ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ACU ​ចាប់ខ្លួន​បុរស​ម្នាក់ជាអ្នក​រត់​ម៉ូតូឌុប ​បញ្ជូន​ទៅ​តុលាការ​

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​កណ្តាល​ម្នាក់ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២១ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឆបោក ដោយ​មាន​ស្ថាន​ទម្ងន់ទោស…

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​កណ្តាល​ម្នាក់ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២១ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឆបោក ដោយ​មាន​ស្ថាន​ទម្ងន់ទោស ។

ការ​សម្រេច​ឃុំខ្លួន​បុរស​វ័យ​កណ្តាល​រូប​នោះ មានឈ្មោះ ហ៊ឹ​ម សុភាព ហៅ ជា សុភាព អាយុ​៥១​ឆ្នាំ បន្ទាប់​ពី​តំណាង​អយ្យការ​អម​សាលាដំបូង បាន​បើក​ការ​សាកសួរ​ជនសង្ស័យ​អស់​រយៈពេល​២​ថ្ងៃ ទើបបាន​ចោទប្រកាន់​ជា​ផ្លូវការ ។

លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង នឹង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា តំណាង​អយ្យការ​ទទួល​បន្ទុក បាន​បើក​ការ​ស៊ើបសួរ​រួចរាល់​ហើយ និង​បាន​ចោទប្រកាន់​ជនសង្ស័យ​ពី​បទ​ឆបោក ដោយ​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា ៣៧៧ និង​មាត្រា ៣៨០ នៃ​ក្រមព្រហ្មទណ្ឌ ។

ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ ហៅ​កាត់​ថា ACU ចាប់​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១២​សីហា​ម្សិលមិញ​នេះ ដែល​សំណុំរឿង​នេះ បាន​ស្ថិត​នៅ​លោក ស៊ិ​ត វណ្ណៈ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​បើ​ការ​ស៊ើបសួរ ។

ក្រោយ​ពី​តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ សំណុំរឿង​នោះ​ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ទើប​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​បុរស​នោះ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

ទាក់ទិន​ករណី​ខាងលើ​នេះ បើ​តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានមុខរ​បរជា​អ្នក​រត់​ម៉ូតូឌុប តែ​បាន​ដើរតួ​ធ្វើ​ជា​មន្ត្រី​បម្រើ​ការងារ​នៅ​អង្គភាព​… ដោយ​បាន​យក​តួនាទី​នោះ​ទៅ​គំរាម​យក​ប្រាក់ ពី​មន្ត្រីរាជការ​សាធារណៈ​ថ្នាក់​ស្រុក​.​ខេត្ត រហូត​បែកធ្លាយ​មាន​ពាក្យបណ្តឹង ប្តឺ​ង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ