សព្វថ្ងៃនេះ យើងប្រហែលជាមិនសូវបានចេញទៅណាទេ ដោយសារតែជម្ងឺកូវីដ១៩។ អ្នកខ្លះក៏បានឆ្លៀតហាត់ប្រាណនៅផ្ទះ និង សកម្មភាពផ្សេងៗដើម្បីសុខភាព។ តែអ្នកខ្លះទៀត ចំណាយពេលអង្គុយមើលភាពយន្តច្រើន។ ការមិនសូវធ្វើសកម្មភាពរាងកាយ អាចធ្វើឱ្យរាងកាយយើងលេចចេញនូវសញ្ញាមួយចំនួន ដែលថ្ងៃនេះ អ្នកនឹងបានដឹង។

១. ភ្នែករបស់អ្នកហើម
របៀបរស់នៅដែលមិនសូវសកម្ម គឺជាកត្តាចម្បងមួយនៃការចាល់ជាតិទឹកក្នុងខ្លួន។ ភ្នែកហើមលេចឡើងដោយសារតែការគេងយូរពេក។ យូហ្គាត្រូវបានគេគិតថាជាដំណោះស្រាយដ៏ល្អបំផុត។ នៅពេលដែលអ្នកចាប់ផ្តើមមានសកម្មភាពរាងកាយច្រើនប្រចាំថ្ងៃ បញ្ហាភ្នែកហើម លែងមានទៀតហើយ។
២. ទល់លាមក
ការធ្វើលំហាត់ប្រាណមានសារៈសំខាន់សម្រាប់ចលនាពោះវៀនទៀងទាត់។ ប្រសិនបើអ្នកចំណាយពេលភាគច្រើនអង្គុយ វាត្រូវការពេលច្រើនដើម្បីឱ្យអាហារឆ្លងកាត់ពោះវៀនធំរបស់អ្នក។ ដូច្នេះបរិមាណទឹកដែលរាងកាយរបស់អ្នកស្រូបយកពីលាមករបស់អ្នកមានកំណត់ដែលនាំឱ្យទល់លាមក។ ការធ្វើចលនាទៀងទាត់ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃបំពង់រំលាយអាហាររបស់អ្នក។

៣. ភ្លេចភ្លាំង
ប្រសិនបើអ្នកជារឿយៗមានអារម្មណ៍ថា ចេះតែភ្លេចមុខភ្លេចក្រោយនោះ អ្នកប្រហែលត្រូវធ្វើសកម្មភាពរាងកាយឱ្យបានច្រើនជាងមុនហើយ។ ការសិក្សាមួយបានរកឃើញថា មនុស្សដែលមិនសូវធ្វើសកម្មភាពរាងកាយ បង្ហាញពីការផ្លាស់ប្តូររចនាសម្ព័ន្ធនៅក្នុងខួរក្បាលនៅក្នុងតំបន់នៃខួរក្បាលផ្នែកចំហៀង។ ខួរក្បាលនៅផ្នែកនេះ ទទួលខុសត្រូវចំពោះសមត្ថភាពរបស់យើងក្នុងការទន្ទេញឱ្យចាំ។ លំហាត់ប្រាណត្រូវបានបង្ហាញថាជួយបង្កើនការចងចាំ៕
ចែករំលែកព័តមាននេះ