ស្នាមញញឹមរបស់អ្នក គឺពិតជាសំខាន់ណាស់។ ជាការពិតមនុស្ស ៩៤% និយាយថាស្នាមញញឹមគឺជារឿងដំបូងដែលពួកគេកត់សម្គាល់នៅពេលជួបនរណាម្នាក់។ ទោះបីជាយើងភាគច្រើនសុបិនចង់មានស្នាមញញឹមដែលដូចតួហូលីវូដក៏ដោយ យើងភាគច្រើនមិនធ្វើអ្វីដែលត្រូវការ ដើម្បីទទួលបានស្នាមញញឹមនោះទេ។ អ្នកប្រហែលជាមានទម្លាប់ប្រចាំថ្ងៃមួយចំនួន ដែលធ្វើឱ្យធ្មេញរបស់អ្នកមានពណ៌លឿងមិនសស្អាត ដោយមិនដឹងខ្លួន។

១. អ្នកកំពុងប្រើច្រាសដុសធ្មេញរឹងពេក
ការប្រើច្រាសដុសធ្មេញរឹងពេក នឹងមិនធ្វើឱ្យធ្មេញរបស់អ្នកមានពណ៌សទេ។ ការដុសធ្មេញសង្កត់ពេក អាចធ្វើឱ្យធ្មេញរបស់អ្នកសឹកអស់សម្បកធ្មេញ ដែលមានពណ៌ស ហើយបន្សល់នូវបណ្តូលធ្មេញដែលឆាប់ប្រែពណ៌ទៅជាលឿង។ ជាលទ្ធផលនេះនឹងធ្វើឱ្យធ្មេញរបស់អ្នកងាយនឹងពុកផុយនិងងាយមានស្នាមប្រឡាក់។ ទន្តពេទ្យណែនាំឱ្យប្រើច្រាសដុសធ្មេញទន់ហើយមានសរសៃល្អិតៗ។
២. អ្នកធ្វើម្ហូបដាក់គ្រឿងទេសមានពណ៌ធ្ងន់ៗ
គ្រឿងទេសដែលមានសារធាតុពណ៌ធ្ងន់ៗមួយចំនួន ដូចជាការីអាចធ្វើឱ្យធ្មេញរបស់អ្នកប្រែជាពណ៌លឿង។ ប្រសិនបើអ្នក ចង់ប្រើប្រាស់គ្រឿងទេស ចូលអ្នកពិនិត្យមើលវាឱ្យបានច្បាស់លាស់សិនថា វាមានបញ្ហាដល់ធ្មេញឬអត់។ ប្រសិនបើអ្នកជ្រុលទទួលទានអាហារមានគ្រឿងទេសពណ៌ធ្ងន់ៗហើយ ចូរអ្នកខ្ពុរមាត់លាងសម្អាតពណ៌វាឱ្យអស់ពីធ្មេញជាបន្ទាន់។

៣. អ្នកមានស្រ្តេសច្រើន
នៅពេលដែលយើងស្ថិតក្រោមសម្ពាធច្រើន យើងអាចខាំធ្មេញច្រើននៅពេលគេង ក៏ដូចជាពេលនៅស្ងៀម។ ការធ្វើបែបនេះ គឺយើងមិនដឹងខ្លួនឡើយថាយើងកំពុងធ្វើវា។ វានឹងបំផ្លាញធ្មេញរបស់អ្នកដោយមិនដឹងខ្លួន។ វាអាចធ្វើឱ្យស្រោមធ្មេញចុះខ្សោយ ដែលធ្វើឱ្យធ្មេញរបស់អ្នកឡើងលឿងនិងផុយ៕
ចែករំលែកព័តមាននេះ