ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នារី​រូប​ស្រស់​​ម្នាក់​បើក​ឡានស៊េរីទំនើប​ពន្លះ​​បង្គោល​ភ្លើង​ស្តុបខ្ទេច​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រថយន្ដ​ស៊េរី​ទំនើប​មួយ​គ្រឿង ​បើកបរដោយនារីរូបស្រស់ម្នាក់​ និង​រួម​ដំណើរ​ដោយ​នារី​រូប​ស្រស់​​ម្នាក់​ទៀត​ ​បាន​

រាជធានី​ភ្នំពេញ​ ៖ រថយន្ដ​ស៊េរី​ទំនើប​មួយ​គ្រឿង ​បើកបរដោយនារីរូបស្រស់ម្នាក់​ និង​រួម​ដំណើរ​ដោយ​នារី​រូប​ស្រស់​​ម្នាក់​ទៀត​ ​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហាវិថី​ព្រះ​សីហ​នុ ក្នុង​ល្បឿន​លឿន ឆ្លងផ្លូវ​​មិន​​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​បុក​ផ្ទប់​នឹង​បង្គោល​ភ្លើងស្តុប​​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​​រថយន្ត​រួញ​ស្រុញ​មួយ​កំណាត់​មុខ​ និងផ្ទុះពោងសុវត្ថិភាព តែមិនបណ្តាល​ឱ្យ​មនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ។

ហេតុការណ៍​​​ខាងលើ​នេះ​​បាន​កើតឡើង​កាលពី​វេលា​៩​យប់​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២១ នៅ​ចំនុច​ស្តុ​ប​វត្ត​លង្ការ តាម​បណ្ដោយ​មហាវិថី​ព្រះ​សីហ​នុ កែង​ផ្លូវ​លេខ​៥១ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

រថយន្ដ​បង្ក​មួយគ្រឿង ម៉ាក MASERATI LEVATE ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-0009 បើកបរ​ដោយនារីរូបស្រស់ម្នាក់ មិនស្គាល់អត្តសញ្ញាណ និង​នារីម្នាក់ទៀតជាអ្នក​រួម​ដំណើរ​ មិនស្គាល់អត្តសញ្ញាណនោះទេ​ ។

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ជិត​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​ឃើញនារីរូបស្រស់​ចំនួន​​២នាក់​ជិះ​ក្នុង​​រថយន្ត​​មួយ​គ្រឿង​​ខាង​លើ​​ធ្វើ​​ដំ​ណើរ​​តាម​បណ្ដោយ​មហាវិថី​ព្រះ​សីហ​នុ ​ក្នុង​ទិស​ដៅ​ពី​​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​បុក​ផ្ទប់​នឹង​បង្គោល​ភ្លើងស្តុបយ៉ាង​​ពេញទំហឹង​​ចំហៀង​ខាងស្តាំ​រថយន្ដ បណ្តាល​អោយ​រថយន្ត​រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​រួញ​ស្រុញ​មុខ​​ ​និងផ្ទុះ​ពោង​សុវត្ថិភាព ចំណែក​បង្គោល​ភ្លើងស្តុប​បាន​រង​ការ​ខូចខាត​ក្រពិត​តិចតួច ។

បន្ទាប់​ពី​បង្កហេតុ គេ​ឃើញ​នារី​រូប​ស្រស់​២​នាក់​បាន​ចេញពី​រថយន្ត​ឡើង​​ជិះ​ម៉ូតូ​កង់​បី គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​។ លុះ​មួយសន្ទុះ​ក្រោយ​ ក៏​មាន​តំណាង​រថយន្ដ​បង្ក​បាន​មក​ដល់​កន្លែង​កើតហេតុ ហើយ​ថែម​ទាំង​ហៅ​រថយន្ដ​ស្ទូច​មក​កន្លែង​កើតហេតុ ក្នុង​​គោលបំណង​ស្ទូច​រថយន្ត​បង្ក​គេច​ចេញពី​កន្លែង​កើតហេតុ ទាំង​សមត្ថកិច្ច​ជំនាញ មិន​ទាន់​បាន​វាស់វែង ក៏​ត្រូវ​សមត្ថ​កិច្ច​មូលដ្ឋាន​ហាមឃាត់ ព្រោះ​រថយន្ដ​ខាង​​លើបើក​បុក​បង្គោល​ភ្លើង ធ្វើ​អោយ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​។

ក្រោយពេល​កើត​​ហេតុ​ រថយន្ដ​បង្ក ត្រូវ​សមត្ថកិច្ច​ជំនាញ​វាស់វែង​ និង​ស្ទូច​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​តាម​នី​តិ​វិធី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ