ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្រៃវែង រកឃើញ​កូ​វីដ ៩១​នាក់ ជាសះស្បើយ ១០២​នាក់ និង​ស្លា.ប់ ២​នាក់ នៅ​ថ្ងៃទី​៥​សីហា​

2 ឆ្នាំ មុន
  • ព្រៃវែង

​ខេត្តព្រៃវែង​៖ ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ព្រៃវែង បាន​រកឃើញ​ករណី​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី ចំនួន ៩១​នាក់ ជាសះស្បើយ​ចំនួន ១០២​នាក់…

​ខេត្តព្រៃវែង​៖ ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ព្រៃវែង បាន​រកឃើញ​ករណី​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី ចំនួន ៩១​នាក់ ជាសះស្បើយ​ចំនួន ១០២​នាក់ និង​ស្លាប់ ចំនួន ២​នាក់ នៅ​មូលដ្ឋាន​ក្នុង​ក្រុង​/​ស្រុក ចំនួន ១៣ ដូចខាងក្រោម​៖ ១- ក្រុង​ព្រៃវែង ចំនួន ៧​នាក់ ២- ស្រុក​ព្រះ​សេ្ដច ចំនួន ៤០​នាក់ ៣-​ស្រុក​ពាម​រក៍ ចំនួន ៩​នាក់ ៤- ស្រុក​កំពង់ត្របែក ចំនួន ៩​នាក់ ៥- ស្រុក​ស្វាយ​អ​ន្ទ​រ ចំនួន ៥​នាក់ ៦- ស្រុក​ពាម​ជរ ចំនួន ៥​នាក់ ៧- ស្រុក​ស៊ីធរ​កណ្ដាល ចំនួន ៤​នាក់ ៨- ស្រុក​ពារាំង ចំនួន ៣​នាក់ ៩- ស្រុក​បាភ្នំ ចំនួន ៣​នាក់ ១០-​ស្រុក​មេសាង ចំនួន ៣​នាក់ ១១-​ស្រុក​កញ្ជ្រៀច ចំនួន ១​នាក់ ១២-​ស្រុក​កំចាយមារ ចំនួន ១​នាក់ និង​១៣-​ស្រុក​ពោធិ៍​រៀង ចំនួន ១​នាក់​។​

​រដ្ឋបាលខេត្ត​ព្រៃវែង បានប្រកាសថា បច្ចុប្បន្ន អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ទាំង ៩១​នាក់ ខាងលើ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត និង​តាម​មន្ទីរពេទ្យបង្អែក​ស្រុក​នីមួយៗ​។ ជាថ្មី​ម្តងទៀត ចំពោះ​អ្នក​ដែល​បាន​ប្រាស្រ័យ​ទាក់ទង​ប៉ះពាល់​ដោយផ្ទាល់​ឬ​ប្រយោល​ជាមួយ​បុគ្គល​វិជ្ជមាន​កូ​វីដ​-១៩ ខាងលើ សូម​ដាក់ខ្លួន​ដាច់ដោយឡែក តាមដាន​សុខភាព​រយៈពេល ១៤​ថ្ងៃ និង​រាយការណ៍ មក​អាជ្ញាធរ ដើម្បី​យក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក​។​

​រដ្ឋបាលខេត្ត​ព្រៃវែង បានប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​ប្រកាន់ខ្ជាប់​នូវ​វិធានការ ៣​ការពារ ពាក់​ម៉ាស់​នៅ​គ្រប់​ទីសាធារណៈ លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ ជែ​ល និង​រក្សា​គម្លាត​សុវត្ថិភាព សង្គម​ចាប់ពី ១​ម៉ែត្រ​កន្លះ​ឡើងទៅ​។ វិធានការ ៣​កុំ គឺ​កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល កុំ​ចូលទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ និង​កុំ​ប៉ះពាល់​គ្នា​។​

​ចំណែក​អ្នកស្លាប់ ២​នាក់ ដោយសារ​កូ​វីដ​១៩ ដែល​បានប្រកាស នៅ​ថ្ងៃទី​៥ ខែសីហា​នេះ រួមមាន​៖ ១. ព្រះតេជព្រះគុណ ឡុង ស៊ុន ព្រះសង្ឃ​គង់នៅ​វត្ត​ប្រស្នា ភូមិ​ប្រស្នា​តូច ឃុំ​សេនា​រាជ​ឧ​ត្ត​ម ស្រុក​ព្រះ​សេ្ដច ខេត្តព្រៃវែង បាន​សុគត នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២១ ក្នុង​ជន្មាយុ ៨៤​ព្រះវស្សា ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ ២. លោក ដូង លាប ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចចក​ទី​១ ឃុំ​មេបុណ្យ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បានទទួល​មរណភាព នៅ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២១​នេះ ក្នុង​ជន្មាយុ ៦១​ឆ្នាំ ដោយសារ​ជំងឺ​កូ​វីដ​-១៩៕​