ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង ៩ យ៉ាង ដែលអ្នកគួរដឹងអំពីកុមារអាយុ ៩ ឆ្នាំ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កូនមានអាយុ ៩ ឆ្នាំ ហាក់ដូចជានៅពេលអ្វីៗចាប់ផ្តើមផ្លាស់ប្តូរ ហើយកូនរបស់ពួកគេហាក់ដូចជាកំពុងចាកចេញពីកុមារភាព និងរង់ចាំមើលឆ្នាំវ័យជំទង់នាពេលខាងមុខ ។ អាយុ…

រាជធានីភ្នំពេញ ៖ កូនមានអាយុ ៩ ឆ្នាំ ហាក់ដូចជានៅពេលអ្វីៗចាប់ផ្តើមផ្លាស់ប្តូរ ហើយកូនរបស់ពួកគេហាក់ដូចជាកំពុងចាកចេញពីកុមារភាព និងរង់ចាំមើលឆ្នាំវ័យជំទង់នាពេលខាងមុខ ។ អាយុ ៩ ឆ្នាំត្រូវបានគេចាត់ទុកថា ជាការចាប់ផ្តើមនៃឆ្នាំដែលកុមារចាប់ផ្តើមពេញវ័យ ។ ការលោតផ្លោះពីដំណាក់កាលអភិវឌ្ឍមួយទៅដំណាក់កាលមួយទៀត គឺមិនងាយស្រួលនោះទេ ហើយអាយុ ៩ ឆ្នាំ គឺជាអាយុនៃការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ដែលឪពុកម្តាយគួរយកចិត្តទុកដាក់ ។

. ភាពពេញវ័យចាប់ផ្តើមសម្រាប់ក្មេងខ្លះ ៖ នេះជាពេលដែលក្មេងស្រី និងក្មេងប្រុសអាចងាយរងគ្រោះដោយសារបញ្ហារូបភាពរាងកាយ ដូច្នេះសូមប្រយ័ត្នទៅលើពាក្យសម្តីចំពោះសម្លៀកបំពាក់ រូបរាង និងទម្ងន់ ។ វាក៏ជាពេលដែលត្រូវមើលអាកប្បកិរិយាផ្ទាល់ខ្លួនរបស់អ្នកចំពោះអាហារ និងការតមអាហារផងដែរ ។ យកល្អគួរតែប្រកាន់យកវិធីទទួលទានដែលមានសុខភាពល្អ និងមានតុល្យភាពជាជាងការតមអាហារជាប់ជានិច្ច ។

២. ត្រៀមខ្លួនសម្រាប់អនាគត ៖ កូនអាយុ ៩ ឆ្នាំ របស់អ្នកត្រូវការការចិញ្ចឹមបីបាច់ថែរក្សា និងយកចិត្តទុកដាក់ ខណៈពេលដែលគេត្រូវការលើកទឹកចិត្តឱ្យទទួលខុសត្រូវកាន់តែធំ ។ ជួយកូនរបស់អ្នកអភិវឌ្ឍ សមត្ថភាពមូលដ្ឋានដូចជារៀបចំផែនការប្រចាំថ្ងៃរបស់ពួកគេ និងណែនាំខ្លួនឱ្យស្គាល់មិត្តថ្មី ។ ទាំងនេះនឹងជួយឱ្យពួកគេជោគជ័យនៅអនុវិទ្យាល័យនៅពេលក្រោយ ។

. ចាប់ផ្តើមឃ្លាតឆ្ងាយពីឪពុកម្តាយ ហើយជិតស្និទ្ធនឹងមិត្តភក្តិវិញ ៖ ក្មេងអាយុ ៩ ឆ្នាំ ជាធម្មតាចង់ធ្វើអ្វីដែលនៅឆ្ងាយពីឪពុកម្តាយ និងផ្ទះ ។ ក្មេងអាយុ ៩ ឆ្នាំ នឹងមានមិត្តភក្តិល្អៗជាច្រើន ប៉ុន្តែក្មេងស្រី (ច្រើនជាងក្មេងប្រុស) តែងតែជួបប្រទះនូវការលំបាកក្នុងមិត្តភាពនៅអាយុនេះ ។

. កិច្ចការផ្ទះអាចធ្វើឱ្យកូនឈឺក្បាល ៖ កិច្ចការផ្ទះមានគោលបំណងក្នុងការអភិវឌ្ឍជំនាញ ផែនការ និងតម្រូវការរបស់កូន ។ សូមស្វែងយល់ពីសាលា និងការសិក្សារបស់កូនអ្នកឱ្យបានច្រើន ។

. កូនចង់បានលុយ ៖ កូនអាយុ ៩ ឆ្នាំ របស់អ្នកនឹងពេញចិត្តក្នុងការទទួលបានប្រាក់

ឧបត្ថម្ភជាប្រចាំ ក៏ដូចជាសមត្ថភាពក្នុងការសម្រេចថា តើពួកគេចំណាយវាយ៉ាងដូចម្តេច ។ សូមណែនាំពួកគេជាជាងសម្រេចចិត្តជំនួសពួកគេ ប៉ុន្តែត្រូវតឹងរ៉ឹងលើការចាយលុយ មិនមែនឱ្យតាមចិត្តគេនោះទេ ។

. ការគ្រប់គ្រងខ្លួនឯង គឺគំរូដែលអ្នកគួរបង្ហាញកូន ៖ ទិដ្ឋភាពមួយទៀតនៃការគ្រប់គ្រងខ្លួនឯង គឺសមត្ថភាពក្នុងការដោះស្រាយការខកចិត្ត និងជម្លោះ ។ សូមលើកទឹកចិត្តពួកគេឱ្យនិយាយ និងបង្ហាញអារម្មណ៍រ​បស់ពួកគេពេលមានបញ្ហាម្តងៗ ។

. រៀបចំសម្រាប់កូនអ្នកពេលអ្នកមិននៅទីនោះ ៖ ពិភាក្សាជាមួយកូនអាយុ ៩ ឆ្នាំរបស់អ្នកអំពីអាកប្បកិរិយាដែលសមស្របនៅពេលមនុស្សធំមិននៅក្បែរ ។ កូនរបស់អ្នកនឹងស្ថិតក្នុងស្ថានភាពដែលពួកគេត្រូវសម្រេចចិត្តថា ត្រូវធ្វើអ្វីដោយខ្លួនឯង ។

. រកមើលក្រុមគាំទ្រ ៖ លើកទឹកចិត្តក្មេងអាយុ ៩ ឆ្នាំរបស់អ្នកឱ្យចូលរួមក្នុងសកម្មភាពវិជ្ជមាន និងក្រុមគាំទ្រដូចជាក្រុមកីឡា ក្លឹបល្ខោនកាយរឹទ្ធិ/មគ្គុទ្ទេសក៍ ឬអ្វីៗផ្សេងទៀត ។ ចូលរួមសកម្មភាពទាំងនេះជាមួយកូនរបស់អ្នក និងស្គាល់មិត្តភក្តិ និងគ្រួសាររបស់ពួកគេ ។

៩. បង្កើតទំនាក់ទំនងរបស់អ្នក ៖ សូមប្រាកដថា ពួកគេ គឺជាផ្នែកមួយនៃគ្រួសាររបស់អ្នកយ៉ាងសកម្មតាម ។ ជាការពិត ត្រូវប្រាកដថា ពួកគេមានអារម្មណ៍ថា គួរឱ្យស្រឡាញ់ មានតម្លៃ និងយល់ច្បាស់ ។ ទំនាក់ទំនងដែលអ្នកបង្កើតនៅពេលនេះនឹងជួយអ្នកឱ្យនៅជិតគ្នាក្នុងកំឡុងពេលមានភាពច្របូកច្របល់នៃវ័យជំទង់ខាងមុខ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ អបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅខ្មែរ (ពីថ្នាក់ទី ១ ដល់ទី ១២) ចូលរៀនថ្ងៃទី ០២ ខែកញ្ញា ខាងមុខនេះ ។ សាលារៀនទទួលចុះឈ្មោះសិស្សមកពីបណ្តា ២៥ រាជធានី-ខេត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។

សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

សម្រាប់ការចុះឈ្មោះចូលត្រឹមថ្ងៃទី ២២/០៨/២០២១ (កម្មវិធីចំណេះទូទៅខ្មែរ ថ្នាក់ទី ១ ដល់ទី ១២)

សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។

សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។