ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ជនសង្ស័យ​៣​នាក់ ​បញ្ជូន​ទៅ​តុលាការ មុខសញ្ញា​គាស់​តូប​លក់​កាហ្វេ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២១ នេះ បាន​ធ្វើការ​បញ្ជូន​ជនសង្ស័យ​ជា​មុខសញ្ញា​ចោរ​គាស់​តូប​អ្នកលក់​កាហ្វេ ចំនួន​៣​នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២១ នេះ បាន​ធ្វើការ​បញ្ជូន​ជនសង្ស័យ​ជា​មុខសញ្ញា​ចោរ​គាស់​តូប​អ្នកលក់​កាហ្វេ ចំនួន​៣​នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ជនសង្ស័យ​ទាំង​៣​នាក់ រួម​មាន ៖
១. ឈ្មោះ រ៉ា​ន់ រ៉ា​ឌី​ន ហៅ​ត្រេ​ន ភេទ​ប្រុស អាយុ ២២​ឆ្នាំ
២. ឈ្មោះ សែន រតនា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ
និង​៣. ឈ្មោះ ខេ​ង ឡា​ឌី ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ពួក​គេ​ពុំ​មានមុខ​របរ នឹង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។

ទាក់ទិន​ករណី​ខាងលើ​នេះ លោក​វរៈសេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ចំនួន​៣​នាក់ នៅ​ចំណុច​ដី​ឡូ​តិ៍​គ្មាន​លេខ ផ្លូវ​គី​ម​អ៊ី​ល​ស៊ុ​ង សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ពាក់​ព​ន្ធ័​ប្រព្រឹត្ត​បទល្មើស អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការ​កាប់​គាស់​ទម្លុះទម្លាយ (​គាស់​តូប​លក់​កាហ្វេ​លួច​សម្ភារៈ​) ប្រព្រឹត្ត​នៅ​ចំណុច​កែង​ផ្ទះ​លេខ​៤៣ មុខ​ផ្សារ​សាមគ្គី ផ្លូវ​ម៉ៅ​សេ​ទុង ក្រុម​១១ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​រំលង​អា​ធ្រា​ត្រ យប់​ថ្ងៃ​ទី​៩ ខែសីហា នេះ ។

ក្នុង​នោះ​វត្ថុ​តាង​ចាប់​យក​រួម​មាន ម៉ាស៊ីន​ឆុង​កាហ្វេ​ចំនួន ១​គ្រឿង និង​ម៉ាស៊ីន​កិន​កាហ្វេ ចំនួន ១​គ្រឿង ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ ទី ឈ​ន​បូ​ផា ភេទ​ស្រី អាយុ ៣៤​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ​៤៨ ផ្លូវ​បេតុង សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

លោកនាយ​ការិយាល័យ បន្ត​ថា ជនសង្ស័យ​ទាំង ៣​នាក់ បាន​ប្រព្រឹត្ត​នៅ​ចំណុច​ដូច​ខាងលើ ដោយសារ​ពួក​គេ បាន​យក​តួ​លឺ​វី​ស ទៅ​គាស់​ទ្វារ​តូប​លក់​កាហ្វេ​របស់​ជន​រង​គ្រោះ ហើយ​បាន​ចូល​ទៅ​ក្នុង​តូប​លួច​យក​ប្រាក់​ចំនួន ២០០,០០០​រៀល (​ម្ភៃ​ម៉ឺន​រៀល​) និង​កង្ហារ​បញ្ឈរ​១ ។ ពេល​លួច​បាន​លុយ និង​កង្ហា​១​គ្រឿង​ហើយ ពួក​គេ​នាំ​គ្នា​ចូល​ទៅ​លើក​ម៉ាស៊ីន​ឆុង​កាហ្វេ​ទៀត ប៉ុន្តែ​លើក​មិន​រួច ក៏​ជិះ​កង់​ចេញ​ទៅ លុះ​ទៅ​ដល់​រង្វង់​មូល​ទួល​គោក ក៏​បបួល​គ្នា​ត្រឡប់​មក​វិញ និង​ចូល​ទៅ​លួច​យក​ម៉ាស៊ីន​ឆុង​កាហ្វេ ពី​តូប​ជន​រង​គ្រោះ លើកដាក់​លើ​កង់​ជិះ​គេចខ្លួន​ដោយ​សុ​វត្តិភាព ។

ទីបំផុត​មិន​បាន​១​ថ្ងៃ​ផង ក្រុម​ទីទុយ មុខសញ្ញា​ចោរ​គាស់​តូប​អ្នកលក់​កាហ្វេ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នគរបាល​ព្រហ្មទណ្ឌ ក្របួច​បាន ទាំង​៣​នាក់ បញ្ជូន​ទៅ​តុលាការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ