«ការពារប្រសើរជាងព្យាបាល»៖ មន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ចុះចា.ក់វ៉ាក់សាំងការពារសត្វគោ-ក្របីជិត ២ពាន់ក្បាល ពីជំងឺឆ្លងក្នុងរដូវវស្សា
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ សត្វគោ-ក្របីរបស់ប្រជាពលរដ្ឋប្រមាណជិត២០០០ក្បាល ក្នុងស្រុក-ក្រុងចំនួន៦ នៅខេត្តកំពង់ស្ពឺ ត្រូវបានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ចាត់ឱ្យមន្ត្រីជំនាញចុះចាក់វ៉ាក់សាំងការពារជំងឺច្រើនមុខ ក្នុងរដូវវស្សានេះ ដើម្បីការពារកុំឱ្យមានជំងឺឆ្លង។
លោក យឹម ណន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ បាននិយាយឱ្យដឹងថា ការពារប្រសើរជាងការព្យាបាល នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានសហការជាមួយ រដ្ឋបាលឃុំ-សង្កាត់ មន្ត្រីកសិកម្មឃុំ ភ្នាក់ងារសុខភាពសត្វភូមិ មេភូមិ បន្តចុះចាក់វ៉ាក់សាំង សាទឹក និងដុំពកស្បែកសត្វ(គោ-ក្របី) ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្ទាល់។
លោកប្រធានមន្ទីរបានឱ្យដឹងទៀតថា ការចុះចាក់វ៉ាក់សាំងការពារជំងឺសត្វគោ-ក្របី ទី១-នៅក្នុងភូមិអង្គសង្គ្រាម ចាក់បានចំនួន៧៨ក្បាល និងក្នុងភូមិបឹងព្យុះ ចាក់បានចំនួន១០៦ក្បាលនៅក្នុងឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ទី២- នៅក្នុងភូមិតាំងរបង ចាក់បាន ចំនួន១៧១ក្បាល និងក្នុងភូមិទួលធ្នង់ ចាក់បានចំនួន១៦២ក្បាល ក្នុងឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ទី៣- ក្នុងភូមិតាំងសំរោង ចាក់បានចំនួន១៦៣ក្បាល នៅក្នុងឃុំតាំងសំរោង ស្រុកភ្នំស្រួច និងក្នុងភូមិត្នោតព្រែក ចាក់បានចំនួន១៤៧ក្បាល ក្នុងឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ទី៤-នៅក្នុងភូមិរ៉ា ចាក់បាន ចំនួន១១២ក្បាល និងក្នុងភូមិអណ្តូងច្រុះ ចាក់បានចំនួន១៥០ក្បាល ក្នុងសង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
ទី៥-ស្ថិតនៅក្នុងភូមិបៀនសូ ចាក់បានចំនួន៧៦ក្បាល និងក្នុងភូមិស្រីសំពោង ចាក់បាន ចំនួន៣១៥ក្បាល ក្នុងឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ទី៦- ក្នុងភូមិត្រពាំងពើក ចាក់បាន ចំនួន១២៧ក្បាល ក្នុងឃុំស្វាយចចិប និងនៅក្នុងភូមិជ្រៃ ចាក់បានចំនួន១០៥ក្បាល និងក្នុងភូមិចំរេីនផល ចាក់បានចំនួន១០២ក្បាល ក្នុងឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ លោក យឹម ណន បានបញ្ជាក់ឱ្យដឹងថា សរុបសកម្មភាពទាំង៥ស្រុក ក្នុង១ក្រុង ចំនួន៨ឃុំក្នុង១សង្កាត់ និង១៣ភូមិ បានចាក់ការពារ ជំងឺ ដល់សត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋ សរុបប្រមាណ១៦៦៤ក្បាលផងដែរ៕




ចែករំលែកព័តមាននេះ