ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​រថយន្ត​៣​គ្រឿង​បំរុង​ដឹកឈើ​ឆ្លងខេត្ត នៅ​ទីតាំង​២​ផ្សេង​គ្នា​

2 ឆ្នាំ មុន
  • ភ្នំពេញ

រថយន្ត​ចំនួន​៣​គ្រឿង បំរុង​ដឹកឈើ​ឆ្លងខេត្ត តែ​ត្រូវ​បាន​ប៉ូលិស​ឃាត់​ចាប់​បាន​នៅ​ទីតាំង​២​ផ្សេង​ៗ​ពី​គ្នា គឺ​នៅ​ក្នុងស្រុក​បន្ទាយស្រី ចំនួន​១​គ្រឿង និង​ស្រុក​ប្រាសាទបាគង ចំនួន​២​គ្រឿង រួច​ប្រគល់​ឱ្យ​

ខេត្តសៀមរាប ៖ រថយន្ត​ចំនួន​៣​គ្រឿង បំរុង​ដឹកឈើ​ឆ្លងខេត្ត តែ​ត្រូវ​បាន​ប៉ូលិស​ឃាត់​ចាប់​បាន​នៅ​ទីតាំង​២​ផ្សេង​ៗ​ពី​គ្នា គឺ​នៅ​ក្នុងស្រុក​បន្ទាយស្រី ចំនួន​១​គ្រឿង និង​ស្រុក​ប្រាសាទបាគង ចំនួន​២​គ្រឿង រួច​ប្រគល់​ឱ្យ​មេព្រៃ នៅ​យប់​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២១ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៧ ខណៈ​ពេល​កម្លាំង​នគរបាល​ប៉ុស្តិ៍ នៃ​អធិការ​នគរបាល​ស្រុក​បន្ទាយស្រី និង​ស្រុក​ប្រាសាទបាគង កំពុង​តែ​ធ្វើការ​ល្បាត ហើយ​សង្ស័យ​ក៏​សួរនាំ ទើប​ដឹង​ថា ជា​រថយន្ត​ដឹកឈើ និង​ដឹក​គ្រឿង​សង្ហា​រឹម​ល្មើសច្បាប់​ចំនួន​៣​គ្រឿង ។

បើ​តាម​ប្រភព​ពី​កម្លាំង​នគរបាល​ជំនាញ បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា​នេះ​ថា កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប នា​យប់​ថ្ងៃ​ទី​៣ ខែសីហា បាន​ចុះ​ឃាត់​រថយន្តក្រុង​ធុន ៤៥​កៅអី ចំនួន​១​គ្រឿង ពាក់​ផ្លា​ក​លេខ​សៀមរាប 3A ២១៦៤ នៅ​ភូមិ​គោក​ត្រាច ឃុំ​ប​ល្ល័​ង ស្រុក​ប្រាសាទបាគង និង​រថយន្ត​បា​ឡែ​ន​១​គ្រឿង​ទៀត ដឹកឈើ​ប្រណីត​ពេញ ខណៈ​ពេល នោះ​អ្នក​បើក​បាន​ចុះ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ហើយ​នៅ​យប់​ដដែល​សមត្ថកិច្ច​ក៏​ឃាត់​បាន​រថយន្ត​កុង​ទី​ន័​រ (​ឃ្លុប​) របស់​ក្រុង​ហ៊ុន​រឹទ្ធ​មន្នី ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 3F.៦២៨៥ នៅ​ភូមិ​តានី ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី​មួយ​គ្រឿង​ថែម​ទៀត​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្នុង​ការ​បង្ក្រាប​ខាងលើ​នេះ គឺ​រថយន្ត​ធុន​៤៥​កៅអី រឹបអូស​បាន​កៅអី​ឈើ​ចំនួន​៦០, ហង្ស​តេ​ធំ​ចំនួន​១០, ហង្ស​តេ​តូច​ចំនួន​១៧ និង​ប៉ៅ​អ៊ី​ចំនួន​២​។ ចំណែក​រថយន្ត​ឃ្លុប មាន​ដឹក កៅអី​ចំនួន​២៥, គ្រែ​ព្រះ​នាង​ចំនួន​០១ និង​រថយន្ត​បា​ឡែ​ន​វិញ គឺ​មាន​ដឹកឈើ​ប្រណីត​ពេញ​រថយន្ត​តែ​ម្តង​។ ចំពោះ​វត្ថុ​តាង​រថយន្ត​ទាំង​៣​គ្រឿង​នេះ សមត្ថកិច្ច​បាន​ប្រគល់​ឱ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​ហើយ​។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ លោក ម៉ុង ប៊ុ​ន​លី​ម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែសីហា​នេះ​ថា រថយន្តក្រុង​ទាំង​២​គ្រឿង​ខាងលើ ត្រូវ​បាន​ដោះ​លែង​វិញ​ហើយ ព្រោះថា វត្ថុ​តាង​ជា​របស់​កែ​ច្នៃ​។ ចំណែក​រថយន្ត​ម៉ាក​បា​ឡែ​ន គឺ​អនុវត្ត​ដោយ​ពិន័យ​ជា​អន្តរកាល ព្រោះ​ជា​បទល្មើស​ជាក់ស្តែង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពលរដ្ឋ​នៅ​ខេត្ត​ស​សៀមរាប នាំ​គ្នា​សម្ងំ​ការពារ​នៃ​ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ក្រុម​អ្នក​ដឹកឈើ​ល្មើសច្បាប់​មួយ​ចំនួន បាន​លួច​ដឹកឈើ​យ៉ាង​គ​គ្លើ​ន​ទាំង​យប់​ទាំង​ថ្ងៃ ចេញ​-​ចូល​ក្នុង​ទីរួមខេត្ត​សៀមរាប ដោយ​បំពាន​សេច​ច​ក្តី​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ