ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AT Madrid របូត​ពាន​យក្ស​មិត្តភាព​មុន​បើក​រដូវ​កាល​ថ្មី ក្រោម​ថ្វី​ជើង Cadiz (វីដេអូ)

2 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ ក្រុម​ជើង​ខ្លាំង Atletico Madrid បាន​របូត​ពានរង្វាន់​យក្ស​មិត្តភាព Ramon de Carranza មុន​ពេល​បើក​រដូវ​កាល​ថ្មី

អេ​ស្ប៉ា​ញ ៖ ក្រុម​ជើង​ខ្លាំង Atletico Madrid បាន​របូត​ពានរង្វាន់​យក្ស​មិត្តភាព Ramon de Carranza មុន​ពេល​បើក​រដូវ​កាល​ថ្មី បន្ទាប់​ពី​ត្រូវ​ក្រុម Cadiz យកឈ្នះ​ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​លទ្ធផល ៤-២​។

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Nuevo Mirandilla ក្រុម​ភ្ញៀវ Atletico Madrid បាន​បើក​ការ​នាំមុខ​មុន​នៅ​នាទី​៤១ ដោយ​កីឡាករ Yannick Carrasco​។ មុន​ពេល​ដែល​កីឡាករ Alberto Perea តាម​ស្មើ​មក​វិញ​ឱ្យ​ម្ចាស់ផ្ទះ Cadiz នៅ​នាទី​៨៦ ហើយ​លទ្ធផល ១-១ រក្សា​រហូត​ដល់​បញ្ចប់​ការ​ប្រកួត​។

ឈាន​ដល់​វគ្គ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី Atletico Madrid ក្រោម​ការ​ដឹកនាំ​របស់​លោក Diego Simeone ដែល​ជា​ក្រុម​ម្ចាស់​ជើងឯក​ក្រប​ខណ្ឌ​កំពូល La Liga រដូវ​កាល​មុន បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Cadiz ដោយ​លទ្ធផល ៤-២​។

សម្រាប់​ជំនួប​មិត្តភាព Pre-Season ខាងលើ អ្វី​ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​បំផុត​នោះ​គឺ​ពានរង្វាន់​តែ​ម្តង​។ ព្រោះតែ​ពានរង្វាន់​នេះ ពិតជា​ធំ​ខ្លាំង​មែនទែន ដោយ​កីឡាករ​ក្រុម Cadiz ២​នាក់​ទើប​អាច​លើក​ពានរង្វាន់​នេះ​បាន​។ ខណៈ​ដែល​សារព័ត៌មាន​ធំ​ៗ និង​អ្នក​និយម​លេង​បណ្តាញ​ទំនាក់ទំនង​សង្គម​ជា​ច្រើន​ក៏​បាន​លើក​ឡើង​ថា ពួក​គេ​កម្រ​ប្រទះ​ឃើញ​ពានរង្វាន់​ណា​ធំ​បែប​នេះ​ណាស់ នៅ​ក្នុង​ការ​ប្រកួត​ប្រភេទ​កីឡា​ដទៃ​ផ្សេង​ទៀត​។

សូម​បញ្ជាក់​ជូន​ថា ក្រប​ខណ្ឌ​បាល់ទាត់​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga នឹង​បើក​រដូវ​កាល​ថ្មី ២០២១-២២ នា​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២១ ខាង​មុខ​នេះ​៕ (​ដកស្រង់​ចេញពី Dailymail)

https://www.youtube.com/watch?v=Q2rxAivJ-pM

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ