ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ឆ្លង​កូ​វី​ដ​ថ្មី​បន្ថែម​ជិត​៦០០​នាក់ និង​ស្លា.ប់ថ្មី​១៩​នាក់ ខណៈ​ឆ្លង​សហគមន៍​៤០៨​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២១​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​បន្ថែម​ជិត​៦០០​នាក់ ដែល​ចំនួន​នេះ​កើនឡើង​ជាង​ថ្ងៃ​ទី​៤ សីហា ខណៈ​រក​ឃើញ​ឆ្លង​ក្នុង​សហគមន៍​៤០៨​នាក់…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២១​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​បន្ថែម​ជិត​៦០០​នាក់ ដែល​ចំនួន​នេះ​កើនឡើង​ជាង​ថ្ងៃ​ទី​៤ សីហា ខណៈ​រក​ឃើញ​ឆ្លង​ក្នុង​សហគមន៍​៤០៨​នាក់ ។

ក្រសួង​បាន​ឲ្យ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​៥៩១​នាក់​ទៀត ជា​សះស្បើយ ៦១៨​នាក់ និង​ស្លាប់ ១៩​នាក់ ក្នុង​នោះ​មាន​ករណី​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ មាន​ចំនួន ៤០៨ នាក់ និង​អ្នកដំណើរ​ពី​បរទេស​១៨៣ នាក់ ។

ក្រសួង​បាន​ឲ្យ​ដឹង​ទៀត​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២១ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន ៨០,២២៥​នាក់ និង​អ្នក​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន ៧៣,៤២១​នាក់ ខណៈ អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​នេះ​កើន​រហូត​ដល់​១,៥០៧ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ