ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ! ឪពុកវ័យ​៨០ឆ្នាំ​មក​ពី​ភ្នំពេញ​ទៅ​លេងផ្ទះ​កូន ជួបគ្រោះអកុសល​

2 ខែ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ លោកតាវ័យ​៨០ឆ្នាំម្នាក់ បានបាត់បង់ជីវិត​ភ្លាមៗនៅនឹងកន្លែង ខណៈ​លោកតារងគ្រោះ​​កំពុងដើរឆ្លងផ្លូវ ក៏ត្រូវ​

​ខេត្តព្រះសីហនុ ៖ លោកតាវ័យ​៨០ឆ្នាំម្នាក់ បានបាត់បង់ជីវិត​ភ្លាមៗនៅនឹងកន្លែង ខណៈ​លោកតារងគ្រោះ​​កំពុងដើរឆ្លងផ្លូវ ក៏ត្រូវ​រថយន្ត​មួយគ្រឿងបុក​ បណ្តាល​ឱ្យ​បាត់បង់ជីវិត​​តែម្តង ។​

​ហេតុការណ៍​ខាងលើ​​បានកើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​​​៣០នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២១ ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រ លេខ​208-209 ស្ថិត​ក្នុងភូមិ​ថ្ម​ធំ ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

លោកតារងគ្រោះ​មួយរូប​ខាងលើ​​ឈ្មោះ ហាស អ៊ិត​ អាយុ​80​ឆ្នាំ ​មាន​ទីលំនៅ​ឯ​រាជធានីភ្នំពេញ ។​ ​ចំណែក​​រថយន្ត​​មួយ​គ្រឿង ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ​ 2A-4950 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។

តាម​ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​ ​មុនពេលកើតហេតុ គេឃើញ​​រថយន្ត​១​គ្រឿង​​ខាងលើ ​ធ្វើដំណើរ​ក្នុង​​ទិស​ដៅ​ពី​ភ្នំពេញ​ឆ្ពោះទៅ ខេត្ត​ព្រះ​សីហ​នុ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​បុក​លោកតា​ម្នាក់​មកពីភ្នំពេញ​កំពុង​ដើរ​ឆ្លងផ្លូវ​ទៅ​​លេង​ផ្ទះ​កូន ក្នុងភូមិ​រាម ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​ ​បណ្ដាល​ឱ្យ​​លោក​តា​​បាត់បង់ជីវិតភ្លាម​ៗនៅ​នឹង​កន្លែង​កើតហេតុ រីឯ​អ្នកបើកបរ​រថយន្ត​​បានរត់គេច​ខ្លួន​បាត់​ ដោយបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។

​ក្រោយពេលកើតហេតុ ស.ព​លោកតារងគ្រោះ​​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​រថយន្ត​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​​ ៕​

Picture
Picture