ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​ម្នាក់ដេក​ស្លា​.​ប់​ក្នុងផ្ទះ​ គ្មាន​សាច់ញាតិ​ដឹង​ឮ លុះ​ធ្វើ​តេ​ស្តុ​ទើប​ដឹង ផ្អើល​ឆោឡោ

2 ឆ្នាំ មុន
  • ភ្នំពេញ

លោកគ្រូ​ពេទ្យ​ម្នាក់​មាន​ជំងឺ​កូ​វី​ដ​១៩ បាន​ដេក​ស្លា​.​ប់​នៅ​ក្នុងផ្ទះ​ម្នាក់ឯង ដោយ​គ្មាន​សាច់ញាតិ ឬ​ក្រុម​គ្រួសារ​ណា​ម្នាក់​នៅ​ជិត និង​ដឹង​លឺ​ឡើយ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា លោកគ្រូ​ពេទ្យ​ម្នាក់​មាន​ជំងឺ​កូ​វី​ដ​១៩ បាន​ដេក​ស្លា​.​ប់​នៅ​ក្នុងផ្ទះ​ម្នាក់ឯង ដោយ​គ្មាន​សាច់ញាតិ ឬ​ក្រុម​គ្រួសារ​ណា​ម្នាក់​នៅ​ជិត និង​ដឹង​លឺ​ឡើយ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស​.​ព​លោកគ្រូ​ពេទ្យ​មានឈ្មោះ មាស ឈុ​ន​លាភ ជា​វេជ្ជបណ្ឌិត​ផ្នែក​ព្យាបាល​ជំងឺ​មនុស្ស​ចាស់ រោគ​ស្រី្ដ កុមារ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​របង​ជាមួយ បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ ប្រមាណ​ពីរ​ថ្ងៃមុន ពួក​គាត់​បាន​ទៅ​ទិញ​ថ្នាំ ហើយ​លឺ​គ្រូពេទ្យ​ប្រាប់​ថា មិនសូវ​ស្រួលខ្លួន ហើយ​ក៏​មិន​បាន​លក់​ថ្នាំ​អោយ​ដែរ បន្ទាប់​មក​គាត់​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ចំណែក​គ្រូពេទ្យ​ក៏​បាន​បិទទ្វារ​ផ្ទះ​របស់​គាត់ ដោយ​មិនឃើញ​គាត់​ចេញពីផ្ទះ​សោះ ។

ប្រជាពលរដ្ឋ​បន្ត​ថា លុះ​មក​ដល់​ថ្ងៃ​កើតហេតុ នៅ​វេលា​ម៉ោង​៨​យប់ ដោយ​មានការ​សង្ស័យ ព្រោះ​ឃើញ​ភ្លើង​បើក​ចោល ទើប​ពួក​គាត់​បាន​នាំ​គ្នា​ទៅ​អើត​មើល​តាម​ប្រឡោះ​ប្រហោង​ទ្វារ ក៏​ស្រាប់តែ​ឃើញ​លោកគ្រូ​ពេទ្យ​ដេក​ស្ដូកស្តឹង​ទៅ​ហើយ ហើយ​ក៏​នាំ​គ្នា​ស្រែកហៅ តែ​មិន​មានការ​ឆ្លើយ​តប​មក​វិញ​ទេ ទើប​ដឹង​ថា លោកគ្រូ​ពេទ្យ​បាន​ស្លា​.​ប់​បាត់​ទៅ​ហើយ រួច​ក៏​បាន​ទាក់ទង​ទៅ​ខាង​អាជ្ញា​ធរមាន​មេ​ភូមិ និង​ចៅសង្កាត់ ព្រមទាំង​សមត្ថកិច្ច​អោយមក​ជួយ​អន្តរាគមន៍​តែ​ម្តង ។ ភ្លាម​ៗ​នោះ​ខាង​សមត្ថកិច្ច​បានទាក់ទង​ទៅ​ផ្នែក​គ្រូពេទ្យ​ជំនាញ​មក​យក​សំណាក​ធ្វើតេស្ត​រហ័ស ទើប​ដឹង​ថា ស​.​ព​លោកគ្រូ​គឺ​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ដឹង​ថា ស​.​ព​លោក​ពេទ្យ​មាន​វិជ្ជមាន​កូ​វី​ដ​១៩​ភ្លាម សមត្ថកិច្ច​ក៏​បាន​បិទទ្វារ​ផ្ទះ​កើតហេតុ​វិញ ដោយ​អោយ​ខាង​លោក​មេ​ភូមិ ដាក់​កម្លាំង​យាម ដើម្បី​រង់ចាំ​ព្រឹកស្អែក (ត្រូវនឹងថ្ងៃទី ៥ ខែសីហា) ​នឹង​យកស​.​ព​ជន​រង​គ្រោះ​ចេញពីផ្ទះ​យក​ទៅ​បូជា​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ