ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជា​ច្រើន​ភូមិ​ព្រួយបារម្ភ​ ខណៈ​សត្វ​គោ​កើត​ជំងឺ​ចម្លែក​ងា​.​ប់​ជា​បន្ត​បន្តា​ប់

2 ឆ្នាំ មុន
  • កណ្តាល

សត្វ​គោ​បាន​កើត​ជំងឺ​ចម្លែក​បណ្តាល​ឱ្យ​ឈឺ​ងា​.​ប់​ជា​បន្តបន្ទាប់ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ជា​ខ្លាំង ឃុំ​ជា​ខ្លា​ង ស្រុក​ស្វាយ​អ​ន្ទ​រ និង​ភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខែ​ត្ត​ព្រៃវែង មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ហើយ​ប្រជាពលរដ្ឋ ក៏​បាន​

ខេត្តព្រៃវែង ៖ សត្វ​គោ​បាន​កើត​ជំងឺ​ចម្លែក​បណ្តាល​ឱ្យ​ឈឺ​ងា​.​ប់​ជា​បន្តបន្ទាប់ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ជា​ខ្លាំង ឃុំ​ជា​ខ្លា​ង ស្រុក​ស្វាយ​អ​ន្ទ​រ និង​ភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខែ​ត្ត​ព្រៃវែង មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ហើយ​ប្រជាពលរដ្ឋ ក៏​បាន​សំណូមពរ​អោយ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​សុខភាព​សត្វ​គោ​របស់​ពួក​គាត់​ដែល​កុំ​កើត​ជំងឺ​ចម្លែក​នេះ​ផង ។

បើ​តាម​ប្រជាពលរដ្ឋ​ម្ចាស់​គោ​បាន​រៀបរាប់​ប្រាប់​កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២១​នេះ​ថា សត្វ​គោ​របស់​ពួក​គាត់​បាន​កើត​ជំងឺ​ចម្លែក ដោយ​មាន​ចេញ​រោគ​សញ្ញា​កន្ទួល​ពេញ​ខ្លួន និង​ហើមជើង ដែល​ជំងឺ​ចម្លែក​មួយ​នេះ គឺ​មិន​ធ្លាប់​បាន​ជួប​ពី​មុន​មក​ឡើយ ធ្វើ​អោយ​សត្វ​គោ​របស់​ពួក​គាត់​មាន​អាកា​រៈ​ទន់ខ្សោយ លែង​ស៊ី​ស្មៅ ខ្លះ​ដេក​ដើរ​មិន​រួច រហូត​ដល់​ងា​.​ប់​ជា​បន្តបន្ទាប់​រយៈពេល​ប្រហែល​ដប់​ថ្ងៃ​មក​ហើយ​។

ពលរដ្ឋ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ចាប់តាំងពី​សត្វ​គោ​មក​ឈឺ និង​ងាប់​បន្តបន្ទាប់​នា​ពេល​កន្លង​មកនេះ គឺ​ពួក​គាត់​មិន​ទាន់​បាន​ជំរាប​ទៅ​អ​ជ្ញា​ធ និង​មន្ត្រី​ជំនាញ​នោះ​ទេ​។ ដោយ​ខ្លះ​សុខចិត្ត​ព្យាបាល​ដោយ​ខ្លួនឯង​តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​រក​ថ្នាំខ្មែរ​អោយ​ផឹក​ផង និង​ខ្លះ​ទៀត​បាន​ហៅ​ពេទ្យសត្វ​ឯកជន និង​ពេទ្យសត្វ​ស្រុក​មក​ចាក់​ថ្នាំ​ព្យាបាល​មួយ​ថ្ងៃ​អស់​ថវិកា​៤០០០០​រៀល (​បួន​ម៉ឺន​រៀល​) ក៏​នៅ​តែ​មិន​បាន​ធូរស្រាល​ដដែល ធ្វើ​អោយ​ជំងឺ​មួយ​នេះ​ឆ្លង​រាលដាល​ពី​សត្វ​គោមួយ​ទៅ​សត្វ​គោមួយ​ក្បាល​ទៀត រាតត្បាត​រហូត​ស្ទើរ​ពេញ​ភូមិ​ទៅ​ហើយ​។

ពលរដ្ឋ​ម្ចាស់​គោ​ជា​ច្រើន​នាក់ សូម​សំណូមពរ​ដល់​មន្ត្រី​ជំនាញ​បសុពេទ្យ​ស្រុក និង​ខេត្ត មេត្តា​ជួយ​ចុះ​មក​ពិនិត្យ​សត្វ​គោ​របស់​ពួក​គាត់​ដែល​កំពុង​កើត​ជំងឺ​ចម្លែក​នេះ​ផង ព្រោះថា ពលរដ្ឋ​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​ខ្លាច​ជំងឺ​មួយ​នេះ​ឆ្លង​ពី​សត្វ​គោ​មក​មនុស្ស ជា​ពិសេស​សត្វ​គោ​ដែល​ងា​.​ប់ គឺ​ម្ចាស់​គោ​លក់​ទៅ​អោយ​ឈ្មួញ​កាប់​យក​សាច់​លក់​ទៀត​។

លោក ចិន វិសាល ប្រធាន​ការិយាល័យ ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង ក៏​បាន​ប្រាប់​អោយ​ដឹង​តាម​ទូរស័ព្ទ​កាល​រសៀល​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២១​នេះ​ដែរ​ថា លោក​បាន​ចុះ​ផ្ទាល់​សឹង​គ្រប់​ស្រុក ជាក់ស្តែង​ថ្ងៃនេះ​មក​ពី​ស្រុក​កំពង់ត្របែក ក៏​កើត​ជំងឺ​នេះ​ដូច​គ្នា​ដែរ ហើយ​ជំងឺ​ដុំ​ពក​នេះ វា​ឆ្លង​ដោយសារ​វីរុស​ដែល​មិន​ធ្លាប់​មាន គឺ​ឆ្លង​លឿន​ណាស់ គ្មាន​ថ្នាំ​ព្យាបាល​ទេ ដូច្នេះ​សូម​អោយ​ម្ចាស់​គោ​រាយការណ៍​មក​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​អោយ​បាន​ទាន់​ពេលវេលា ជា​ពិសេស​តាម​រយៈ​អ្នក​សារព័ត៌​នេះ​ហើយ​។ ហើយ​ក្នុង​នាម​ជា​មន្ត្រី​ជំនាញ សូម​អោយ​ពលរដ្ឋ​ដែល​ជា​ម្ចាស់​គោ ចូលរួម​សម្អាត​អនាម័យ ដាក់​មុង​អោយ​គោ​ដេក កុំអោយ​ចល័ត និង​បំបែក​ជាដើម​… ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ