ខេត្តបន្ទាយមានជ័យ ទឹកស្ទឹង និងអាងកើនឡើងដោយសារភ្លៀងធ្លាក់ ប៉ុន្តែមិនទាន់ដល់កម្រិតប្រកាសអាសន្នឡើយ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ស្ថានភាពទឹកភ្លៀងដែលបានធ្លាក់បន្តបន្ទាប់ប៉ុន្មានថ្ងៃមកនេះ បានធ្វើឱ្យកម្រិតទឹកនៅតាមបណ្តាស្ទឹង អាង និងបឹងបួរមួយចំនួនក្នុងខេត្តបន្ទាយមានជ័យមានការហក់ឡើង ។ ទោះជាយ៉ាងណា មិនទាន់មានស្រុក ឬក្រុងណាមួយ ត្រូវប្រកាសអាសន្ននៅឡើយទេ ។

លោក ឡាយ សុទ្ធី ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ទោះបីជាមានភ្លៀងធ្លាក់នៅតាមតំបន់មួយចំនួនធ្វើឱ្យទឹកហក់ឡើងក្តី នេះគ្រាន់តែជាជំនន់ទឹកភ្លៀងប៉ុណ្ណោះ ហើយស្ថានភាពទូទៅនៅតែស្ថិតក្រោមការគ្រប់គ្រង ។

លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា ប្រសិនបើកម្រិតទឹកបន្តហក់ឡើងខ្លាំង រហូតដល់ចំណុចប្រកាសអាសន្ន មន្ត្រីជំនាញនឹងចុះទៅណែនាំ និងជូនដំណឹងដល់ប្រជាពលរដ្ឋជាមុន ដើម្បីឱ្យពួកគាត់បានត្រៀមលក្ខណៈការពារ និងប្រុងប្រយ័ត្ន។

សូមប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅតំបន់ខ្ពង់រាប បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀងដែលអាចហក់ឡើងលឿន ។








ចែករំលែកព័តមាននេះ