ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឺខ្នងមិនបាត់ អាចមកពីទម្លាប់ប្រចាំថ្ងៃរបស់អ្នកទាំងនេះ

2 ឆ្នាំ មុន

ប្រសិនបើខ្នងរបស់អ្នកកំពុងតែមានបញ្ហាឈឺចាប់ អ្នកមិនមែនជាមនុស្សតែម្នាក់ដែលមានបញ្ហានេះទេ។ ថ្វីបើមនុស្សជាច្រើនជ្រើសរើសថ្នាំដើម្បីបំបាត់ការឈឺចាប់ក្នុងការព្យាបាលក៏ដោយ នេះមិនមែនតែងតែជាវិធីមានប្រសិទ្ធភាពបំផុតក្នុងការដោះស្រាយវានោះទេ។ តាមពិតទៅការផ្លាស់ប្តូររឿងខ្លះដែលយើងធ្វើប្រចាំថ្ងៃ អាចជួយយើងកាត់បន្ថយបញ្ហាឬសគល់របស់វា។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ទម្លាប់ប្រចាំថ្ងៃ៣យ៉ាង ដែលធ្វើឱ្យអ្នកឈឺខ្នង។ ១….

ប្រសិនបើខ្នងរបស់អ្នកកំពុងតែមានបញ្ហាឈឺចាប់ អ្នកមិនមែនជាមនុស្សតែម្នាក់ដែលមានបញ្ហានេះទេ។ ថ្វីបើមនុស្សជាច្រើនជ្រើសរើសថ្នាំដើម្បីបំបាត់ការឈឺចាប់ក្នុងការព្យាបាលក៏ដោយ នេះមិនមែនតែងតែជាវិធីមានប្រសិទ្ធភាពបំផុតក្នុងការដោះស្រាយវានោះទេ។ តាមពិតទៅការផ្លាស់ប្តូររឿងខ្លះដែលយើងធ្វើប្រចាំថ្ងៃ អាចជួយយើងកាត់បន្ថយបញ្ហាឬសគល់របស់វា។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ទម្លាប់ប្រចាំថ្ងៃ៣យ៉ាង ដែលធ្វើឱ្យអ្នកឈឺខ្នង។

១. អ្នកពាក់សំពត់តឹងនិងស្បែកជើងកែងខ្ពស់ពេក

សំពត់តឹងអាចដាក់កំហិតលើចលនានៅក្នុងត្រគាករបស់អ្នក ដែលបណ្តាលអោយមានសម្ពាធនៅលើឆ្អឹងខ្នងរបស់អ្នក។ ការពាក់ស្បែកជើងកែងខ្ពស់ ក៏ប្រឈមនឹងបញ្ហានេះដែរ។ ស្បែកជើងទាំងនេះដាក់ជើងរបស់អ្នកនៅកម្ពស់ខុសពីធម្មជាតិ ដែលជាហេតុបណ្តាលឱ្យសាច់ដុំនៅខ្នងផ្នែកខាងក្រោមរបស់អ្នកផ្លាស់ប្តូរ។ ដើម្បីរីករាយជាមួយម៉ូតសំលៀកបំពាក់ដោយមិនបាត់បង់ផាសុកភាព សូមជ្រើសរើសសំពត់ដែលអនុញ្ញាតឱ្យជើងរបស់អ្នកធ្វើចលនាដោយសេរី ហើយជ្រើសរើសស្បែកជើងដែលមានកែងកម្ពស់ក្រោម ២អ៊ីញ។

២. អ្នកផឹកទឹកក្រូចសូដាច្រើនពេក

ការទទួលទានភេសជ្ជៈដែលមានជាតិស្ករ មិនមែនជាវិធីដែលមានសុខភាពល្អបំផុត ដើម្បីរក្សាថាមពលរបស់អ្នកទេ ហើយបន្ថែមពីលើហានិភ័យសុខភាពជាច្រើនទៀតពួកគេអាចធ្វើឱ្យឈឺខ្នងរបស់អ្នកកាន់តែធ្ងន់ធ្ងរផងដែរ។ ទម្លាប់នៃការផឹកទឹកក្រូចសូដាដែលមានជាតិស្ករ​ អាចបណ្តាលឱ្យមានគ្រួសក្នុងតម្រងនោម ដែលអាចបណ្តាលអោយឈឺចង្កេះយ៉ាងខ្លាំង។ ការផឹកភេសជ្ជៈដែលមានជាតិហ្គាស ក៏នាំឱ្យមានខ្យល់ច្រើននៅក្នុងប្រព័ន្ធរំលាយអាហាររបស់អ្នកនិងដាក់សម្ពាធលើឆ្អឹងខ្នងរបស់អ្នក។ ប្រសិនបើខ្នងរបស់អ្នកឈឺបន្ទាប់ពីទទួលទានកូកាកូឡាមួយកែវ វាប្រហែលជាដល់ពេលដែលត្រូវគិតអំពីការបង្កើនការទទួលទានទឹកហើយ។

៣. អ្នកមានអារម្មណ៍តានតឹង

នៅពេលរាងកាយរបស់អ្នកបញ្ចេញអរម៉ូនស្ត្រេស វាបណ្តាលអោយសាច់ដុំរបស់អ្នកតឹងណែន។ ភាពតានតឹងនៅក្នុងសាច់ដុំរបស់អ្នក នាំឱ្យមានអារម្មណ៍ឈឺចាប់នៅក ស្មា និងខ្នងរបស់អ្នក។ ការសិក្សាបានបង្ហាញថា ការរួមបញ្ចូលការសម្រាកលំហែនៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក អាចជួយបំបាត់ការឈឺចាប់ខ្នងយ៉ាងមានប្រសិទ្ធភាព៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ