ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តឹងសាទុក្ខ ឡាយ វណ្ណៈ ត្រូវ​លើក​ពេល​បន្ត​ទៀត ព្រោះ​រក្សា​សុវត្ថិភាព​ពី​ជំងឺ​កូ​វី​ដ​-១៩

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​កម្មវិធី​ជំនុំជម្រះ​ព្រហ្មទណ្ឌ នៃ​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២១​នេះ ត្រូវ​លើកយក​សំណុំរឿង​អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ…

រាជធានី​ភ្នំពេញ ៖ តាម​កម្មវិធី​ជំនុំជម្រះ​ព្រហ្មទណ្ឌ នៃ​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២១​នេះ ត្រូវ​លើកយក​សំណុំរឿង​អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ ដែល​បច្ចុប្បន្ន​កំពុង​អនុវត្ត​ទោស​នៅ​ក្នុង​ពន្ធនាគារ មក​បើក​សវនាការ​ជំនុំ​ជម្រះក្តី លើ​បណ្តឹងសាទុក្ខ​របស់​ជនជាប់ចោទ ។ ប៉ុន្តែ​អង្គ​សវនាការ​នេះ ត្រូវ​បាន​ប្រកាស​លើក​ពេល​វិញទៀត ដោយសារ​មូលហេតុ រក្សា​សុវត្ថិភាព​ជនជាប់ចោទ និង​មន្ត្រី​តុលាការ ក៏​ដូច​មន្ត្រី​អនុវត្ត​ច្បាប់ ខណៈ​ទូ​ទាំង​ប្រទេស​កម្ពុជា បាន​និង​កំពុង​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ ពិសេស​វីរុស​បំប្លែង​ថ្មី ដែល​តា ។

បណ្តឹងសាទុក្ខ គ្រោង​លើកយក​មក​ជំនុំជម្រះ​នេះ បន្ទាប់​ពី​ជន​ត្រូវ​ចោទ មិន​សុខចិត្ត​ទទួលយក​ការ​សម្រេច​របស់​លោក យន់ ណា​រ៉ុ​ង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​សាលាឧទ្ធរណ៍ ដែល​បាន​សម្រេច​ធ្វើការ​ប្រកាស​សា​ដីកា តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជា​បានការ​ដដែល ។

ជនជាប់ចោទ រួម​មាន ៖ ១. ឡាយ វណ្ណៈ មាន​មេធាវី លោកស្រី សេង វួ​ច​ហ៊ុន ។ ២. ឡាយ ណា​រិ​ទ្ធ មាន​មេធាវី លោក នី ចាន់​ឌី លោកស្រី ដា​នី ច័​ន្ទ្រ​រស្មី​ឈូករ័ត្ន និង​លោក អ៊​ន ហ៊ឹង ។ ៣. ជី​ម វុ​ធ ហៅ ថូ​ត មាន​មេធាវី លោកស្រី ស៊ូ សោភា លោក សេក សុ​វ​ណ្ណា លោក សារី បុត្រ​ចរិយា ។ ៤. ម៉េ​ន សា​ម៉ៃ មាន​មេធាវី លោកស្រី ស៊ូ សោភា លោក សេក សុ​វ​ណ្ណា លោក សារី បុត្រ​ចរិយា ។

គួរ​រម្លឹក​ថា តុលាការ​កំពូល គ្រោងបើក​សវនាការ​ជំនុំជម្រះ​លើ​បណ្តឹងសាទុក្ខ ឡាយ វណ្ណៈ នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២១

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ