ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​បុគ្គលិក​កំពង់​ដ​អ​រិ​យក្ស​ត្រ​២​នាក់​វិជ្ជមាន​កូ​វី​ដ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រកឃើញ​បុគ្គលិក​កំពង់​ដ​អ​រិយក្ស​ត្រ​​ចំនួន​២​នាក់​​វិជ្ជមាន​កូ​វី​ដ​១៩ ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​​ចុះ​យក​សំណាក​កាលពី​

រាជធានីភ្នំពេញ ៖ រកឃើញ​បុគ្គលិក​កំពង់​ដ​អ​រិយក្ស​ត្រ​​ចំនួន​២​នាក់​​វិជ្ជមាន​កូ​វី​ដ​១៩ ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​​ចុះ​យក​សំណាក​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២១​ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ ។​

ការ​ចុះ​យក​សំណាក​បុគ្គលិក​បម្រើ​ការងារ​នៅកំពង់​​ដអ​រិ​យក្ស​ត្រ​​ខាងលើ ដឹកនាំ​ដោយ​លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គ​ណៈអភិបាល​ខ​ណ្ឌូ​ដូនពេញ សហការ​ជាមួយ​ក្រុម​គ្រូ​ព​ទ្យ​ ។

លោក​អភិបាល​ខណ្ឌដូនពេញ​បាន​បញ្ជាក់​ថា ការយក​សំណាក​បុគ្គលិក​បម្រើ​ការងារ​នៅ​ដអ​រិយក្ស​ត្រ​ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ មាន​ចំនួន​សរុប​១២៩​នាក់ ស្រី​ចំនួន​៣២​នាក់ ក្នុង​នោះ​អ្នកមាន​វិជ្ជមាន​កូ​វី​ដ​១៩ចំនួន​២​នាក់​ (ប្រុស​) ។ ជាមួយ​គ្នា​នោះ​ដែរ អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​​អ្នក​វិជ្ជមាន​ទាំង​២​នាក់​ខាងលើ​មាន​ចំនួន៥​នាក់ ​ត្រូវ​​បាន​ណែ​នាំ​អោយធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​​២១​ថ្ងៃ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ ​និងមានការ​បាញ់ថ្នាំ​សម្លា.ប់​មេរោគ​លើ​សាឡា​ង​ទាំងអស់ និង​បរិវេណ​ជុំវិញ​យ៉ាងតិច​២​ដង​ ។ ​ចំពោះ​កាក​សំណល់​ប្រើប្រាស់​របស់​អ្នក​វិជ្ជមាន និង​អ្នក​ពាក់ព័ន្ធ​ផ្ទាល់ ត្រូវ​ទុកដាក់​​ក្នុង​ថង់​ពណ៌​លឿង និង​បាញ់ថ្នាំ​សម្លា.ប់​មេរោគ រក្សា​ទុក​រយៈពេល​៤៨​ម៉ោង​ ទើប​ប្រមូល​ប្រគល់​អោយ​ក្រុមហ៊ុន​សម្រាម​។

គួ​រ​បញ្ជាក់​ថា បើ​ទោះជា​រក​ឃើញ​បុគ្គលិក​កំពង់ដ​អរិយ​ក្សត្រ​​វិជ្ជមានកូវីដ​​ក៏​ដោយ ​ប៉ុន្តែ​កំ​ពង់​ដ​នៅ​តែ​ដំណើរការជា​​ធម្មតា ។

ដោយឡែក​ កាលពី​​ល្ងាច​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២១ គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​ដឹកនាំ​ដោយ​លោក​សុខ ពេញ​វុ​ធ អភិបាល នៃ​គ​ណះ​អភិបាល​ខ​ណ្ឌូ​ដូនពេញ បាន​បិទ​ខ្ទប់​ផ្លូវ​មួយ​ចំនួន​នៅ​ជុំវិញ​បរិវេណ​ផ្សារ​កណ្ដាល ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ ដើម្បី​ឱ្យ​ក្រុម​គ្រូពេទ្យ​ចុះ​យក​សំណាក​ពី​អាជីវករ​លក់ដូរ​ចល័ត​តាម​ចិញ្ចើម​ផ្លូវ​។

ក្រោយ​ពី​បិទផ្លូវ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​ ជា​លទ្ធផល​អាជីវករ​លក់ដូរ​ចល័ត​តាម​ចិញ្ចើម​ផ្លូវ​លេខ​១៤៤​ និង​​ផ្លូវ​លេខ​១៣ គឺ​​អ​វិ​ជ្ជ​មាន​ទាំងអស់ ពោល​គឺ​រក​មិនឃើញ​អ្នក​ណា​ម្នាក់​វិជ្ជមាន​កូ​វី​ដ​១៩​នោះ​ទេ​ ។ ​នេះ​​​បើតាមការ​​បញ្ជាក់​ពី​លោក​សុខ ពេញ​វុ​ធ អភិបាល នៃ​គ​ណះ​អភិបាល​ខ​ណ្ឌូ​ដូនពេញ​ ដែល​បាន​ចូលរួមដឹក​​នាំ​និង​បញ្ជា​ផ្ទាល់​ក្នុង​យុទ្ធ​នា​ការចុះ​​យក​សំណាក​​លើ​អាជីវករ​លក់​ចល័ត​លើ​ផ្លូវ​លេខ​១៣​ និង​ផ្លូវ​លេខ​១៤៤ ជុំវិញ​ផ្សារ​កណ្តាល​។

លោក​អភិបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ចំណុច​ផ្សារ​កណ្តាល​នេះ មាន​អ្នក​កើត​កូ​វី​ដ បំប្លែង​ថ្មី ដែល​តា​(Delta)​បាន​ទៅ​ទីនោះ ដែល​នាំ​ឱ្យ​អាជ្ញាធរ​មានការ​ព្រួយបារម្ភ ទើប​បិទ​ខ្ទប់​ដើម្បី​យក​សំណាក​។ ការ​យក​សំណាក​អាជីវករ​លក់ដូរ​រទេះ​ចល័ត​តាម​បណ្ដោយ​ផ្លូវ​លេខ​១៣ និង​ផ្លូវ​១៤៤ នៅ​ជុំវិញ​បរិវេណ​ផ្សារ​កណ្ដាល មាន​ចំនួន​សរុប១១៤​នាក់​ (​ស្រី​៥១​នាក់​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ