ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​រយៈពេល១៨ថ្ងៃ ​គ្រោះថ្នាក់​ចរាចរណ៍​សម្លា.ប់មនុស្ស១១៤នាក់

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ យ៉ាងហោចណាស់​មនុស្ស១១៤នាក់បានស្លា.ប់ ​និងរបួស៤៤១នាក់(ធ្ងន់២១៤) ​ដោយសារគ្រោះថ្នាក់​ចរាចរណ៍២០០លើកកើត​ឡើងនៅទូទំាងប្រទេសកម្ពុជា​

រាជធានីភ្នំពេញ ៖​ យ៉ាងហោចណាស់​មនុស្ស១១៤នាក់បានស្លាប់ ​និងរបួស៤៤១នាក់(ធ្ងន់២១៤) ​ដោយសារគ្រោះថ្នាក់​ចរាចរណ៍២០០លើកកើត​ឡើងនៅទូទំាងប្រទេសកម្ពុជា​ក្នុងរយៈពេល១៨ថ្ងៃ​ គិតចាប់ពីថ្ងៃទី០១​ ដល់ថ្ងៃទី១៨​ មករា ២០១៦ ។

នេះបើយោងតាមទិន្នន័យ​គ្រោះថ្នាក់ចរាចរណ៍​ផ្លូវគោករបស់នាយកដ្ឋាន​នគរបាលចរាចរណ៍ ​និងសណ្តាប់ធ្នាប់សាធារណៈ​នៃអគ្គស្នងការដ្ឋាន​នគរបាលជាតិក្រសួងមហាផ្ទៃ​ ។

របាយការណ៍ដដែល​បានបង្ហាញទៀតថា​ គ្រោះថ្នាក់ចរាចរណ៍​ទំាង២០០លើកខាងលើ ​បណ្តាលមកពីល្មើស​ល្បឿន៩១លើក​ មិនគោរពសិទ្ឋិអាទិភាព​២៨លើក​ មិនប្រកាន់​ស្តាំ​១៥លើក ​ប្រជែងគ្រោះថ្នាក់២៤លើក​ ស្រវឹង១៧លើក ​និង​បត់គ្រោះថ្នាក់១៧លើក ៕