ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ខ្ទប់​​៥​ភូមិ​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា និង​​ផ្លូវ​ឌឿង​ហែម​​ជាប់​ផ្សារ​ឌុ​យ​មិច

2 ឆ្នាំ មុន
  • ភ្នំពេញ

នា​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២១ នេះ អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ បាន​សម្រេច​បិទ​ខ្ទប់​៥​ភូមិ តាម​ផ្លូវ​លេខ​១៣៤ និង​ឌឿងហែម​ជាប់​ផ្សារ​ឌុ​យ​មិច ខាងក្រោយ​ប៉ុស្តិ៍​នគរបាល​មិត្តភាព ដោយសារ​តែ​បាន​រក​ឃើញ​២​នាក់​ប្តី​-​ប្រពន្

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២១ នេះ អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ បាន​សម្រេច​បិទ​ខ្ទប់​៥​ភូមិ តាម​ផ្លូវ​លេខ​១៣៤ និង​ឌឿងហែម​ជាប់​ផ្សារ​ឌុ​យ​មិច ខាងក្រោយ​ប៉ុស្តិ៍​នគរបាល​មិត្តភាព ដោយសារ​តែ​បាន​រក​ឃើញ​២​នាក់​ប្តី​-​ប្រពន្ធ​ស្នាក់​នៅផ្ទះ​ជាន់​ទី​១ ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ដែល​សង្ស័យ​ថា ជា​មេរោគ​បំប្លែង​ប្រភេទ​ថ្មី «​ដែល​តា​» ដែល​រស់នៅ​ទីនោះ ។

ហើយ​ពេល​នេះ អាជ្ញាធរ​ក៏​បាន​និង​កំពុង​រក្សា​ទុក​ប្តី​ប្រពន្ធ​ទាំង​២​នាក់​នៅ​ក្នុងផ្ទះ ដើម្បី​រង់ចាំ​អនុវត្ត​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ។ ក្នុង​នោះ​ដែរ ក៏​មាន​មនុស្ស​២​នាក់​ទៀត ដែល​រស់នៅ និង​ស្និទ្ធស្នាល​ជាមួយ​ប្តី​ប្រពន្ធ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ដែល​សង្ស័យ​ថា (​ដែល​តា​)​នោះ ក៏​ត្រូវ​បាន​សមត្ថកិច្ច និង​អាជ្ញាធរ កំពុង​យក​សំណាក និង​រក្សា​មួយ​កន្លែង​នៅ​សណ្ឋាគារ​ស្កា​យ​ឡាយ ។

គួរ​បញ្ជាក់​ថា ចំពោះ​មនុស្ស​ទាំង​៤​នាក់​ខាងលើ​នោះ​នៅ​មិន​ទាន់​មាន​លទ្ធផល​យ៉ាងណា​នៅឡើយ​ទេ ខណៈ​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ការ​សង្ស័យ ដោយ​រង់ចាំ​ធ្វើតេស្ត​ពី​ម៉ាស៊ីន​ខ្នាត​ធំ ទើប​ដឹង​លទ្ធផល​យ៉ាងណា ។

ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្តី ពេល​នេះ​សមត្ថកិច្ច​អាជ្ញាធរ បាន​និង​កំពុង​សហការ​ជាមួយ​ខាង​សុខាភិបាល ប្រឹងប្រែង​បន្ត និង​បិទ​ខ្ទប់​ភូមិ​មួយ​ចំនួន​នៅ​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​មក​រា ជា​បណ្តោះអាសន្ន ដើម្បី ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នូវ​ជំងឺឆ្លង​បំប្លែង​ប្រភេទ​ថ្មី «​ដែល​តា​» នោះ ។

បើ​តាម​ការ​បង្ហើប​ពី​ខាង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ២​នាក់​ប្តី​ប្រពន្ធ​ដែល​វិជ្ជមាន​កូ​វី​ដ​១៩​នោះ គឺ​សង្ស័យ​ថា (​ដែល​តា​) មេរោគ​កូ​វី​ដ​បំប្លែង​ថ្មី ហើយ​គាត់​គឺជា​អាជីវករ​រកស៊ី​លក់ដូរ​នៅ​ម្តុំ​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក តែ​អា​ស័​យ​ដ្ឋា​ន​របស់​គាត់​ស្ថិត​នៅផ្ទះ​ជាន់​ទី​១ ក្នុង​ច្រក​ឌឿងហែម ផ្លូវ​លេខ​១៣៤ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ