ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនេសាទប្រាប់មន្ត្រីជំនាញ ក្រោយ​​កន្ធាយ​១​ក្បាល​ជិត៤០គីឡូ​ជាប់សន្ទូច

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ អ្នកនេសាទ​ម្នាក់​បាន​រាយ​សន្ទូច​ដើម្បី​ចាប់​យក​ត្រី​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ​ ​ប៉ុន្តែ​ចៃដន្យ​បែរជា​ជាប់​

ខេត្តកំពង់ចាម​ ៖ អ្នកនេសាទ​ម្នាក់​បាន​រាយ​សន្ទូច​ដើម្បី​ចាប់​យក​ត្រី​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ​ ​ប៉ុន្តែ​ចៃដន្យ​បែរជា​ជាប់​កន្ធាយធំ​មួយ​ក្បាល​​ទៅ​វិញ ជាមួយ​នោះដែរ ​អ្នកនេសាទ​រូប​នោះ​បាន​រាយការណ៍​ទៅ​ជំនាញ​ជលផល​ដើម្បី​ឲ្យ​​ចុះមក​​ទទួលយក​ទៅរក្សាទុក ។ នេះ​ជា​​ប្រភេទ​សត្វ​ដ៏​កម្រ​ដែល​ជិត​ផុត​ពូជ​ទៅ​ហើយ ដូច្នេះ​ទាមទារ​ត្រូវ​តែ​អភិរក្ស​ និង​ថែរក្សា​។

លោក​អ៊ុ​ក ណា​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ចាម​ប្រាប់​ឲ្យ​ដឹង​ថា​ ​រហូត​មក​ដល់​ព្រឹកថ្ងៃ​ទី​២០ ​ខែសីហា ឆ្នាំ​២០២១ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម បាន​ប្រគល់​កន្ធាយ​ញី​ចំនួន​១​ក្បាល មាន​ទម្ងន់​៣៣.៩​គីឡូក្រាម ទៅ​រដ្ឋបាល​ជលផល ដើម្បី​ធ្វើការ​រក្សា​ទុក និង​ធ្វើការ​អភិរក្ស​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប ដែល​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម បាន​ទទួល​ពី​ប្រជា​នេសាទ ចាប់​បាន​កាលពី​ថ្ងៃ​ទី​១៩ ខែសីហា​ ឆ្នាំ​២០២១ នៅ​ចំណុច​បឹង​ស្នាយ ភូមិ​ទី​១ សង្កាត់​វាលវង់ ជាប់​ព្រំប្រទល់​ភូមិ​តា​ណេ​ង សង្កាត់​សំបូ​រមាស ក្រុង​កំពង់ចាម ​ខេត្ត​កំពង់ចាម​។

លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា កន្ធាយ​មួយ​ក្បាល​ធំ​នេះ​ត្រូវ​យក​ទៅ​ចិញ្ចឹម​បំប៉ន​ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ​ប្រសើរ​ឡើង​វិញ​ ។ ​បន្ទាប់​មក​គេ​នឹង​រក​ទីតាំង​សម​ស្រប​ណាមួយ​ដែល​មាន​សុវត្ថិភាព​ និងលែង​ចូល​ទៅ​ក្នុង​បឹង​ធម្មជាតិ ដើម្បី​បង្កើតកូន​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​។ ជាមួយ​នោះ​លោក​សូម​កោតសរសើរ​ដល់​អ្នកនេសាទ​ដែល​មានការ​យល់​ដឹង​ព្រោះថា​ប្រសិនបើ​នេសាទ​ជាប់​ត្រី​ធំ​ឬ​កន្ធាយ​ធំ​បែប​នេះ ត្រូវ​តែ​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន​ឬ​ជំនាញ​រដ្ឋបាល​ជលផល​ ។ ​ជាមួយ​នោះ​ក៏​មានការ​លើកទឹកចិត្ត​ផ្ដល់​ថវិកា​ដល់​អ្នកនេសាទ​រូប​នោះ​ផង​ដែរ​។

លោក​អ៊ុ​ក ណា​រិ​ន នាយ​ខាង​រដ្ឋបាល​ជលផល​ខេត្ត​បញ្ជាក់​ថា ​បើសិនជា​ប្រជា​នេសាទ​នៅ​តាម​ដង​ទន្លេ​នេសាទ​បាន​ត្រី​ធំ​ដែល​មាន​បិទ​ស្លាក​សញ្ញា​ឬ​នៅ​តាម​បឹងបួរ​នេសាទ​បាន​ដូច​ករណី​ខាងលើ ​សូម​ប្រញាប់​រួសរាន់​រាយការណ៍​មក​ជំនាញ​ជលផល​ដើម្បី​ទៅ​ទទួល​យក​មក​អភិរក្ស​ ដើម្បី​បង្កើត​ពូជពង្ស​ឲ្យ​តែ​សំបូរ​បែប​​បន្ថែម​ទៀត​​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ