ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករម្នាក់ដាក់កាបូបលុយលើក្បាលដំណេក រួចដេកលក់អត់ខ្ទាស់គន្លឹះទ្វារផ្ទះ ត្រូវចោរលួចហ្មត់

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ ៖ បុរស​ជា​អាជីវករ​ម្នាក់​បាន​ទុក​កាបូប​លុយ​នៅ​លើ​ក្បាល​ដំណេក រួច​ដេក​លង់លក់ ដោយ​ភ្លេច​ខ្ទាស់​គន្លឹះ​ទ្វារផ្ទះ​ខាងក្រោយ បន្ទាប់​មក​ត្រូវ​បាន​ចោរ​ចូល​លួច​យក​អស់ រួច​បោះចោល​កាបូប​នៅ​ក្រៅ​បន្ទប់ ។ ក្រោយមក​បុរស​នេះ​ក៏​បាន​ប្ដឹង​នគរបាល​ឲ្យ​ជួយ​អន្តរាគមន៍ ហើយក​ម្លាំ​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ…

ភ្នំពេញ ៖ បុរស​ជា​អាជីវករ​ម្នាក់​បាន​ទុក​កាបូប​លុយ​នៅ​លើ​ក្បាល​ដំណេក រួច​ដេក​លង់លក់ ដោយ​ភ្លេច​ខ្ទាស់​គន្លឹះ​ទ្វារផ្ទះ​ខាងក្រោយ បន្ទាប់​មក​ត្រូវ​បាន​ចោរ​ចូល​លួច​យក​អស់ រួច​បោះចោល​កាបូប​នៅ​ក្រៅ​បន្ទប់ ។

ក្រោយមក​បុរស​នេះ​ក៏​បាន​ប្ដឹង​នគរបាល​ឲ្យ​ជួយ​អន្តរាគមន៍ ហើយក​ម្លាំ​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ និង​នគរបាល​ប៉ុស្តិ៍​ក្រាំង​ពង្រ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ចោរកម្ម​ចំនួន​៣​នាក់ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ រួច​នាំ​ទៅ​សាកសួរ និង​ចាត់ការ​តាម​ជំនាញ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ជិត​ភ្លឺ ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ភូមិ​ក្រាំង​ពង្រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​នោះ​មាន ១- ឈ្មោះ​ផា​ន់ ភារ​ម្យ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ ២- ឈ្មោះ ចាន់ ថា ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​៣-​ឈ្មោះ ចាន់ រិ​ទ្ធិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនសង្ស័យ​ទាំង​០៣​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

នគរបាល​ដកហូត​បាន​វត្ថុ​តាង​ពី​ជន​ខាងលើ​មួយ​ចំនួន​រួម​មាន ទូរស័ព្ទ​ដៃ​ចំនួន​០៣​គ្រឿង (​ម៉ាក​Iphone 6 ១​គ្រឿង​, ម៉ាក​OPPO ១​គ្រឿង​, និង​ម៉ាក Lg G6 ១​គ្រឿង​) ព្រមទាំង​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​១​កញ្ចប់​តូច ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សុំ នឿ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ក្នុង​កើតហេតុ​នោះ​ដែរ ដែល​បាន​បាត់​បង់លុយ​ចំនួន​៣,០០០,០០០​រៀល (​បី​លាន​រៀល​) និង​២០០​ដុល្លារ​អា​មេ​រិ​ក ,​ទូរស័ព្ទ​ដៃ​ម៉ាក​Iphone ចំនួន​០២​គ្រឿង ។
នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា​« នៅ​វេលា​យប់​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​លេង​ផ្ទះ​បងប្អូន ហើយ​ក្រោយ​ពី​វិល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ក៏​បាន​រៀបចំ​កន្លែង​សម្រាក ដោយ​ទុក​កាបូបស្ពាយ​ពណ៌​ឈាម​ជ្រូក​០១ ដែល​មាន​លុយ និង​ទូរស័ព្ទ​ដៃ​ចំនួន​០៤​គ្រឿង នៅ​លើ​គ្រែ​ក្បាល​ដំណេក រួច​ដេក​លង់លក់​ទៅ ដោយ​ពុំ​បាន​ចាក់​គន្លឹះ​ទ្វារផ្ទះ​ខាងក្រោយ​ត្រឹមត្រូវ​ទេ ។ » រហូត​ដល់​វេលា​ម៉ោង​០៤​និង​៣០​នាទី​ជិត​ភ្លឺ​ទើប​ភ្ញាក់​ពី​ដំណេក​ដើរ​ចេញ​ទៅ​បត់ជើងតូច​ក៏​បានឃើញ​កាបូបស្ពាយ​ដែល​ជន​រង​គ្រោះ​ដាក់​នៅ​លើ​ក្បាល​ដំណេក​នៅ​ខាងក្រៅ​បន្ទប់​ទៅ​វិញ ។

ខណៈនោះ​ជន​រង​គ្រោះ​ក៏​បាន​ឆែក​មើល​ទ្រព្យសម្បត្តិ​នៅ​ក្នុង​កាបូប​ស្រាប់តែ​បាត់​អស់ ដោយ​ក្រុម​ជនសង្ស័យ​លួច​យក​តែ​លុយ និង​ទូរស័ព្ទ​រួច​បោះ​កាបូប​ចោល ហើយ​គាត់​ក៏​ប្រញាប់ប្រញាល់​ទៅ​រាយការណ៍ និង​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ទទួល​បាន​បណ្ដឹង​ភ្លាម​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​ក៏​បាន​បញ្ជា និង​ដឹកនាំ​កម្លាំង​ចេញ​អន្តរាគមន៍ ស្រាវជ្រាវ​រក​ជនសង្ស័យ ។ លុះដល់​វេលា​ម៉ោង​៤​និង​៤០​នាទី​ល្ងាច ថ្ងៃខែ​ឆ្នាំ​ដដែល​ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ផា​ន់ ភារ​ម្យ បាន​ម្នាក់​បេតុង​ស្ថិត​នៅ​ភូមិ​ក្រាំង​ពង្រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។

ដោយពេល​នោះ​កម្លាំង​បាន​ដកហូត​ទូរស័ព្ទ​ដៃ​ម៉ាក​Iphone6 ដែល​ជា​របស់​ជន​រង​គ្រោះ​១​គ្រឿង និង​ទូរស័ព្ទ​ដៃ​ម៉ាក​Lg G6 ១​គ្រឿង​ទៀត​ផង​ដែរ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ពេល​ឃាត់ខ្លួន​នាំ​យក​ទៅ​សាកសួរ​ជនសង្ស័យ​នេះ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​លុយ​របស់​ជន​រង​គ្រោះ​មែន ហើយ​ក៏​មាន​បក្សពួក​២​នាក់​ទៀត​ចូលរួម​ដែរ ។ បន្ទាប់​ពី​បាន​ចម្លើយ​សារភាព​នេះ​ហើយ​ទើប​កម្លាំង​នគរបាល​បន្ត​ទៅ​ឃាត់ខ្លួន​ឈ្មោះ ចាន់ រិ​ទ្ធ និង​ឈ្មោះ ចាន់ ថា ដែល​ជា​បក្សពួក​ទៀត​ដល់​ផ្ទះ ហើយ​ដកហូត​ទូរស័ព្ទ​ដៃ​ម៉ាក​OPPO ១​គ្រឿង និង​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០១​កញ្ចប់​តូច ហើយ​នាំ​ទៅ​កាន់​អធិការដ្ឋាន​គ​របាល​ខណ្ឌដង្កោ រង់ចាំ​ការ​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ