ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើនឹងមានអ្វីកើតឡើងប្រសិនបើអ្នកចូលគេងនិងភ្ញាក់ទៀងពេលរាល់ថ្ងៃ?

2 ឆ្នាំ មុន

ការសិក្សាជាច្រើនបានបង្ហាញថា ការគេងយប់និងទម្លាប់ពេលព្រឹកទៀងពេលជាប់លាប់ រួមចំណែកដល់របៀបរស់នៅដែលមានសុខភាពល្អ។ នេះក៏ជាទម្លាប់របស់មនុស្សជោគជ័យជាច្រើន និង អ្នកមានតំណែងខ្ពស់ផងដែរ។ តើនឹងមានអ្វីកើតឡើង ប្រសិនបើអ្នកចូលគេងនិងភ្ញាក់ទៀងពេលរៀងរាល់ថ្ងៃ? ១. អ្នកនឹងមានអារម្មណ៍សកម្មជាងមុន…

ការសិក្សាជាច្រើនបានបង្ហាញថា ការគេងយប់និងទម្លាប់ពេលព្រឹកទៀងពេលជាប់លាប់ រួមចំណែកដល់របៀបរស់នៅដែលមានសុខភាពល្អ។ នេះក៏ជាទម្លាប់របស់មនុស្សជោគជ័យជាច្រើន និង អ្នកមានតំណែងខ្ពស់ផងដែរ។ តើនឹងមានអ្វីកើតឡើង ប្រសិនបើអ្នកចូលគេងនិងភ្ញាក់ទៀងពេលរៀងរាល់ថ្ងៃ?

១. អ្នកនឹងមានអារម្មណ៍សកម្មជាងមុន

ជាពិសេសសម្រាប់អ្នកដែលក្រោកពីព្រលឹម។ មនុស្សជោគជ័យមួយចំនួនរួមទាំងនាយកប្រតិបត្តិ CEO ភាគច្រើនជាងអ្នកភ្ញាក់ម៉ោង៥ព្រឹក។ គេយល់ឃើញថា ម៉ោងដំបូងនៃថ្ងៃរបស់អ្នកគឺមានតម្លៃខ្លាំង។ យោងតាមការសិក្សារបស់អាល្លឺម៉ង់ មនុស្សដែលមានទម្លាប់ក្រោកពីព្រលឹមទៀងម៉ោង មានភាពសកម្មជាងមនុស្សធម្មតា។

២. អ្នកនឹងមិនសូវយកលេសពន្យារពេល (​Procrastinate) ទេ

មិនបាច់គិតច្រើនោះទេ។ គ្រាន់តែអ្នកចុចបិទម៉ោងរោទិ៍របស់អ្នកពេលព្រឹកហ្នឹង វាជាការពន្យារពេលមួយបាត់ទៅហើយ។ ប្រសិនបើអ្នកក្រោកពីព្រលឹម​ទៀងម៉ោងរៀងរាល់ថ្ងៃនោះ អ្នកនឹងសន្សំពេលវេលាបានច្រើន និង ធ្វើឱ្យអ្នកកាន់តែស្រឡាញ់ពេលវេលាកាន់តែខ្លាំង។ អ្នកវិទ្យាសាស្ត្រលើកឡើងថា អ្នកនឹងមានទម្លាប់ពន្យារពេលតិចជាងមុន ដោយមានទម្លាប់ពេលព្រឹកល្អជាងអ្នកធម្មតា។

៣. អ្នកទំនងជាមិនសូវមានគំនិតអវិជ្ជមានទេ

គេងមិនគ្រប់គឺទាក់ទងទៅនឹងការគិតអវិជ្ជមាន។ នោះហើយជាអ្វីដែលអ្នកស្រាវជ្រាវប្រាប់យើង។ ការគេងមិនលក់ ក៏ជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្តផងដែរ ព្រោះអ្នកជួបបញ្ហាគេងមិនលក់អាចមានឱកាសខ្ពស់ក្នុងការកើតជម្ងឺបាក់ទឹកចិត្ត។ ដោយកំណត់រយៈពេលនៃការគេងនិងការភ្ញាក់ អ្នកអាចបង្កើនឱកាសនៃការមានសុខភាពផ្លូវចិត្តនិងអារម្មណ៍វិជ្ជមាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ