ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​ព្រៃ​យ៉ាងសា.ហាវ​ក្នុង​ប្រទេសចំនួន​២បំផ្លិចបំផ្លាញខ្ទេច​ខ្ទី​(វីដេអូ)

2 ឆ្នាំ មុន

ភ្លើង​ឆេះ​ព្រៃយ៉ាង​សន្ធោសន្ធៅ​បាន​រាលដាល​ដល់​មជ្ឈមណ្ឌល​អគ្គិសនី​មួយ ដែល​បង្ខំ​ឲ្យ​មានការ​ជម្លៀស​មនុស្ស​ចេញពី​ទីនោះ នៅ​ភាគ​ខាងត្បូង

ប្រទេស​តួ​ក​គី​-​ក្រិ​ក ៖ ភ្លើង​ឆេះ​ព្រៃ​កាលពី​ថ្ងៃ​ទី​៤ ខែ​​សីហា ឆ្នាំ២០២១ បាន​រាលដាល​ដល់​មជ្ឈមណ្ឌល​អគ្គិសនី​មួយ ដែល​បង្ខំ​ឲ្យ​មានការ​ជម្លៀស​មនុស្ស​ចេញពី​ទីនោះ នៅ​ភាគ​ខាងត្បូង​តួ​ក​គី ខណៈ​ពេល​ដែល​ភ្លើង​ឆេះ​ព្រៃ​មាន​ភាព​ខ្លាំងក្លា​បំផុត​ពុំ​ធ្លាប់​មាន​ពី​មុន ក្នុង​ប្រទេស​ចាប់តាំងពី​ជាង​១​ស​ប្ដា​ហ៍​មក​ហើយ​។

បណ្ដា​សារព័ត៌មាន​រាយការណ៍​ពី​អ្នក​ព ន្ល​ត់​ភ្លើង ប៉ូលិស​ និង​ប្រជាជន​កំពុង​នាំ​គ្នា​រត់​ភៀសខ្លួន​ចេញ ពី​មជ្ឈមណ្ឌល​អគ្គិសនី​ស្ថិត​នៅ​​ជិត​ទីក្រុង ​MILAS ខណៈ​ពេល​ភ្លើង​កំពុងតែ​​ឆេះ​រាល​ជិត​មក​ដល់​។

អាជ្ញាធរ​មូលដ្ឋាន​នា​នា ពេល​មុន​នេះ​គូសបញ្ជាក់​ថា បណ្ដា​អាង​ស្តុក​ហ៊ី​ត្រូ​ហ្សែ​ន ដែល​ប្រើ​សម្រាប់​ទប់​កម្ដៅ​រោងចក្រ​អគ្គិសនី ប្រើ​ប្រេង​ម៉ាស៊ូត​ និង​ធ្យូងថ្ម​ត្រូវ​អស់ ហើយ​គេ​បូមទឹក​បញ្ចូល​ជំនួស​វិញ​ជា​ការ​ប្រុង​ប្រយ័ត្ន​។ បណ្ដា​រូបភាព​ផ្សាយ​តាម​បណ្ដាញ​សង្គម ដោយ​​អភិបាលក្រុង ​MILAS បង្ហាញ​ភ្លើង​កំពុង​ឆេះ​មក​ដល់​មាត់ទ្វារ​រោងចក្រ​អគ្គិសនី​នោះ ហើយ​មនុស្ស​ម្នា​ក្នុង​រោងចក្រ​នេះ​កំពុង​តែ​ជម្លៀស​ចេញ​ទាំងស្រុង​។

នៅ​ប្រទេស​ក្រិ​ក​ដែល​ភ្លើង​ឆេះ​ព្រៃ​ក៏​មាន​ភាព​ខ្លាំងក្លា​ដែរ ពួក​អ្នក​ពន្លត់ភ្លើង​សង្ឃឹមថា អាច​ទប់​ឈ្នះ​ភ្លើង​ឆេះ​ព្រៃ​សំខាន់​ជិត​រដ្ឋធានី​​អា​ថែ​ន​។ ក្រុង​អា​ថែ​ន​នា​ព្រឹក​ថ្ងៃ​ទី​៤​សីហា គ្របដណ្ដប់​ដោយ​ផ្សែង​ពណ៌​ប្រផេះ និង​ក្លិន​ឈ្ងៀម​មក​ពី​ភ្លើង​ឆេះ​ព្រៃ នៅ​ភាគ​ខាង​ជើង​ក្រុង​ត្រង់​ជើងភ្នំ​PARNES ដែល​ពួក​អ្នក​ពន្លត់ភ្លើង​សង្ឃឹមថា​អាច​ពន្លត់​ឈ្នះ ក្នុង​ប៉ុន្មាន​ម៉ោង​ខាង​មុខ​។

ភ្លើង​បាន​ឆាបឆេះ​ខ្លាំង​ពី​ថ្ងៃ​ទី​៣ ខែ​​សីហា​មក ហើយ​ផ្ទះ​ច្រើន​សិប​ខ្នង ហាង​នានា​ព្រមទាំង​បណ្ដា​សហគ្រាស រង​ការ​បំផ្លាញ​នៅ​VARYMPOMPI ចម្ងាយ​៣០​គីឡូម៉ែត្រ​ភាក​ពាយ័ព្យ​ក្រុង​អា​ថែ​ន​។ អ្នក​ពន្លត់ភ្លើង​ជាង​៥០០​នាក់ ឧទ្ធម្ភាគចក្រ​ទម្លាក់​ទឹក​៥​គ្រឿង និង​យន្តហោះ​ទម្លាក់​ទឹក​១០​គ្រឿង នា​ថ្ងៃ​ទី​៤​សីហា​នៅ​តែ​បន្ត​ការ​តតាំង​ជាមួយ​ភ្លើង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ