ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មណ្ឌលគិរី ចាក់វ៉ាក់សាំង ដល់កងរាជអាវុធហត្ថ និងគ្រួសារកងទ័ព

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ វ៉ាក់សាំង លើកទី៣ ឬហៅថា ដូសជំរុញ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានចាក់ជូនដល់នាយ នាយអាវុធហត្ថ និងគ្រួសារកងទ័ព ដើម្បីបង្កើនប្រសិទ្ធភាពការពារការចម្លងជំងឺកូវីដ១៩។…

ខេត្តមណ្ឌលគិរី៖ វ៉ាក់សាំង លើកទី៣ ឬហៅថា ដូសជំរុញ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានចាក់ជូនដល់នាយ នាយអាវុធហត្ថ និងគ្រួសារកងទ័ព ដើម្បីបង្កើនប្រសិទ្ធភាពការពារការចម្លងជំងឺកូវីដ១៩។ ពិធីនេះ អញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី លោកស្នងការនគរបាលខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត នាព្រឹកថ្ងៃទី១៦ សីហា ២០២១។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេច តែងតែគិតគូរពីសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស​កងកម្លាំង ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តមអភិបាល បញ្ជាក់ថា សម្រាប់ខេត្តមណ្ឌលគិរី បន្ទាប់ពីទទួលបានវ៉ាក់សាំងពីរាជរដ្ឋាភិបាលកម្ពុជា រហូតមកដល់ពេលនេះ អាជ្ញាធរខេត្ត រួមទាំងក្រុមគ្រូពេទ្យជួរមុខ បានបន្តចាក់វ៉ាក់សាំងដូសទី៣ ជូនកម្លាំងទាំងបីប្រភេទ និងចាក់ដូសទីមួយជូនបងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន។

លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដោយគោរព​តាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលយកចិត្តទុក​ដាក់ដល់កម្លាំងទូទាំងប្រទេស ដើម្បីសុខមាលភាពរបស់គ្រួសារកងកម្លាំង នាយឧត្តមសេនីយ៏អគ្គមេបញ្ជាការ បានផ្តល់វ៉ាក់សាំងដល់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី សម្រាក់ចាក់ជូននាយ នាយរងអាវុធហត្ថ និងគ្រួសារ។លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល បន្តថា ដោយមានការសហការរវាងក្រុមគ្រូពេទ្យនៃតំបន់ប្រតិបត្តិការសឹករងខេត្ត និងមន្ទីរសុខាភិបាល នៅទីបញ្ជា​ការកងរាជអាវុធហត្ថខេត្តបានរៀបចំ យកសំណាកដល់នាយ នាយរង អាវុធហត្ថទាំងអស់មុនទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។

លោកឧត្តមសេនីយ៍​មេបញ្ជាការ បញ្ជាក់ថា ក្នុងការផ្តល់ជូននូវវ៉ាក់សាំងដូសទីបី ដល់កម្លាំងអាវុធហត្ថ និងគ្រួសារ មានចំនួន ២៥៦ដូស បានទទួលការចាក់វ៉ាកល់សាំងប្រភេទអាស្ត្រាហ្សេនីកា រួចរាល់ ១០០%។

នាយ នាយរងអាវុធហត្ថខេត្តមណ្ឌលគិរី និងគ្រួសារ បានថ្លែអំណរគុណជាអនេកចំពោះការយកចិត្តទុកដាក់របស់សម្តេចតេជោ ដែលបានខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ និងកម្លាំងជួរមុខ។ដោយសារការយកចិត្តទុកដាក់នេះ តាមរយៈ​ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី និងគ្រួសារ បានទទួលការចាក់​វ៉ាក់សាំងលើកទី៣ ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ គ្រប់ៗគ្នា​៕  សាយ ករុណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ