ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន់គ្មានទីផ្សារ អ្នកចិញ្ចឹមខ្លាចទ្រព្យបញ្ចំាត្រូវធនាគាររឹបអូស

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានរាប់រយក្បាលបានដេញចឹកចំណី យ៉ាងខ្ញៀវខ្វាពេញសកិដ្ឋានធំមួយជាយក្រុងភ្នំពេញ ។ មាន់នៅក្នុងកសិដ្ឋាននេះ ភាគច្រើនបានធំហួសពេលត្រូវចាប់លក់ ប៉ុន្តែគ្មានអ្នកទិញចុះចាប់នោះទេ ។ នៅពេលព្រឹកម្ចាស់កសិកដ្ឋានបានកំពុងឲ្យចំណីមាន់…

រាជធានីភ្នំពេញ ៖ មានរាប់រយក្បាលបានដេញចឹកចំណី យ៉ាងខ្ញៀវខ្វាពេញសកិដ្ឋានធំមួយជាយក្រុងភ្នំពេញ ។ មាន់នៅក្នុងកសិដ្ឋាននេះ ភាគច្រើនបានធំហួសពេលត្រូវចាប់លក់ ប៉ុន្តែគ្មានអ្នកទិញចុះចាប់នោះទេ ។ នៅពេលព្រឹកម្ចាស់កសិកដ្ឋានបានកំពុងឲ្យចំណីមាន់ ហើយបានឆ្លៀតពេលមករៀបរាប់ឲ្យដឹងថា សេដ្ឋកិច្ចគ្រួសារអ្នកស្រីបានកំពុងរងផលប៉ះពាល់ខ្លំាងណាស់ពីជំងឺកូវីដ-១៩ ។  «បញ្ហានេះហើយវាបានធ្វើឲ្យប៉ះយ៉ាងធ្ងន់ធ្ងរដល់ការចិញ្ចឹមមាន់ស្រែលក់ប្រចាំថ្ងៃ» ។

អ្នកស្រី ម៉ាត់ សាលីន អាយុជាង ៥០ ឆ្នាំ ជាខ្មែរឥស្លាម មានកសិកដ្ឋានចិញ្ចឹមមាន់ធំមួយ នៅឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។ ស្រ្តីម្ចាស់កសិករដ្ឋានបានដកដង្ហើមធំៗ មុននិយាយទៀតថា «មិនដឹងជាថ្ងៃណាទើបមេរោគកូវីដ ១៩ ចាកផុតពីប្រទេសកម្ពុជា បើនៅតែបន្តមិនថមថយទេនោះពួកគាត់ប្រឈមនិងគ្មានផ្ទះជ្រកទៀតឡើយ ។ ដោយសារខ្លាចធនាគាររឹបអូស ។ «ខ្ញុំខ្ចីលុយធនាគារដោយការដាក់ប្លង់ផ្ទះហើយសង្ឃឹមថា ចាប់មុខរបរចិញ្ចឹមមាន់ស្រែអាចកែប្រែជីវភាពក្រុមគ្រួសារបានមួយកម្រិតធំ មិនដឹងជាចង្រៃអីកើតរោគរាតត្បាតជំងឺកូវីដ-១៩ ក្នុងខែកុម្ភៈដល់បច្ចុប្បន្នមិនព្រមថមថយសោះ ។ ធនាគារ គឹមិនបានអនុគ្រោះពន្យារពេលបង់លុយប្រចាំខែនោះទេ» ។ 

លោក យ៉ែម មនោ អាយុជាង ៤០ ឆ្នាំ អ្នកចិញ្ចឹមម្នាក់ទៀតនៅជាយក្រុង លោកបានសំឡឹងមើលទ្រុងដាក់កូនមាន់រាប់រយក្បាលរបស់លោក និងបានរៀបរាប់ទំាងទឹកមុខស្ងួតថា កសិដ្ឋានចិញ្ចឹមមាន់ស្រែ និងភ្ញាស់កូនមាន់របស់គាត់ជួបហានិភ័យខ្លំាងណស់ ព្រោះមិនមានអតិជនមកទិញមាន់យកទៅចិញ្ចឹម ឬលក់សាច់នោះទេ ។ លោកបន្ថែមថា នេះជាឥទ្ធិពលជំងឺកូវីដ ១៩ ។ កាលដែលមិនទាន់មានកើតជំងឺកូវីដ ១៩ ក្នុងមួយថ្ងៃកសិដ្ឋាននេះ អាចលក់មាន់ស្រែរស់ និងកូនបានរាប់រយក្បាលពោលក្នុងមួយខែៗ លោក យ៉ែម មនោ ថាអាចសល់ពី ១ ពាន់ទៅ ២ ពាន់ដុល្លារ ។ 

ជាការកត់សម្គាល់នៅក្នុងពេលពលរដ្ឋជូបវិបត្តិសេដ្ឋកិច្ននេះ ធនាគារនឹងគ្រឹៈស្ថានហិរញ្ញវត្ថុ បានកំពុងអនុវត្តយន្តការអនុគ្រោះពលរដ្ឋជាកូនបំណុលដូចជាការរៀបចំឥណទានឡើងវិញ ។ ការពិន័យ និងរឹបអូសទ្រព្យបញ្ចាំរបស់ពលរដ្ឋមិនអនុញ្ញាតឲ្យមានឡើយ ។ 

មានការមើលឃើញថា ក្រៅពីទីផ្សាររួមតូចពីការអនុវត្តវិធានការការពារកូវីដ ១៩ ដូចជាមិនអនុញ្ញាតឲ្យមានពិធីបុណ្យសាសនា ពិធីរៀបអាពាហ៍ពិពាហ៍ ជាដើមនោះ ។ មាន់នាំចូលជាឧបសគ្គចំបងសម្រាប់អ្នកចិញ្ចឹមក្នុងស្រុកផងដែរ ខណៈដែលការចិញ្ចឹមមាន់ក្នុងស្រុកមានចំនួនកើនឡើងនោះ ។ លោក អ៊ុ សាន សាវុន រស់នៅឃុំអន្លង់ចិន ស្រុកពញាឮ ខេត្តកណ្តាល បាននិយាយថា ការចិញ្ចឹមមាន់ស្រែអាចដោះស្រាយជីវភាពប្រចាំថ្ងៃបាន ។ លោកថា បើចិញ្ចឹមតិចតាមលទ្ធភាពកុំខ្ចីប្រាក់ពីធនាគារមិនជួបហានិភ័យធ្ងន់ធ្ងរនោះទេនៅពេលនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ