ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្ងឺធ្លាក់ទឹកចិត្ត មិនត្រឹមតែប៉ះពាល់តែផ្លូវចិត្តនោះទេ

2 ឆ្នាំ មុន

ជម្ងឺធ្លាក់ទឹកចិត្ត គឺជាជម្ងឺផ្លូវចិត្តដែលប៉ះពាល់ដល់មនុស្សចំនួន ២៦៤លាននាក់នៅទូទាំងពិភពលោក។ ជម្ងឺនេះមិនត្រឹមតែផ្លាស់ប្តូរផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរាងកាយទៀតផង។ វាប៉ះពាល់ដល់សុខភាពរាងកាយនិងអាចបង្កឱ្យមានជម្ងឺធ្ងន់ធ្ងរផ្សេងទៀត។ ថ្ងៃនេះអ្នកនឹងបានស្គាល់បញ្ហាសុខភាពរាងកាយ៣យ៉ាង ដែលបណ្តាលមកពីជម្ងឺធ្លាក់ទឹកចិត្ត។ ១. ការថយចុះមុខងារតម្រងនោម…

ជម្ងឺធ្លាក់ទឹកចិត្ត គឺជាជម្ងឺផ្លូវចិត្តដែលប៉ះពាល់ដល់មនុស្សចំនួន ២៦៤លាននាក់នៅទូទាំងពិភពលោក។ ជម្ងឺនេះមិនត្រឹមតែផ្លាស់ប្តូរផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរាងកាយទៀតផង។ វាប៉ះពាល់ដល់សុខភាពរាងកាយនិងអាចបង្កឱ្យមានជម្ងឺធ្ងន់ធ្ងរផ្សេងទៀត។ ថ្ងៃនេះអ្នកនឹងបានស្គាល់បញ្ហាសុខភាពរាងកាយ៣យ៉ាង ដែលបណ្តាលមកពីជម្ងឺធ្លាក់ទឹកចិត្ត។

១. ការថយចុះមុខងារតម្រងនោម

ការធ្លាក់ទឹកចិត្តប៉ះពាល់ទាំងអ្នកដែលមានជម្ងឺតម្រងនោមរ៉ាំរ៉ៃនិងអ្នកដែលមានតម្រងនោមមានសុខភាពល្អ។ វាក៏ជួយពន្លឿនការវិវត្តនៃជម្ងឺផងដែរ។ មូលហេតុមួយក្នុងចំណោមហេតុផល ដែលអាចកើតមាន អាចជាការកើនឡើងនៃប្រូតេអ៊ីនរលាក ដែលមាននៅពេលកើតជម្ងឺធ្លាក់ទឹកចិត្ត។

២. បញ្ហារលាកក្រពះពោះវៀន

ខួរក្បាលរបស់យើងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រពះពោះវៀន។ ប្រព័ន្ធរំលាយអាហាររបស់យើងមានការឆ្លើយតបលឿន ទៅតាមអារម្មណ៍របស់យើង។ ជម្ងឺធ្លាក់ទឹកចិត្តអាចជះឥទ្ធិពលដល់ការកន្ត្រាក់និងចលនារបស់ពោះវៀន។ វាអាចបណ្តាលឱ្យអ្នកមានបញ្ហាចុកពោះ និង មានបញ្ហាផ្លូវអាហារផ្សេងៗទៀត។

៣. ហានិភ័យនៃការគាំងបេះដូង

មនុស្សដែលទទួលរងពីជម្ងឺធ្លាក់ទឹកចិត្ត អាចជួបប្រទះនឹងបញ្ហាសម្ពាធឈាមខ្ពស់និងចង្វាក់បេះដូងកើនឡើង។ ទាំងអស់នេះអាចនាំឱ្យមានជម្ងឺបេះដូង ហើយប្រឈមខ្ពស់ជាមួយការគាំងបេះដូង។ ដើម្បីដោះស្រាយបញ្ហាបេះដូងដែលកើតឡើងដោយជម្ងឺធ្លាក់ទឹកចិត្ត អ្នកត្រូវព្យាបាលជម្ងឺផ្លូវចិត្តរបស់អ្នកសិន ទើបអាចទទួលបានការព្យាបាលដោយមានប្រសិទ្ធភាព៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ