ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មៀ ខាន់ផ្ដួល​ម៉ាលី​ណា​ក់​គី​ក្នុង​ទឹក​ទី​១១​ការពារ​ខ្សែក្រវាត់ WBA

15 ឆ្នាំ មុន

អា​មៀ ខាន់ កំពូល​អ្នក​ប្រដាល់​អង់គ្លេសបាន​ផ្ដួល​កីឡាករ​អា​មេ​រិ​ក​លោក​ប៉ូ​លី ម៉ា​លី ណា​ក់​គី ឱ្យ​ចុះចាញ់​នៅ​ក្នុង​ទឹក​ទី​១១ ការពារបាន​នូវ​ខ្សែក្រវាត់​ពិភពលោក​ស្ថាប័ន WBA របស់​ខ្លួន​នៅ​សង្វៀន Madison Square Garden ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​ញូ​វយ៉​ក សហរដ្ឋអាមេរិក កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ទី​១៥ ឧសភា ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី​១៦ ឧសភា នៅ​កម្ពុជា ។

អា​មៀ ខាន់ កំពូល​អ្នក​ប្រដាល់​អង់គ្លេសបាន​ផ្ដួល​កីឡាករ​អា​មេ​រិ​ក​លោក​ប៉ូ​លី ម៉ា​លី ណា​ក់​គី ឱ្យ​ចុះចាញ់​នៅ​ក្នុង​ទឹក​ទី​១១ ការពារបាន​នូវ​ខ្សែក្រវាត់​ពិភពលោក​ស្ថាប័ន WBA របស់​ខ្លួន​នៅ​សង្វៀន Madison Square Garden ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​ញូ​វយ៉​ក សហរដ្ឋអាមេរិក កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ទី​១៥ ឧសភា ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី​១៦ ឧសភា នៅ​កម្ពុជា ។
ពិតជា​ដូច​ពាក្យ​សន្យា​របស់​ខ្លួន​មែន អា​មៀ ខាន់ មាន​ទំនុកចិត្ដ​ថាការ​ប្រកួត​នេះ រឹតតែ​បាន​ធ្វើ​ឱ្យ​រូបគេ​បោះ​ជំហាន​ខិត​កាន់តែជិត​ជា​ស្ដេច​ប្រដាល់​ដែល​គ្មាន​គូ​ប្រៀប​ក្នុងប្រភេទ​ទំងន់​សព្វ​ថ្ងៃនេះ ។

នៅ​ក្នុង​ពេល​ប្រកួតកីឡាករ​វ័យ​២៣​ឆ្នាំ រូប​នេះ​បាន​ប្រើ​កណ្ដាប់​ដៃស្ដាំ​ដែល​ប្រកប​ទៅដោយ​ល្បឿន​លឿន​ដូច​ព្យុះ​វាយ​សន្ធាប់ទៅ​លើ​គូប្រកួត រហូត​ធ្វើ​ឱ្យ​ម៉ា​លី​ណា​ក់​គី យក​ខ្សែ​រេញ​ធ្វើ​ជា​បង្អែក។ ក្នុង​ពេល​នោះ​ម៉ា​លី​ណា​ក់​គី​ហាក់​គ្មាន​អ្វី​តបត​ជាមួយ​អា​មៀ ខាន់ ឡើយក្រៅ​តែ​ពី​យកដៃ​ឃុំ​ការពារមុខ ។ ដោយ​ពិនិត្យ​ឃើញ​ថា ម៉ា​លី​ណា​ក់​គី គ្មាន​អ្វី​តបត​ជាមួយ​គូប្រកួត​នោះ​លោក​អាជ្ញាកណ្ដាល Steve Smoger ក៏​បាន​សំរេចចិត្ដ បញ្ឈប់​ការ​ប្រកួត​នៅ​នាទី​១​:២៥ ក្នុង​ទឹក​ទី ១១​តែ​ម្ដង​ទៅ ។ ចំណែក​លោក​ម៉ា​លី​ណា​ក់​គី ដែល​មុខ​របស់​គេ​បាន​ហើម​ប៉ោង​ជាំ​នោះ​មិនបាន​ធ្វើការ​ជំទាស់​តវ៉ា​ជាមួយ​ការ​សំរេចចិត្ដរបស់​លោក​អាជ្ញាកណ្ដាល​នោះ​ឡើយ។ បញ្ចប់​ការ​ប្រកួត​រូបគេ​បាន​និយាយ​ថា “​ដៃគូប្រកួត​របស់ខ្ញុំ​យល់​យ៉ាង​ច្បាស់​ថារូបគេ នឹង​ឈ្នះ​ក្នុង​ទឹក​នេះ។ រូបគេ​មានកំ​លាំងខ្លាំងក្លា​ណាស់​” ។
ដោយឡែក អា​មៀ ខាន់ ដែល​ធ្លាប់ ប្រកួត​ឈ្នះ​ចំនួន​២៣​លើក ចាញ់​១​លើក និង ធ្លាប់​ផ្ដួល​ដៃគូ​ឱ្យ​សន្លប់​១៧​លើក​នោះ​បាននិយាយ​ថា “​ខ្ញុំ​គិត​ថាជាមួយ​ល្បឿន​វាយ ចេញ​របស់ខ្ញុំ ខ្ញុំ​ជឿ​ថា ខ្ញុំ​ពិតជា​អាច​យកឈ្នះ បាន​ដោយ​ងាយស្រួល ។ ខ្ញុំ​បាន​គិត​ថាខ្ញុំ​នឹង គ្រប​ស្ក​ត់​គេ​ឱ្យ​ទាល់តែ​បាន​” ។

ហ្វូងទស្សនិកជន​ប្រហែល​៥​ពាន់​នាក់​នៅ​ក្នុង​សង្វៀន​ប្រកួត​បាន​រំជើបរំជួល​យ៉ាង​ខ្លាំង​។ ខណៈនោះ​ក៏​មាន​ទស្សនិកជន​មួយ​ក្រុម​បាន ក្រោកឈរ​នៅ​ចំ​កណ្ដាល​ហ្វូង​គ្រវីទង់ជាតិ អង់គ្លេស​ចំនួន​២ និង​ទង់​ប្រទេស​ប៉ា​គី​ស្ថានមួយ​ផង​ដែរ ។ គួរ​កត់​សំគាល់ថាក្នុង​ពេល ប្រកួត​មាន​ទស្សនិកជន​២ ទៅ​៣​នាក់​បាន ឈ្លោះ​ទាស់ទែង​គ្នា​ដោយសារ​តែ​ការ​ប្រកាន់អ្នក​ប្រដាល់​រៀង​ៗ​ខ្លួន​។ បន្ទាប់​ពី​មាន​ជំ​លោះបែប​នោះ មាន​ក្រុម​អ្នក​គាំ​ជ្រា​ច្រើន​ត្រូវ​បាន ប៉ូលិស​នាំ​ខ្លួន​ចេញពី​កន្លែង​ប្រកួត ។សូម​រំលឹក​ថា ក្នុង​ចំណោម​ 23​ប្រកួត អា​មៀ ខាន់​ចាញ់​តែ​មួយ​លើក​ប៉ុណ្ណោះ។ កាលពី​ឆ្នាំ​២០០៨ ក្នុង​ខែកញ្ញារូបគេ​ត្រូវ​បាន អ្នក​ប្រដាល់​មក​ពី​ប្រទេស​កូ​ឡុំ​ប៊ី លោក ប្រេ​ដ​ឌី​ស ប្រេ​ស្កុ​ត វាយ​ឱ្យ​សន្លប់​នៅ​ក្នុងទឹក​ទី​១ ។ ប៉ុន្ដែ​ចាប់ពី​ពេល​នោះ​មករូបគេបាន​យកឈ្នះ​ការ​ប្រកួត​៤​លើក​ជាប់​ៗ​គ្នា ដោយ​ក្នុង​នោះ​រួម​ទាំង​ឈ្នះ​ខ្សែក្រវាត់ WBA ផង។ គេ​បាន​ធ្វើការ​ហ្វឹកហាត់​ជាមួយ​លោក ហ្វ្រេ​ដ​ឌី រ៉ូ​ច ដែល​បាន​ធ្វើ​ឱ្យ​រូបគេ​ក្លាយជាអ្នក​ប្រដាល់​ល្បីឈ្មោះ​ម្នាក់ ។

អា​មៀ ខាន់​បាន​និយាយ​ថា “​ខ្ញុំ​បាន​ហ្វឹកហាត់​ជាមួយ​គាត់​នៅ​ឆ្នាំ​២០០៥ គឺជា​ពេលដែល​ខ្ញុំ​បាន​ទៅ​កាន់​អា​មេ​រិ​ក​ជា​លើក​ដំបូង​។ ដោយ​មើលឃើញ​ពី​អ្វី​ដែល​បាន​ធ្វើ​ដោយជោគជ័យ ជា​ពិសេស​ជាមួយ​លោក​ប៉ាក់​គីអាវ​នោះ​នាំ​ឱ្យ​ខ្ញុំ​គិត​ថា គាត់​ពិតជា​អាច​ធ្វើ ឱ្យ​ខ្ញុំ​ល្បីឈ្មោះប្រសិនបើ​ខ្ញុំ​យកចិត្ដទុកដាក់ធ្វើការ​ហ្វឹកហាត់​ដោយ​ម៉ត់ចត់​” ។ អា​មៀ ខាន់ បាន​និយាយ​ដោយ​ពោល​សរសើរ​លោកហ្វ្រេ​ដ​ឌី រ៉ូ​ច​ទៀត​ថា “​គាត់​ជា​គ្រូបង្ហាត់​ដ៏​ពូកែដែល​ប្រកប​ទៅ​ដោយ​បទ​ពិសោធន៍ គឺជា គ្រូបង្ហាត់​ដ៏​មហិមា​មួយ​រូប។ ខ្ញុំ​គិត​ថាគ្រប់​ៗ គ្នា​ពិតជា​បាន​មើលឃើញ​ការ​ផ្លាស់​ប្ដូរ​ចាប់ តាំងពី​ខ្ញុំ​បាន​ចូល​ហាត់​ជាមួយ​គាត់​មក ។ ខ្ញុំ​ឥឡូវនេះ គឺជា​អ្នក​ប្រដាល់​ម្នាក់​ផ្សេង​ពី មុន​៕