ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងស្ទាវ ១ក្រុម មានគ្នា ៤នាក់ ត្រូវបានឃាត់ខ្លួន​ពីបទធ្វើសកម្មភាពកា.ប់ទៅលើយុវជនម្នាក់ បណ្តាលឲ្យរបួស កំពុងព្យាបាល

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ក្មេងស្ទាវ ១ក្រុម មានគ្នា ៤នាក់ ត្រូវបានឃាត់ខ្លួនពីបទ​ធ្វើសកម្មភាពកាប់ទៅលើយុវជនម្នាក់ បណ្តាលឲ្យ​របួស កំពុងព្យាបាល ត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ…

បន្ទាយមានជ័យ៖ ក្មេងស្ទាវ ១ក្រុម មានគ្នា ៤នាក់ ត្រូវបានឃាត់ខ្លួនពីបទ​ធ្វើសកម្មភាពកាប់ទៅលើយុវជនម្នាក់ បណ្តាលឲ្យ​របួស កំពុងព្យាបាល ត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ នៅថ្ងៃទី​៥ ខែសីហា ឆ្នាំ២០២១។

លោកវរៈសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានប្រាប់ថា ជនសង្ស័យ ជាក្មេងទំនើង ៤នាក់ ដែលត្រូវឃាត់ខ្លួន មាន៖ ១.ឈ្មោះ វុត តុលា ហៅ អាតុ ភេទប្រុស អាយុ១៦ឆ្នាំ ២.ឈ្មោះ វិន តុងហួរ ភេទប្រុស អាយុ ១៧ឆ្នាំ ៣.ឈ្មោះ ឡឹម សុធារ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ ៤.ឈ្មោះ សុខ វិសាល ភេទប្រុស  អាយុ ១៥ឆ្នាំ។ ជនសង្ស័យ រស់នៅសង្កាត់អូរអំ​បិល ក្រុងសិរីសោភ័ណ​។

លោកបានបញ្ជាក់ថា នៅពេលឃាត់ខ្លួន​ជនសង្ស័យ គឺកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួល​បណ្តឹ​ង​ពី​ស្ត្រី ឈ្មោះ ចាន់ ភិត អាយុ ៣៧ឆ្នាំ រស់នៅភូមិមួយ សង្កាត់ព្រះ​ពន្លា ក្រុងសិរីសោភ័ណ បានប្តឹងជនសង្ស័យ ១ក្រុម មានគ្នា ៤នាក់ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ឈ្មោះ ចិន ទ័រ ភេទប្រុស អាយុ ១៨ឆ្នាំ ត្រូវជាកូនបណ្តាលរបួសដៃស្តាំ កំពុង​សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី កាលពីថ្ងៃទី៣១ ខែកក្ក​ដា ឆ្នាំ២០២១  នៅក្នុងភូមិសាស្ត្រ​ក្រុងសិរីសោភ័ណ។

លោកវរៈសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា ក្រោយ​ទទួល​ពាក្យ​បណ្តឹង​ ហើយកម្លាំងជំនាញ បានធ្វើការស្រាវជ្រាវកំណត់​មុខសញ្ញាឃាត់ខ្លួនជនសង្ស័យ ១ក្រុម មានគ្នា ៤នាក់ ដែលបានធ្វើសកម្ម​ភាព​កាប់ទៅជនរងគ្រោះ ហើយត្រូវបានបញ្ជូន​ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី​២ ខែសីហា ឆ្នាំ២០២១ បានកសាងសំណុំរឿង បញ្ជូនទៅ​សាលាដំបូង ខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់៕ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ