ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើបែបនេះនៅផ្ទះ មុនអ្នកនឹងបានងាយកើតមុនទេ!

2 ឆ្នាំ មុន

ជំងឺមុនកើតឡើងនៅពេលដែលគល់រោមត្រូវបានស្ទះដោយកោសិកាស្បែកងាប់ៗ និងប្រេងរបស់ស្បែក។ បន្ទាប់មក បាក់តេរីនឹងចាប់ផ្តើមលូតលាស់ និងបង្កជាការរលាកដល់ស្បែក។ ជាធម្មតា មុនកើតឡើងនៅលើមុខ ប៉ុន្តែក៏អាចកើតឡើងនៅលើខ្នង ទ្រូង ក…

ជំងឺមុនកើតឡើងនៅពេលដែលគល់រោមត្រូវបានស្ទះដោយកោសិកាស្បែកងាប់ៗ និងប្រេងរបស់ស្បែក។ បន្ទាប់មក បាក់តេរីនឹងចាប់ផ្តើមលូតលាស់ និងបង្កជាការរលាកដល់ស្បែក។ ជាធម្មតា មុនកើតឡើងនៅលើមុខ ប៉ុន្តែក៏អាចកើតឡើងនៅលើខ្នង ទ្រូង ក និងដៃបានដែរ។ យោងទៅតាមបណ្ឌិតសភារោគសើស្បែកអាមេរិក (American Academy of Dermatology) ការកើតមុនគឺជាជំងឺស្បែកទូទៅបំផុតនៅសហរដ្ឋអាមេរិក ទោះបីរោគមុនមិនមែនជាស្ថានភាពគំរាមកំហែងដល់អាយុជីវិតក៏ដោយ ក៏វាអាចឈឺចាប់ដែរ ជាពិសេសនៅពេលវាធ្ងន់ធ្ងរ។ វាក៏អាចបណ្តាលឱ្យមានអារម្មណ៍មិនល្អ និង បណ្តាលទៅជាស្រ្តេសផងដែរ។ តើអ្នកអាចធ្វើអ្វីបានខ្លះដោយខ្លួនឯងនៅផ្ទះ ដើម្បីការពារមិនឱ្យឡើងមុន?

១. លាងមុខយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ

ការលាងសម្អាតមុខមិនគ្រាន់តែអាចកំចាត់ធូលីដី និងភាពកខ្វក់ទេ តែវាក៏ជួយបង្កើនថាមពលដល់ស្បែកផងដែរ។ ចូរប្រើប្រាស់ផលិតផលលាងសម្អាតមុខដែលស័ក្តិសមនឹងប្រភេទស្បែកអ្នកជាទៀងទាត់។ ចូរចំាថា ផលិតផលដែលមានគ្រឿងផ្សំធម្មជាតិគឺអាចជួយប្រឆាំងនឹងជំងឺមុនបានល្អ និងមានប្រសិទ្ធភាព។

២. ញ៉ាំទឹកឲ្យបានច្រើន

វិធីដ៏ល្អបំផុតដើម្បីថែរក្សាស្បែកុំឲ្យកើតមុននោះគឺ បង្គ្រប់ជាតិទឹកដល់ខ្លួនឯងឲ្យបានគ្រប់គ្រាន់។ វានឹងជួយច្រោះជាតិពុល ហើយក៏លាងសម្អាតស្បែកបានយ៉ាងល្អដែរ។

៣. កក់សម្អាតសក់របស់អ្នក

ជាតិប្រេងនៅលើសក់របស់អ្នក អាចជាភ្នាក់ងារទាក់យកធូលីនៅបរិយាកាស។ ធូលីទាំងអស់នោះ នឹងហូរមកលើមុខរបស់អ្នក នៅពេលដែលបែកញើស ដែលធ្វើឱ្យមុខរបស់អ្នកមិនស្អាត។

៤. ផ្តល់សំណើមដល់ស្បែក

មនុស្សជាច្រើនយល់ថា បើស្បែកមុខរបស់ខ្លួនជាស្បែកប្រភេទប្រេង មិនចាំបាច់ត្រូវការផលិតផលផ្ដល់សំណើមទេ ប៉ុន្តែគ្រប់ស្បែកមុខទាំងអស់សុទ្ធតែត្រូវការសំណើម ជាចាំបាច់។ ផលិតផលផ្ដល់សំណើមដល់ស្បែក ជួយការពារកុំឲ្យស្បែកស្ងួតពេក។ គ្នាយើងគួរប្រើរាល់ថ្ងៃ មិនថាស្បែកប្រភេទណាក៏ដោយ។ គួរប្រើពេលស្បែកសើមតិចៗ បន្ទាប់ពីលាងសម្អាតរួច យ៉ាងហោច ២ ដងក្នុងមួយថ្ងៃ ដើម្បីកុំឲ្យស្បែកស្ងួត ឬរបកស្បែក។ បើមានមុន ឬខ្លាញ់ គួររកផលិតផលណាដែលស្រាល និងគ្មានជាតិប្រេង ដើម្បីកុំឱ្យធ្វើឲ្យស្ទះរន្ធញើស។

៥. កុំប៉ះមុននោះ

មិនត្រូវប៉ះ ឬព្យាយាមញិចមុនឡើយ។ ការដែលស្ទាប់អង្អែល ឬញិចគ្រាន់តែធ្វើឲ្យមុននោះកាន់តែធ្ងន់ធ្ងរប៉ុណ្ណោះ ព្រោះវានឹងបន្សល់ជាស្នាមផ្លែនៅពេលក្រោយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ