពេល​កើតហេតុ​ ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន ​និង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ ដើម្បីពិនិត្យ​ ដោយ​សារ​រថយន្ត​នោះ​មិន​បង្ក​​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ​ និងមិន​​បង្ក​ឲ្យ​រង​ការ​ខូចខាត​ដល់​ទ្រព្យ​សម្បត្តិ​សាធារណៈ ទើប​សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​ម្ចាស់​រថយន្ត​ម៉ាកហាយឡែនឌ័រ​ ​ស្ទូច​យក​រថយន្ត​នោះទៅធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ