ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺ ដែល​តា ចូល​ផ្សារ​ធំ​ថ្មី អាជ្ញាធរ​ខណ្ឌដូនពេញ ចុះ​បិទ​ពិនិត្យ​សំណាក​អាជីវករជាង​១០០​នាក់

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដូនពេញ ចុះ​បិទ​ចរាចរណ៍ ជុំវិញ​ផ្សារ​ធំ​ថ្មី នា​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២១​នេះ ខណៈ​ក្រុម​គ្រូពេទ្យ បាន​និង​កំពុង​យក​សំណាក​អាជីវករ…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដូនពេញ ចុះ​បិទ​ចរាចរណ៍ ជុំវិញ​ផ្សារ​ធំ​ថ្មី នា​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២១​នេះ ខណៈ​ក្រុម​គ្រូពេទ្យ បាន​និង​កំពុង​យក​សំណាក​អាជីវករ ជាង​១០០​នាក់ នៅ​ផ្សារ​ធំ​ថ្មី ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ ។

មូលហេតុ មាន​អ្នកជំងឺ​កូ​វី​ដ បំប្លែង​ថ្មី ប្រភេទ​ដែល​តា មក​ទីតាំង​ខាងលើ​នេះ កាលពី​ថ្ងៃ​ទី​១៥ សីហា ឆ្នាំ​២០២១
សូម​ប្រជាពលរដ្ឋ​ដែល​បាន​មក​ទីតាំង​ខាងលើ តាមដាន​សុខភាព​រយៈពេល​២១​ថ្ងៃ ដើម្បី​សុវត្ថិភាព ។

បើ​យោង​តាម​សេចក្តីរាយការណ៍​ជាបឋមពីផ្សារធំថ្មី ​បានអោយ​ដឹង​ថា លទ្ធផល​ធ្វើតេស្ត​រហ័ស រក​ឃើញ វិជ្ជមាន ចំនួន ​២​នាក់​​គិត​ត្រឹម​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ