ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ចេញ​បញ្ជា​បន្ទាន់​ឲ្យ​ដឹក​ជញ្ជូន​ពលករ​ពី​ព្រំដែន​ថៃ​មក​រាជធានី​-​ខេត្ត និង​ត្រៀម​បើក​ព្រំដែន

2 ឆ្នាំ មុន
  • ភ្នំពេញ

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ចេញ​បញ្ជា​បន្ទាន់​ឱ្យ​រាជធានី​-​ខេត្ត នៅ​ជួរ​ខាងក្រោយ រៀបចំ​បន្ថែម​នូវ​មណ្ឌល​ច​ត្តា​ឡី​ស័ក​តាម​រាជធានី​-​ខេត្ត​នីមួយ​ៗ សម្រាប់​ត្រៀម​ដាក់​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ចេញ​បញ្ជា​បន្ទាន់​ឱ្យ​រាជធានី​-​ខេត្ត នៅ​ជួរ​ខាងក្រោយ រៀបចំ​បន្ថែម​នូវ​មណ្ឌល​ច​ត្តា​ឡី​ស័ក​តាម​រាជធានី​-​ខេត្ត​នីមួយ​ៗ សម្រាប់​ត្រៀម​ដាក់​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ ។ ជាមួយ​គ្នា​នោះ អ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក និង​អ្នកជំងឺ​កូ​វី​ដ​-១៩ កម្រិត​ស្រាល គឺ​ត្រូវ​ផ្ទេរ​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ ដើម្បី​ត្រៀម​បម្រុង​ទទួល​អ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក​ថ្មី ដែល​ត្រូវ​ដឹក​ជញ្ជូន​ពី​ព្រំដែន​ថៃ​។ ជាមួយ​គ្នា​នោះ​ផង​ដែរ សម្តេច​បាន​បញ្ជា​ឱ្យ​ត្រៀម​បើក​ព្រំដែន​ឡើង​វិញ​ផង​ដែរ​។

ក្នុង​សារ​ជា​សំឡេង​ពិសេស នៅ​ល្ងាច​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២១ ដែល​មាន​រយៈពេល​ជាង​១៤​នាទី សម្តេច​តេ​ជោ បាន​សម្រេច​ឲ្យ​ដឹក​ជញ្ជូន​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​៧​ថ្ងៃ​ហើយ នៅ​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​តាម​ខេត្ត​ជាប់​ព្រំដែន​ថៃ ចូល​មក​កាន់​រាជធានី​ខេត្ត នៅ​ជួរ​ក្រោយ ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា វិធានការ​នេះ​គឺ​ត្រូវ​រៀបចំ​ជា​បន្ទាន់ ព្រោះ​ត្រូវ​យក​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅ​តាម​ព្រំដែន​ទុក​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​យើង ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ ជា​រៀងរាល់ថ្ងៃ ហើយ​ពួក​គេ​កំពុង​ជាប់​នៅ​តាម​បណ្តោយ​ព្រំដែន ដោយសារ​តែ​ការ​បិទ​ខ្ទប់​ព្រំដែន រវាង​ប្រទេស​ទាំង​ពីរ ចាប់តាំងពី​ថ្ងៃ​ទី​២៩ ខែកក្កដា​មក​នះ ។

យ៉ាងណា​ក៏​ដោយ ជា​វិធានការ​ចំពោះ​មុខ​និង​សំខាន់​បំផុត​នោះ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ច្បាស់​ៗ​ថា បើ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មក​ពី​ថៃ​ទាំងនោះ មាន​ជំងឺ​កូ​វី​ដ​១៩ យើង​ត្រូវ​យក​ទៅ​ព្យាបាល ហើយ​អ្នក​មិន​មាន​ជំងឺ យើង​ផ្តល់​ជំនួយ​ជា​សម្ភារៈ និង​ស្បៀងអាហារ​។

ជាមួយ​គ្នា​នោះ​ផង​ដែរ នៅ​ពេល​ដឹក​ជញ្ជូន​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​មណ្ឌល​នៅ​តាម​ព្រំដែន ដែល​មាន​ចំនួន​ជាង​១​ម៉ឺន​នាក់ មក​កាន់​រាជធានី​ខេត្ត នៅ​ជួរ​ក្រោយ​អស់ហើយ គឺ​កម្ពុជា​យើង នឹង​បើក​ព្រំដែន​ឡើង​វិញ ដើម្បី​ទទួល​ពលករ​ខ្មែរ ចូល​មក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​តាម​ព្រំដែន​ទាំងនោះ​។ ក្នុង​ករណី​ចំនួន​អ្នក​មក​ពី​ថៃ លើស​ចំណុះ គឺ​ត្រូវធ្វើ​តេស្តរ​កកូ​វី​ដ​នៅ​ព្រំដែន ហើយ​ដឹក​ជញ្ជូន​មក​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅ​តាម​រាជធានី​-​ខេត្ត នៅ​ជួរ​ក្រោយ​តែ​ម្តង​។ ការ​ដឹក​ជញ្ជូន​នោះ ត្រូវ​ប្រើប្រាស់​ឡាន​កងទ័ព ដែល​កំពុង​ត្រៀម​ប្រមាណ​២០០​គ្រឿង បន្ថែម​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ