សហរដ្ឋអាមេរិក-ហុងកុង ៖ ប្រធានាធិបតីអាមេរិកលោកចូបៃដិន បានសម្រេចកាលពីថ្ងៃទី៥សីហា ផ្ដល់សិទ្ធិជ្រកកោនបណ្ដោះអាសន្ន ដល់អ្នកក្រុងហុងកុងដែលមានវត្តមាននៅសហរដ្ឋអាមេរិក ប្រឈមមុខនឹងអ្វីដែលគេហៅថា ការបំបាត់សិទ្ធិនិងសេរីភាពរបស់ពួកគេដោយចិន។ បែបនេះបណ្ដាលឲ្យមានភាពតានតឹងកាន់តែខ្លាំងថែមទៀត រវាងក្រុងវ៉ាសិុនតោននិងក្រុងប៉េកាំង។

ក្នុងក្រិត្យមួយដែលចុះហត្ថលេខាកាលពីថ្ងៃទី៥សីហា ហើយចេញផ្សាយដោយសេតវិមាន លោកបៃដិនសរសេរថា ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះប្រជាជនហុងកុង នឹងមិនចុះថយឡើយ។ តាមរដ្ឋការអាមេរិកថា បណ្ដាមនុស្សដែលទាក់ទិនជាមួយសំណើសុំសិទ្ធិជ្រកកោនមានច្រើនពាន់នាក់។ អ្នកនាំពាក្យសេតវិមានលោកស្រីJEN PSAKIព្រមានថា ប្រឈមមុខនឹងការចាប់ខ្លួននិងការការកាត់ទោសទាក់ទិនរឿងនយោបាយ ការបំបិទមាត់បណ្ដាសារព័ត៌មាន ការរិតត្បិតក្នុងការបោះឆ្នោត និងការប្រឆាំងចំពោះលទ្ធិប្រជាធិបតេយ្យ នោះយើងនឹងបន្តបញ្ចេញប្រតិកម្ម។

ប្រទេសចិនវិញបានបរិហារចំពោះរដ្ឋមន្ត្រីការបរទេសអាមេរិក លោកអាតូនីប្លីនកេន ដែលនិយាយពីការបញ្ជូនសារច្បាស់មួយ ចំពោះចិន។ ស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិកបានបរិហារថា នោះជាការសម្រេចដែលជ្រៀតជ្រែកទាំងកម្រោលចូលកិច្ចការផ្ទៃក្នុងចិន។ អ្នកនាំពាក្យស្ថានទូតនោះនិយាយកាលពីថ្ងៃទី៥សីហាថា គំនិតរបស់អាមេរិកលើសភាពការណ៍នៅហុងកុង គឺចង់ប្រែក្រឡាស់ខ្មៅទៅជាស។ ចង់និយាយសំដៅដល់ច្បាប់ស្ដីពីសន្តិសុខជាតិនៅហុងកុង ដែលដាក់ឲ្យប្រើកាលពីឆ្នាំទៅមិញស្ថានទូតចិនបញ្ជាក់ថា ដោយសារច្បាប់នេះរបៀបរៀបរយត្រូវបានស្ដារឡើងវិញហើយនីតិរដ្ឋក៏ត្រូវបានធានា។
ប្រទេសអង់គ្លេសបានសម្រេចតាំងពីថ្ងៃទី៣១មករាមក ពន្យារទិដ្ឋាការរយៈយូរដល់ពលរដ្ឋហុងកុងច្រើនលាននាក់៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo

ចែករំលែកព័តមាននេះ