ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីកសិកម្ម ៖ រដូវវស្សាឆ្នាំ២០២១ ការប្រមូលផលស្រូវស្រាលទទួលផលជាង១លានតោនលើផ្ទៃដីជាង៣០ហិកតា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​បញ្ជាក់​ថា ល្បឿន​ការងារ​ប្រមូល​ផល​ស្រូវស្រាល​ដើមរដូវ​វស្សា​ឆ្នាំ​២០២១ ចំនួន​៣០២៣៣៧​ហិ​កតា ដោយ​ទទួល​បាន​បរិមាណ​ផល​ចំនួន​១២៦៧ ៧៩១ តោន ។

លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នា​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា ការងារ​ប្រមូល​ផល​ស្រូវស្រាល​ដើមរដូវ​សម្រេច​បាន​ចំនួន​៣០២ ៣៣៧​ហិ​កតា លើ​ផ្ទៃដី​អនុវត្ត​ស្រូវស្រាល​សរុប​៨៩០ ៦៤៥​ហិ​កតា ដោយ​ទទួល​បាន​បរិមាណ​ផល​សរុប​ចំនួន ១ ២៦៧ ៧៩១​តោន​លើស​ឆ្នាំ​មុន​៧៨៩ ១៥១​តោន ។ ទិន្នផល​គិត​ជា​មធ្យម ៤,១៩៣​តោន ក្នុង​១​ហិ​កតា​» ។

ដោយឡែក លទ្ធផល​ការងារ​បង្កបង្កើន​ផលដំណាំ​រដូវវស្សា​ឆ្នាំ​២០២១ គិត​ត្រឹម​ថ្ងៃ​ទី​១៩ សីហា ក្នុង​នោះ​រួម​មាន ៖ លទ្ធផល​ភ្ជួរ​រាស់​រៀបចំ​ដីស​ម្រេច​បាន​ចំនួន ២៧០១១៨៩​ហិ​កតា ។ លទ្ធផល​ស្ទូង និង​ព្រោះ​សម្រេច​បាន​ចំនួន ២៦៥៨ ៧៥៦​ហិ​កតា ស្មើនឹង​១០១,៩០% នៃ​ផែនការ​២៦០៩ ០៦៥​ហិ​កតា​លើស​ឆ្នាំ​មុន​២០៦ ៨៧០​ហិ​កតា ។

ជាង​នេះ​ទៅ​ទៀត ល្បឿន​ការងារ​បង្កបង្កើន​ផលដំណាំ​សាកវប្បកម្ម និង​ដំណាំ​ឧស្សាហកម្ម​រដូវវស្សា ឆ្នាំ​២០២១ អនុវត្ដ​បាន​ចំនួន ៥១ ៥៣៧​ហិ​កតា ស្មើនឹង ៩៥,៦៦% នៃ​ផែនការ ៥៣ ៦៨៦​ហិ​កតា តិច​ជាង​ឆ្នាំ​មុន ១៦៥​ហិ​កតា ។ ចំពោះ​ស្ថានភាព​ប៉ះពាល់ និង​ខូចខាត ដោយ​គ្រោះ​ធម្មជាតិ​លោក វេ​ង សា​ខុន លើក​ទៀត​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៨ សីហា ដំណាំ​ស្រូវ​នៅ​ខេត្ត​ចំនួន​៤ រួម​មាន ៖ ខេត្តបន្ទាយមានជ័យ កណ្តាល ពោធិ៍សាត់ និង​សៀមរាប បាន​បន្ត​រង​ផល​ប៉ះពាល់ និង​ខូចខាត​ដោយ​គ្រោះ​រាំង​ស្ងួត ។

ដំណាំ​ស្រូវ​ដែល​ទទួល​រង​ផល​ប៉ះពាល់​សរុប​ចំនួន ៦៧ ៩៤២​ហិ​កតា ស្មើនឹង ២,៥៦% នៃ​ផ្ទៃដី​ដំណាំ​ស្រូវ​អនុវត្ត​បាន​ទូ​ទាំង​ប្រទេស ។ លោក​បាន​លើក​ឡើង​ទៀត​ថា តាម​ការ​វាយតម្លៃ ខេត្តបន្ទាយមានជ័យ កណ្តាល ពោធិ៍សាត់ និង​សៀមរាប ផ្ទៃដី​ដំណាំ​ស្រូវ​ខូចខាត​សរុប​ចំនួន​១០ ៥៥៣​ហិ​កតា និង​ស្តារ បាន​ចំនួន​២៣៧៦​ហិ​កតា ៕