ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់មិនដឹងមានគំនុំអ្វីជាមួយជនរងគ្រោះ បានយកសាំងដុតរោងប៉ុនប៉ងសម្លា.ប់ជនរងគ្រោះ តែសំណាងអាក្រក់ត្រូវភ្លើងឆាបឆេះខ្លួនឯងវិញ ។
ពាក់ព័ន្ធ និងបញ្ហាខាងលើនេះដែរ បានទំនាក់ទំនងទៅលោកវរសេនីយ៌ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ ដើម្បីបញ្ជាក់ពីមូលហេតុរបស់ជនសង្ស័យឈានដល់យកសាំងដុតសម្លា.ប់ជនរងគ្រោះ ទូរស័ព្ទចូលគាត់ឆ្លើយថា កំពុងជាប់រវល់ប្រជុំ ។
ហេតុការណ៌នេះបានកើតឡើង នៅថ្ងៃទី១៣ ខែសីហា ឆ្មាំ២០២១ វេលាម៉ោង២០និង៤០នាទី ចំណុចកើតហេតុភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ លី ស្រង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនសង្ស័យមានឈ្មោះ ខុម សុខុន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
បើតាមរបាយការណ៌របស់សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះកំពុងដេកចុចទូរស័ព្ទដៃ នៅក្នុងរោងចិព្ចឹាមត្រីរបស់ខ្លួនដែលស្ថិតនៅផ្លូវលំទួលដំបង ក្នុងភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ពេលនោះជនរងគ្រោះបានឃើញមានភ្លើងឆេះនៅមុខរោងហើយមានធំក្លិនសាំងយ៉ាងខ្លាំង ឃើញដូច្នេះក៏ទាញទូរស័ព្ទរត់ចេញមកខាងក្រៅរោង ស្រាប់តែឃើញជនសង្ស័យមានភ្លើងឆេះពេញខ្លួន ឃើញដូច្នេះជនរងគ្រោះក៏ស្ទុះរត់ចេញពីរោងរបស់ខ្លួន តែត្រូវជនសង្ស័យយកដាវកែឆ្នៃពណ៌ខ្មៅប្រវែងប្រហែលមួយម៉ែត្រមកកាប់លើខ្លួន(ជនរងគ្រោះ)ត្រូវចំគុម្ពត្រចៀកមួយកន្លែង ខាងឆ្វេងដេរចំនួនពីរថ្នេ ត្រូវចំក្បាលពោះចំនួនមួយកន្លែងដេរចំនួនពីរថ្នេ ត្រូវចំម្រាមដៃកណ្តាលខាងស្តាំមួយកន្លែងដេរចំនួនពីរថ្នេ និងត្រូវចំកំភួនជើងចំហៀងខាងឆ្វេងមួយកន្លែង ។
ភ្លាមនោះជនរងគ្រោះបានរត់គេចចេញពីការវាយរបស់ជនសង្ស័យ បានចំងាយប្រហែលបីរយម៉ែត្រក៏បានតេទូរស័ព្ទអោយបងប្អូនមកជួយ បន្ទាប់មកបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ រួចកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយបានចុះទៅដល់កន្លែងហេតុហើយក៏បានឃាត់ខ្លួនជនសង្ស័យយកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថា ខ្លួនពិតជាបានយកសាំងចំនួនមួយលីត្របំរ៉ុងដុតរោងជនរងគ្រោះពិតមែន តែពេលដុតនោះក៏ត្រូវភ្លើងឆេះខ្លួនឯង បណ្ដាលអោយមានរបួសត្រ់ងដៃខាងស្ដាំ និងចង្កេះខាងស្ដាំ ហើយខ្លួនក៏បានយកដំបងឬស្សីមុខប្រឆិតវាយលើជនរងគ្រោះប្រាកដមែន (មិនបានយកដាវកែឆ្នៃមកកាប់ជនរងគ្រោះនោះទេ) ។
បច្ចុប្បន្នជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ