ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើការគេងមិនលក់ មានទំនាក់ទំនងនឹងការខ្សោះជាតិទឹកយ៉ាងដូចម្តេច?

2 ឆ្នាំ មុន

ហេតុផលសម្រាប់ការគេងមិនលក់ មានភាពខុសប្លែកគ្នា ហើយជារឿយៗត្រូវបានផ្សារភ្ជាប់ទៅនឹងបញ្ហាផ្លូវចិត្ត។ ប៉ុន្តែការសិក្សាថ្មីមួយបានអះអាងថា ការគេងមិនលក់ និង ការខ្សោះជាតិទឹកមានទំនាក់ទំនងគ្នា។ ការឈឺក្បាលមិនស្រួលខ្លួនក្រោយពីគេងមិនលក់ពេលយប់ អាចសម្រួលបានដោយការផឹកទឹកឱ្យគ្រប់។ យោងតាមការស្រាវជ្រាវដែលធ្វើឡើងដោយអ្នកសិក្សានៅសាកលវិទ្យាល័យ…

ហេតុផលសម្រាប់ការគេងមិនលក់ មានភាពខុសប្លែកគ្នា ហើយជារឿយៗត្រូវបានផ្សារភ្ជាប់ទៅនឹងបញ្ហាផ្លូវចិត្ត។ ប៉ុន្តែការសិក្សាថ្មីមួយបានអះអាងថា ការគេងមិនលក់ និង ការខ្សោះជាតិទឹកមានទំនាក់ទំនងគ្នា។ ការឈឺក្បាលមិនស្រួលខ្លួនក្រោយពីគេងមិនលក់ពេលយប់ អាចសម្រួលបានដោយការផឹកទឹកឱ្យគ្រប់។

យោងតាមការស្រាវជ្រាវដែលធ្វើឡើងដោយអ្នកសិក្សានៅសាកលវិទ្យាល័យ Penn State, Pennsylvania បានឱ្យដឹងថា អ្នកដែលគេងរយៈពេល ៦ម៉ោងក្នុងមួយយប់ មានទឹកនោមខាប់ និង ខ្សោះជាតិទឹក ជាងអ្នកដែលបានគេងលក់ស្កប់ស្កល់រយៈពេល៨ម៉ោងជារៀងរាល់ថ្ងៃ។

ការសិក្សាដែលត្រូវបានចេញផ្សាយនៅក្នុងអត្ថបទវេជ្ជសាស្រ្ត Sleep មានការចូលរួមពីមនុស្សពេញវ័យជាង ២ម៉ឺននាក់ នៅសហរដ្ឋអាមេរិកនិងចិន ដែលពួកគេទាំងអស់សុទ្ធតែត្រូវបានកត់ត្រាទម្លាប់នៃការគេងនិងវិភាគទៅលើទឹកនោម។

អ្នកស្រាវជ្រាវបានសន្និដ្ឋានថា​ ទំនាក់ទំនងគ្នារវាងគុណភាពនៃការគេងលក់ និង កម្រិតជាតិទឹកក្នុងខ្លួន មានឥទ្ធិពលទៅលើអរម៉ូនក្នុងខ្លួនម្យ៉ាងហៅថា Vasopressin។ អ្នកស្រាវជ្រាវ លោក Asher Rosinger ដែលជាសាស្ត្រាចារ្យជំនួយការនៅ Penn State ពន្យល់ថា៖ “អរម៉ូន Vasopressin បញ្ចេញនៅពេលគេងលក់ ហើយប្រសិនបើអ្នកគេងមិនលក់ ឬ ឆាប់ក្រោកពេក វានឹងចេញមកមិនបាន ឬ មិនទាន់បានច្រើននោះទេ។ វាជាអរម៉ូនធ្វើឱ្យមានការទាញទឹកចូលក្នុងរាងកាយ។ ដូចនេះ ប្រសិនបើអ្នកគេងមិនលក់ អ្នកនឹងមានការខ្សោះជាតិទឹក។”

ការសិក្សាខាងលើបានលើកឡើងថា៖ “ប្រសិនបើអ្នកគេងបានតែ ៦ម៉ោងក្នុងមួយយប់ វាអាចប៉ះពាល់ដល់ស្ថានភាពជាតិទឹកនៅក្នុងខ្លួនរបស់អ្នក។ ប្រសិនបើអ្នកមានអារម្មណ៍មិនល្អឬហត់នឿយនៅថ្ងៃបន្ទាប់ ក្រោយពីគេងមិនបានលក់ស្រួល ចូរផឹកទឹកបន្ថែម។”

ការមានជាតិទឹកក្នុងរាងកាយមិនគ្រប់គ្រាន់ អាចបណ្តាលឱ្យមានផលប៉ះពាល់មិនល្អដល់រាងកាយ ដូចជាវិលមុខ មានអារម្មណ៍ងងុយគេង និងមានទឹកនោមមានពណ៌ស្រអាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ