អ្នកប្រាជ្ញពោលថា ក្នុងលោកនេះគ្មានបណ្ឌិតរូបណាដែលមានចំណេះវិជ្ជាដោយមិនបានរៀនសូត្រនោះទេ ដូចសាសនាសុភាសិតបានលើកឡើងថា ចង់ចេះឱ្យខំរៀន ចង់មានឱ្យខំរក ព្រោះគ្មានអ្វីដែលបានមកដោយងាយៗនោះទេ ហើយក៏រឹតតែគ្មានអ្នកប្រាជ្ញរូបណាដែលកើតមកហើយចេះស្រាប់ដោយមិនបានទទួលចំណេះវិជ្ជាពីសាលានោះដែរ ។

ឯទ្រព្យសម្បត្តិដែលមានតម្លៃបំផុតរបស់យើងគ្រប់គ្នាគឺសុខភាពដូចពុទ្ធភាសិតពោលថា ការមិនមានរោគជាទ្រព្យដ៏ប្រសើរក្នុងលោក ហើយទ្រព្យដែលចាយមិនចេះអស់ជាទ្រព្យចំណេះវិជ្ជា ដូច្នេះរៀនច្រើនចេះច្រើន ចម្រើនប្រាជ្ញា តែកុំភ្លេចក្នុងសម័យ«ដែលតា»មហាគ្រោះថ្នាក់នេះត្រូវថែទាំសុខភាពទាំងអស់គ្នាណា និងត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល បីកុំបីការពារត្រូវតែធ្វើឱ្យបាន ហើយកុំជឿព័ត៌មានដែលមិនច្បាស់ការណ៍ ។

បើនិយពីចំណេះដឹងវិញ គ្មានផ្លូវកាត់ណាដែលអាចឲ្យមនុស្សចេះវិជ្ជាបានត្រឹមតែមួយប៉ប្រិចភ្នែកនោះទេ ។ ចំណេះវិជ្ជាជាទ្រព្យដែលមនុស្សត្រូវចំណាយពេលក្រេបយកនិងផ្សំជាមួយការយកចិត្តទុកដាក់ យកវិរិយៈគឺការព្យាយាមជាធំទើបសម្រេច ។ ចំណេះវិជ្ជានាំមកនូវភាពសុខដុមក្នុងជីវិត និងជៀសផុតពីការអាប់ឱនសព្វបែបយ៉ាង ៕ សាន សារិន



ចែករំលែកព័តមាននេះ