ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីបានជាគេគិតថាប្រេងអូលីវល្អជាងប្រេងចម្អិនម្ហូបដទៃទៀត?

2 ឆ្នាំ មុន

យើងភាគច្រើនប្រើប្រេងឆាក្នុងការចម្អិនម្ហូប ដោយសារតែវាមានតម្លៃសមរម្យ។ តែប្រសិនបើយើងយកចិត្តទុកដាក់ខ្លាំងលើសុខភាព យើងប្រហែលជាជ្រើសរើសយកប្រេងអូលីវហើយ នេះក៏ព្រោះតែវាត្រូវគេជឿថាជួយដល់សុខភាព។ វាត្រូវបានគេស្គាល់ដោយសារឥទ្ធិពលវិជ្ជមានរបស់វា ទៅលើបេះដូង ប៉ុន្តែភាពអស្ចារ្យដែលវាអាចធ្វើសម្រាប់រាងកាយរបស់អ្នកគឺហួសពីនោះទៅទៀត។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីអត្ថប្រយោជន៍ធំ៣យ៉ាងរបស់វា…

យើងភាគច្រើនប្រើប្រេងឆាក្នុងការចម្អិនម្ហូប ដោយសារតែវាមានតម្លៃសមរម្យ។ តែប្រសិនបើយើងយកចិត្តទុកដាក់ខ្លាំងលើសុខភាព យើងប្រហែលជាជ្រើសរើសយកប្រេងអូលីវហើយ នេះក៏ព្រោះតែវាត្រូវគេជឿថាជួយដល់សុខភាព។ វាត្រូវបានគេស្គាល់ដោយសារឥទ្ធិពលវិជ្ជមានរបស់វា ទៅលើបេះដូង ប៉ុន្តែភាពអស្ចារ្យដែលវាអាចធ្វើសម្រាប់រាងកាយរបស់អ្នកគឺហួសពីនោះទៅទៀត។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីអត្ថប្រយោជន៍ធំ៣យ៉ាងរបស់វា មកលើសុខភាពរបស់អ្នក។

១. ជួយសម្រកទម្ងន់

ការសិក្សាជាច្រើនបានបង្ហាញថា អាហារដែលសំបូរទៅដោយប្រេងអូលីវមានឥទ្ធិពលវិជ្ជមានទៅលើទំងន់រាងកាយ។ មនុស្សជាង ១៨០នាក់បានចូលរួមក្នុងការសិក្សារយៈពេល ៣ ឆ្នាំដែលបង្ហាញថា ការបរិភោគប្រេងអូលីវជួយឱ្យពួកគេសម្រកទម្ងន់។

២. ជួយស្បែករបស់អ្នក

ប្រេងអូលីវគឺជាគ្រឿងផ្សំសំខាន់មួយនៅក្នុងផលិតផលគ្រឿងសម្អាងជាច្រើន ហើយវាក៏អាចផ្តល់អត្ថប្រយោជន៍ដល់ស្បែករបស់អ្នក ជាផ្នែកមួយនៃរបបអាហារផងដែរ។ វាជួយកាត់បន្ថយការឡើងក្រហមនិងហើម ហើយទប់ស្កាត់ការឡើងជ្រួញលើស្បែកមុខ។ ប្រេងអូលីវមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីដ៏ល្អ និងដើរតួជាថ្នាំសម្លាប់មេរោគធម្មជាតិ។

៣. ជួយដល់សុខភាពខួរក្បាល

ការទទួលទានប្រេងអូលីវជាប្រចាំ ជួយបំបាត់នូវការខូចខាតជាច្រើននៅខាងក្នុងកោសិកាខួរក្បាលរបស់អ្នក។ ការខូចខាតទាំងនេះអាចបណ្តាលឱ្យមានជម្ងឺវង្វេងវង្វាន់ ដែលជាជម្ងឺផ្លូវចិត្តទូទៅបំផុតនៅលើពិភពលោក។ អ្នកដែលញ៉ាំប្រេងអូលីវទៀងទាត់ មានការចងចាំល្អជាងអ្នកដែលតមអាហារមានជាតិខ្លាញ់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ