ស្ត្រី៤នាក់ជុំគ្នាលេងល្បែងល្មើសបំរាម ត្រូវឃាត់ខ្លួន
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ស្ត្រីចំនួន៤នាក់ជុំគ្នាលេងល្បែង ត្រូវសមត្ថកិច្ចឃាត់ខ្លួន ខណៈពួកគេបានល្មើសទៅនឹងវិធានការសុខាភិបាល
ខេត្តមណ្ឌលគិរី ៖ ស្ត្រីចំនួន៤នាក់ជុំគ្នាលេងល្បែង ត្រូវសមត្ថកិច្ចឃាត់ខ្លួន ខណៈពួកគេបានល្មើសទៅនឹងវិធានការសុខាភិបាល
ខេត្តមណ្ឌលគិរី ៖ ស្ត្រីចំនួន៤នាក់ជុំគ្នាលេងល្បែង ត្រូវសមត្ថកិច្ចឃាត់ខ្លួន ខណៈពួកគេបានល្មើសទៅនឹងវិធានការសុខាភិបាល ស្របពេលជំងឺកូវីដ១៩កំពុងរាតត្បាតពាសពេញខេត្តមណ្ឌលគិរី។
លោកវរសេនីយ៍ឯក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៥និង៥០នាទីល្ងាច កម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលមនោរម្យ បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀរ) និងឃាត់ខ្លួនស្ត្រីចំនួន៤នាក់ នៅចំណុចផ្ទះយាយចេក ស្ថិតក្នុងភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
លោកអធិការបន្តថា ស្ត្រីទាំង៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើ រួមមាន ១-ឈ្មោះ ហេង អ៊ន់ ហៅយាយចេក អាយុ៥៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (ជាអ្នកលេងល្បែង និងជាម្ចាស់ផ្ទះ) ២-ឈ្មោះ ឈិត សារ៉េត ហៅយាយញឹម អាយុ៧២ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (អ្នកលេងល្បែង) ៣-ឈ្មោះ តាំង ស្រីល័ក្ខ អាយុ២៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (អ្នកលេងល្បែង) និង៤-ឈ្មោះ ឡុង ចំប៉ា អាយុ៣០ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (អ្នកឈរមើល)។ សមត្ថកិច្ចបានដកហូតវត្ថុតាងបៀចំនួន៦ហ៊ូ ។
ករណីខាងលើនេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងកំពុងកសាងសំណុំរឿងតាមនីតិវិធី៕
ចែករំលែកព័តមាននេះ