ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើមិនចង់ចាស់ជាងវ័យទេ កុំទទួលទានអាហារទាំងនេះ!

2 ឆ្នាំ មុន

សម្រស់គឺជារឿងសំខាន់។ នរណាក៏មិនចង់ចាស់ជាងវ័យដែរ ដោយហេតុនេះហើយទើបយើងឃើញមានផលិតផលជាច្រើន ដាក់លក់ដើម្បីពន្យារភាពចាស់។ ទោះបីជាអ្នកខំប្រើប្រាស់យ៉ាងណាក៏ដោយ ក៏វាមិនសូវឱ្យផលដែរ ប្រសិនបើអ្នកមិនគិតពីរបបអាហារ ដែលអ្នកទទួលទាន។ គ្រឿងផ្សំមិនល្អនៅក្នុងអាហារខ្លះ ដូចជាជាតិស្ករ…

សម្រស់គឺជារឿងសំខាន់។ នរណាក៏មិនចង់ចាស់ជាងវ័យដែរ ដោយហេតុនេះហើយទើបយើងឃើញមានផលិតផលជាច្រើន ដាក់លក់ដើម្បីពន្យារភាពចាស់។ ទោះបីជាអ្នកខំប្រើប្រាស់យ៉ាងណាក៏ដោយ ក៏វាមិនសូវឱ្យផលដែរ ប្រសិនបើអ្នកមិនគិតពីរបបអាហារ ដែលអ្នកទទួលទាន។ គ្រឿងផ្សំមិនល្អនៅក្នុងអាហារខ្លះ ដូចជាជាតិស្ករ សូដ្យូម និង ស៊ុលហ្វាត ច្រើនដែលអាចជះឥទ្ធិពលអវិជ្ជមានដល់រាងកាយរបស់យើង ដោយការខះជាតិទឹកឬធ្វើឱ្យស្បែកខូឡាជេនចុះខ្សោយ។ ខាងក្រោមនេះ គឺជាអាហារបីប្រភេទ ដែលអ្នកគួរចៀសឆ្ងាយ ប្រសិនបើអ្នកមិនចង់ចាស់មុនអាយុ។

១. អាហារបំពង

វាមិនត្រឹមតែអាក្រក់សម្រាប់សុខភាពរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើអោយយើងឆាប់ចាស់ផងដែរ។ នេះដោយសារតែអាហារដែលត្រូវបានបំពង បង្កើនសមាសធាតុរលាកនៅក្នុងខ្លួនរបស់យើង។ នេះមានន័យថា ពួកគេធ្វើឱ្យរាងកាយរបស់យើងមានអារម្មណ៍មិនស្រួល និង ធ្វើឱ្យស្បែករបស់យើងងាយនឹងរលាកឡើងក្រហម ដែលធ្វើឱ្យវាងាយរងគ្រោះពីការខូចខាតខាងក្រៅពីព្រះអាទិត្យ ដែលអាចបន្សល់ជាស្នាមជ្រីវជ្រួញ។

២. ភេសជ្ជៈប៉ូវកម្លាំង

ថ្វីត្បិតតែភេសជ្ជៈទាំងនេះអាចមានអត្ថប្រយោជន៍ខ្លាំងណាស់ សម្រាប់អ្នកដែលត្រូវការការជម្រុញថាមពលបន្ថែម ប៉ុន្តែវាពិតជាអាចបំផ្លាញស្បែករបស់អ្នក។ នេះដោយសារតែវាពោរពេញទៅដោយជាតិស្ករ និង ជាតិកាហ្វេអ៊ីន ដែលវាទាំងពីរនេះមិនល្អសម្រាប់ស្បែករបស់អ្នក។ បរិមាណស្ករច្រើនអាចប៉ះពាល់ដល់សុខភាពកូឡាជែនរបស់អ្នក ខណៈដែលជាតិកាហ្វេអ៊ីននឹងធ្វើឱ្យអ្នកនិងស្បែកខូច។ នេះធ្វើឱ្យស្បែករបស់អ្នកងាយរងការបំផ្លាញនិងស្នាមជ្រួញ។

៣. ប្រេងបន្លែ

កាត់បន្ថយបរិមាណប្រេងបន្លែដែលយើងប្រើ អាចជួយស្បែករបស់យើង។ ដោយសារតែប្រេងពោរពេញទៅដោយជាតិខ្លាញ់មិនល្អ (Trans Fat)។ វាពិតជាបណ្តាលឱ្យរលាក មានន័យថាស្បែករបស់យើងងាយនឹងរងការបំផ្លាញកាំរស្មីយូវី។ នេះអាចធ្វើឱ្យយើងមានស្នាមជ្រីវជ្រួញនិងងាយចាស់ ប្រសិនជាយើងមិនបានចាប់អារម្មណ៍៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ