ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀប​ការ​ចម្លែក​កូន​ក​ម្លោះតែង​ឈុត​រាជវង្ស​បុរាណ និង​កូនក្រមុំ​លំអ​ដោយ​គ្រឿងអលង្ការ​តម្លៃ​4​សែន​ដុល្លារ

9 ឆ្នាំ មុន

សារព័ត៌មាន «South China Morning Post» ផ្សាយ​ថា ពិធី​មង្គលការ​ដ៏​ចម្លែក​មួយ​របស់​កូន​សេច​ដ្ឋី​ចិន គឺ​កូនក្រមុំ គ្រង​ឈុត​លំអ​ដោយ​មាស និង​កូនកំលោះ​ស្លៀកពាក់​ឈុត​យក​លំនាំ​តាម​ព្រះរាជ​វង្ស​ឈិ​ន ។

សារព័ត៌មាន «South China Morning Post» ផ្សាយ​ថា ពិធី​មង្គលការ​ដ៏​ចម្លែក​មួយ​របស់​កូន​សេច​ដ្ឋី​ចិន គឺ​កូនក្រមុំ គ្រង​ឈុត​លំអ​ដោយ​មាស និង​កូនកំលោះ​ស្លៀកពាក់​ឈុត​យក​លំនាំ​តាម​ព្រះរាជ​វង្ស​ឈិ​ន ។

ពិធី​មង្គលការ​នោះ​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​១១ មក​រា ២០១៦ នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​ជុង​សាន់ ខេត្ត​ក្វា​ង​ទុង ដោយ​កូនកំលោះ ស្ថិត​ក្នុង​ឈុត​បុរាណ​ពណ៌​ក្រហម យក​តាម​លំនាំ​ព្រះរាជ​វង្ស​ឈិ​ន ចំណែក​កូនក្រមុំ​ស​ង្ហែ​ដោយ​ក្បួន​រថយន្ដ​ទំនើប​ជា​ច្រើន​គ្រឿង ស្ថិត​ក្នុង​ឈុត​ក្រហម​លំអ​ដោយ​ខ្សែ​ក​មាស និង​ប្រដាប់​ដោយ​គ្រឿង​អង្ការ​តម្លៃ​សរុប​ប្រហែល​៤​សែន​ដុល្លារ ។

ចំពោះ​ភ្ញៀវ​ចូលរួម​ក្នុង​ពិធី​នោះ តុបតែង​ជា​ឈុត​កងទ័ព​ក្នុង​រាជវង្ស​ឈិ​ន រីឯ​អ្នក​កំដរ​កូនកំលោះ​តែង​ឈុត​ជា​មេទ័ព ធ្វើ​ឱ្យ​បរិយាកាស​ក្នុង​ពិធី​ប្រកបដោយ​ភាព​អ​ធី​ក​អធម​តាម​បែប​បុរាណ ។

កូនកំលោះ​អាយុ​ជាង​២០​ឆ្នាំ ជា​កូនប្រុស​អ្នកជំនួញ​ដ៏​ស្ដុកស្ដម្ភ ដែល​កាលពីមុន​ជា​អ្នកក្រុង​ជុង​សាន់ ក្រោយមក​ផ្លាស់​ទៅ​រស់នៅ​ក្រុង​ម៉ា​កាវ ។

គូ​អាពាហ៍ពិពាហ៍​នោះ សេពគប់​គ្នា​អស់​រយៈពេល​៨​ឆ្នាំ​មក​ហើយ ៕