ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារខ្លះមិនសមនឹងមានស្ករច្រើនទេ តែតាមពិត….

2 ឆ្នាំ មុន

អ្នកជំនាញណែនាំថាស្ត្រីគួរតែទទួលទានជាតិស្ករ ២៤ ក្រាមក្នុងមួយថ្ងៃ ខណៈបុរសត្រូវបានអនុញ្ញាតរហូតដល់ ៣៦ ក្រាម។ ប៉ុន្តែតើអ្នកដឹងទេថា ទឹកក្រូចសូដាមួយកំប៉ុងមានផ្ទុកជាតិស្ករជិត ៤០ ក្រាមរួចទៅហើយ?…

អ្នកជំនាញណែនាំថាស្ត្រីគួរតែទទួលទានជាតិស្ករ ២៤ ក្រាមក្នុងមួយថ្ងៃ ខណៈបុរសត្រូវបានអនុញ្ញាតរហូតដល់ ៣៦ ក្រាម។ ប៉ុន្តែតើអ្នកដឹងទេថា ទឹកក្រូចសូដាមួយកំប៉ុងមានផ្ទុកជាតិស្ករជិត ៤០ ក្រាមរួចទៅហើយ? ពិតណាស់អ្នករាល់គ្នាដឹងថាទឹកក្រូចសូដាមានជាតិស្ករខ្ពស់ ប៉ុន្តែមនុស្សជាច្រើនមិនដឹងថាអាហារណាខ្លះមើលទៅមិនសមមានជាតិស្ករច្រើនទេ តែមានច្រើនស្ទើរតែមិនជឿទៅវិញ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់។

១. ទឹកប៉េងប៉ោះ

ទឹកប៉េងប៉ោះ ដែលប្រើសម្រាប់ជ្រលក់នេះ មានភាពពេញនិយមយ៉ាងខ្លាំងនៅជុំវិញពិភពលោក។ ទោះបីជាវាមានជាតិជូរអែមក៏ដោយ មួយស្លាបព្រាបាយនៃវា គឺស្មើនឹងស្ករសបួនជ្រុងមួយដុំ ដោយសារតែវាមានផ្ទុកជាតិស្ករប្រមាណ ៤ ក្រាមក្នុងមួយស្លាបព្រាបាយ។ ទឹកប៉េងប៉ោះភាគច្រើន មានបរិមាណស៊ីរ៉ូពោត ដែលជាស្ករហ្វ្រូតូស (fructose) ហើយវាត្រូវបានផ្សារភ្ជាប់ទៅនឹងបញ្ហាធាត់និងជម្ងឺបេះដូង។

២. ប៊ឺសណ្តែកដី

ប៊ឺសណ្តែកដីគឺជាប្រភពដ៏មានប្រជាប្រិយនៃប្រូតេអ៊ីននិងជាអាហារដែលអាចយកទៅធ្វើជាអាហារច្រើនមុខនៅប៉ែកអឺរ៉ុប។ ខណៈដែលប្រភេទសណ្តែកដីធម្មជាតិមានជាតិស្ករតិចតួចឬគ្មាននោះ ប៊ឺសណ្តែកដីដែលគេចម្រាញ់ដាក់លក់ជាច្រើន ពោរពេញទៅដោយប្រេងមិនល្អសម្រាប់សុខភាព និង ជាតិស្ករច្រើន ដែលធ្វើឱ្យសុខភាពប្រឈមនឹងបញ្ហាផ្សេងៗជាច្រើន។ ប៊ឺសណ្តែកខ្លះអាចមានជាតិស្កររហូតដល់ទៅ ៨ ក្រាមក្នុង ២ ស្លាបព្រា។

៣. នំដំឡូងបារាំង

នំដំឡូងបារាំងមិនសមជាមានជាតិស្ករច្រើនទេ ព្រោះវាមានរសជាតិប្រៃ។ តែតាមពិត នំដំឡូងបារាំងភាគច្រើន អាចមានជាតិស្ករប្រហែល ៣-៥%។ នេះគឺជារឿងធម្មតាជាពិសេសនៅក្នុងនំដំឡូងបារាំង ដែលមានរសជាតិដូចជាសាច់អាំង ម្ទេសផ្អែម ទឹកឃ្មុំ ឬ ពោតផ្អែម។ អ្នកជំនាញផ្នែកអាហារបំប៉នណែនាំថាអាហារដូចជានំដំឡូងបារាំងនេះ មិនគួរទទួលទានច្រើននោះទេ ដើម្បីការពារពីជំងឺផ្សេងៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ